16/02/2016 - 14:16

ឧបត្ថម្ភជនរួមជាតិខ្មែរចាកផុតពីភាពក្រីក្រ

សព្វ​ថ្ងៃ ការ​ងារ​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ គឺ​ជា​គោល​ដៅ​ដែល​ខេត្ត​ត្រា​វិញនិយាយ​រួម ស្រុក​ទីវ​កឹង​និ​យាយ​ដោយ​ឡែក បាន​កំ​ណត់​ក្នុង​រយៈ​ពេល​ខាង​មុខ​។

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​រូប​ភាព​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ នៅ​លើ​ដី​ផ្នូរ​
ខ្សាច់​ដី​ទួល​របស់​គ្រួ​សារ​ខ្មែរ​មួយ​ចំ​នួន​នៅ​ឃុំ​ ហ៊ីវ​តឺ ស្រុក​ទីវ​កឹង​។

ទីវ​កឹង​ជា​ស្រុក​មួយ​ក្នុង​ចំ​ណោម​ស្រុក​ទាំង​ឡាយ ដែល​មាន​ជ​ន​រួម​ជាតិ ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ខេត្ត​ត្រា​វិញ​។ មក​ទល់​សព្វ​ថ្ងៃ ទូ​ទាំង​ស្រុក​មាន​ឃុំ​ចំ​នួន​៤​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី ក្នុង​នោះ  ភូ​កឹង​ជា​ឃុំ​គំ​រូ​កសាង​ជន​បទ​ថ្មី​របស់​ខេត្ត​ត្រូវ​បាន​ទទួល​ស្គាល់​កាល​ពី​ចុង​ឆ្នាំ​២០១៣ រី​ឯ​ឃុំ​ហ៊ីវ​ទ្រុង តឹង​ហ៊ុង​និង​តឹប​ង៉ាយ​បាន​ទទួល​ស្គាល់​កាល​ពី​ចុង​ឆ្នាំ​២០​១៤​។ បើ​តាម​ផែន​ការ​ស្រុក​កំ​ពុង​ខិត​ខំ​កសាង​ឃុំ​ហ៊ីវ​តឺ​សម្រេច​បទ​ដ្ឋាន ជន​បទ​ថ្មី​នា​ចុង​ឆ្នាំ​២០១៥​។ 

ប្រ​ធាន​កា​រិ​យា​ល័យ​ក​សិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ​ស្រុក​ទីវ​កឹង ង្វៀន​វុាំង​យ៉ីប ឲ្យ​ដឹង​៖ ជា​មួយ​នឹង​ប្រ​ភព​ទុន​ជា​ច្រើន កា​រិ​យា​ល័យ​ក​សិ​កម្ម​កំ​ពុង​ផ្សព្វ​ផ្សាយ​ផែន​ការ​អនុ​វត្ត​ពិ​សោធន៍​ទម្រង់​រូប​ភាព ដាំ​សណ្តែក​ដី​លើ​ដី​ផ្នូរ​ខ្សាច់ ដោយ​ទ្រង់​ទ្រាយ​២​ហិ​ក​តា​នៅ​៣​ឃុំ គឺ​ហ៊ីវ​តឺ ហ៊ីវ​ទ្រុង​និង​ឡុង​ថើយ។ ទម្រង់​រូប​ភាព​ជ្រើស​វិ​និ​យោគ​ទុន​សំ​ខាន់​គឺ​ គ្រួ​សារ​ខ្មែរ​ដែល​មាន​​លក្ខណៈ​ផលិត​កម្ម​ងាយ​ស្រួល កម្រិត​ជំ​នួយ​ពូជ​១០០​% កម្រៃ​សម្ភារៈ ក​សិ​កម្ម​៣០​%​។ ក្រៅ​ពី​នោះ ចំ​ពោះ​គ្រួ​សារ​ដែល​ចូល​រួម​ទម្រង់​រូប​ភាព ត្រូវ​បាន​ហ្វឹក​ហាត់​បច្ចេក​ទេស​ផ​លិត​កម្ម ដើម្បី​នាំ​មក​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ផ​លិត ហើយ​ត​ទៅ​មុខ​នឹង​ពង្រីក​ទ្រង់​ទ្រាយ​ផលិត​ឲ្យ​កាន់​តែ​ធំ​ថែម​ទៀត។

លោក​ថាច់​ច័ន្ទ ក​សិ​ករ​ខ្មែរ​នៅ​ភូមិ​កិញ​ឆាង ឃុំ​ហ៊ីវ​តឺ ជា​គ្រួ​សារ​ដែល​បាន​​វិ​និ​យោគ​ទុន​ដាំ​សណ្តែក​ដី ឲ្យ​​ដឹង​៖ "ទោះ​បី​ទើប​តែ​ដាំ​លើក​ដំ​បូង​ប៉ុន្តែ​ខ្ញុំ​ពិ​និត្យ​ឃើញ​ទម្រង់​រូប​ភាព ដាំ​សណ្តែក​ដី​លើ​ដី​ផ្នូរ​ខ្សាច់​នៅ​ទី​នេះ នាំ​មក​ប្រ​សិទ្ធ​ភាព​បង្គួរ​។ ក្រោយ​ទៀត គ្រួ​សារ​ខ្ញុំ​ច្បាស់​ជា​បង្កើន​ផ្ទៃ​ដី​ដាំ​បន្ថែម​ឲ្យ​តែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ ខ្ញុំ​នឹង​ដាំ​ដុះ​បន្ត​ដើម្បី​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"​។  រី​ឯ​បង​ថាច់​ប៊ី ក​សិ​ករ​នៅ​ភូមិ​កូវ​ត្រែ ឃុំ​ឡុង​ថើយ​ក្រោយ​ពី​បាន​កែ​ប្រែ​ដី​ចម្ការ​ចម្រុះ​របស់​គ្រួ​សារ​ហើយ​ប្ដូរ​មក​ដាំ​សណ្តែក​ដី បង​ថាច់​ប៊ី ឲ្យ​ដឹង​៖ ឆ្នាំ​នេះ​បាន​រដ្ឋ​ឧបត្ថម្ភ​ទុន​ដាំ​សណ្តែក​ដី ឃើញ​ថា​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​បង្គួរ​។ ខ្ញុំ​សង្ឃឹម​ថា អាច​នឹង​ចាក​ផុត​ពី​ភាព​ក្រីក្រ ផ្តើម​ពី​ប្រ​ភេទ​ដំ​ណាំ​នេះ។ មា​មីង​ខ្មែរ​នៅ​ទី​នេះ​អរ​គុណ​ចំ​ពោះ​រដ្ឋ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​និង​បង្ក​លក្ខណៈ​ជូន​គ្រួ​សារ​យើង​ខ្ញុំ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។

ក្រៅ​ពី​ទម្រង់​រូប​ភាព​ដាំ​សណ្តែក​ដី ឃុំ​ហ៊ីវ​តឺ​ថែម​ទាំង​បាន​មន្ទីរ​វិ​ទ្យា​សាស្រ្ត​និង​បច្ចេក​ទេស​ខេត្ត​ត្រា​វិញ ជំ​នួយ​វិ​និ​យោគ​ទុន​ជូន​ក​សិ​ករ​ខ្មែ​រចំ​នួន១៦​គ្រួ​សារ ដាំ​ម្ទេស​ខ្មាំង​លើ​ផ្ទៃ​ដី​២,៨៥​ហិក​តា។​ ហើយ​នេះ​ក៏​ជា​ប្រ​ភេទ​ដំ​ណាំ​ម្យ៉ាង​ដែល​សម​ស្រប​នឹង​ដី​ផ្នូរ​ខ្សាច់ និង​ផ្ដល់​សេដ្ឋ​កិច្ច​ខ្ពស់ បង្គួរ​ក្រោយ​ពី​បាន​ដាំ​ពិ​សោធន៍​ក្នុង​ភូមិ​ភាគ​រយៈ​ពេល​កន្លង​។

បង​ង្វៀន​វុាំង​យ៉ីប ឲ្យ​ដឹង​បន្ថែម​៖ សព្វ​ថ្ងៃ​ស្រុក​កំ​ពុង​កសាង​ផែន​ការ​អនុ​វត្ត​"​ គ្រោង​ការ​បង្កើត​រចនា​សម្ព័ន្ធ​ផ្នែក​ក​សិ​កម្ម​ឡើង​វិញ​នៅ​លើ​ភូមិ​សាស្រ្ត​រ​ហូត​ដល់​ឆ្នាំ​២០១៥ និ​ង​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ​២០២០​"។ ព្រម​ជា​មួយ​នោះ ស្រុក​នឹង​​ផ្ដុំ​កម្លាំង​អនុ​វត្តិ​វិ​ធាន​ការ​អភិ​វឌ្ឍ ផ្ទៃ​ដី​ដាំ​សណ្តែក​ដី លើ​ដី​ផ្នូរ​ខ្សាច់​និង​ដី​ផលិត​ស្រូវ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព ពិ​សេស​ចំ​ពោះ​ផ្ទៃ​ដី​ផ្នូរ​ខ្សាច់​នៅ​បណ្តា​ឃុំ​៖ ហ៊ីវ​តឺ ហ៊ីវ​ទ្រុង ភូ​កឹង​និង​ឡុង​ថើយ តាម​ការ​គ្រោង​ទុក​ចាប់​តាំង​ពី​ពេល​នេះ រ​ហូត​ដល់​ឆ្នាំ​២០២០​ឲ្យ​បាន​​សម្រេច​ប្រ​មាណ​១០​ហិក​តា​៕

ង្វៀនខាក់ភូ - ថាច់សេរី

ចែករំលែកអត្ថបទ