10/11/2015 - 08:41

អភិវឌ្ឍភូមិរបររបស់ជនរួមជាតិភាគតិច

ការ​អភិវ​ឌ្ឍន៍​សេដ្ឋកិច្ច-សង្គមកិច្ចនៅតំបន់វាលរាប​ទន្លេគឹវឡុង បាន​ជួយ​ឲ្យ​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច ដែលប្រកបដោយលក្ខណៈ​ពិ​សេសដោយ​ឡែក បាន​រក្សា​ខ្ជាប់​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ​។ 

គ្រួ​សារបងស្រី​ចូវ​ធី​បិត​ភឿង តែង​រក្សា​ខ្ជាប់​នូវ​របរ​ប្រ​ពៃ​ណី​ធ្វើ​គ្រែ​ឫស្សី។

នៅ​ភូមិ​បន្ទាយ​ក្រ​ (tra tro B) ឃុំ​ហាម​យ៉ាង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ បច្ចុប្បន្ន នៅមា​ន​ជាង​១០​គ្រួ​សារ​ប្រ​កប​របរ​ធ្វើ​គ្រែ​ឫស្សី រក​បាន​ប្រាក់ចំ​ណូល​អា​ស្រ័យ​របរ​នេះ​។ នៅទី​នេះ មា​មីង​ធ្វើ​បាន​ផលិត​ផល​គ្រែ​ឫស្សី​និង​ផលិត​ផលសា​មញ្ញមួយ​ចំ​នួន​ទៀត​។ ដោយ​ឡែក​ប្តី​ប្រ​ពន្ធ បង​ស្រីចូវ​ធី​បិតភឿង បាន​ប្តេជ្ញា​ចិត្ត​អភិ​វឌ្ឍ​របរប្រ​ពៃណី​របស់​គ្រួសារ។ បងស្រីភឿង​ ឲ្យ​ដឹងៈ​" ឆ្នាំ​២០១១ ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​ទៅ​ខេត្ត​តី​និញ​រៀន បច្ចេក​ទេស ថែរក្សា​ផលិត​ផល​និងរបៀប​ធ្វើ​សា​ឡុង តុ​តាំង​ដោយ​ឫស្សី​។ល។ អា​ស្រ័យ​ហេតុនោះ  ផលិត​ផល​ធា​នាអាច​ប្រើ​ប្រាស់​បាន​ជាង​១០​ឆ្នាំ​ដោយ​គ្មាន​ខ្មូត​ស៊ី​"។ តាម​ប្រ​សាសន៍​ បង​គឹម​ង៉ុក​សឿង ប្រ​ធាន​កា​រិ​យា​ល័យ​ជន​ជាតិ​ស្រុក​ថ្កូវ ឲ្យ​ដឹងៈ ស្រុក​ថ្កូវ​នៅ​មាន​ភូមិ​របរ​មួយ​ទៀត​ដែល​ផលិត​ផល​ក៏​ធ្វើ​ពី​ដើម​ឫស្សី​ដែរ នោះ​គឺ​ភូមិ​របរ​ត្បាញបន្ទោះ​នៅ​ឃុំ​ដាយ​អាង​។ របរ​ត្បាញ​បន្ទោះ​ប្រពៃ​ណី​នៅ​ឃុំ​ដាយ​អាង មាន​អា​យុ​កាល​ជាង​១០០ឆ្នាំ និង​បានស្នងបន្ត​ពី​ជំ​នាន់​មួយទៅ​ជំ​នាន់​មួយ​។ ប៉ុន្មាន​ឆ្នាំជិត​ៗ​នេះ រប​រ​ប្រ​ពៃណី​របស់​មា​មីង​ជន​រួម​ជាតិខ្មែរ​នៅ​ដាយ​អាង មាន​ការ​រីក​ចម្រើន​គ្រាន់​បើ​ផលិត​ផល​ធ្វើ​បាន​ហើយ​នឹង​នាំ​ចេញ​យក​ទៅ​លក់​គ្រប់​ទិស​ទី​។ កាល​ពី​ឆ្នាំ​២០០៨ ភូមិ​របរ​ត្បាញ​បន្ទោះ​នៅ​ដាយ​អាង​បាន​សមា​គមន៍​សហ​ព័ន្ធ​ភូមិ​របរ​វៀត​ណាម ប្រ​គល់​ជូន​ប័ណ្ណ​ទទួល​ស្គាល់​ភូមិ​របរ​ឆ្នើម​វៀត​ណាម​។ល។

ខេត្ត​អាង​យ៉ាង មាន​ភូមិ​របរ​ត្បាញ​សំ​ពត់​ចរ​បាប់​របស់​មា​មីង​ជន​ជាតិ ចាម​នៅ​ភូមិ​ភុំ​ស្វាយ ឃុំ​ចូវ​ភុង ក្រុង​តឹង​ចូវ និង​សហ​ករណ៍​តម្បាញ​វុាំង យ៉ាវ​របស់​មា​មីង​ជន​ជាតិ​ខ្មែរ​នៅ​ស្រុក​ទិញ​បៀង​ក៏​ល្បី​ឈ្មោះ​ដែរ​។ តាម​ប្រ​សាសន៍​លោក​ត្រឹង​ក្វឹក​ថាញ់ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ យោង​ទៅ​តាម​លក្ខណ​សម្បត្តិ​របស់​ភូមិ​ភាគ​នីមួយៗ គណៈ​ជន​ជាតិ​សហ​ការ​ជំ​នួយ​អភិ​វឌ្ឍ​ភូមិ​របរ​ដោយ​វិ​ធី​សម​ស្រប​បំ​ផុត​។ ប្រ​សិន​បើ ភូមិរបរ​តម្បាញ​ភុំ​ស្វាយ​ធ្វើ​ជា​តំ​បន់​ទេស​ចរណ៍​អា​ស្រ័យ​នៅ​ជិត​ផ្សារ​ចូវ​ដុក និង​ស្ថិត​នៅ​តាម​ដង​ព្រែក​ចូវ​យ៉ាង​ជា​ទី​មនោរម្យ រី​ឯនៅវាំង​យ៉ាវ ខេត្ត​បានជំនួយ​មា​មីង​អភិ​វឌ្ឍ​ភូមិ​របរ​ឲ្យ​ក្លាយ​ទៅ​ជា​សហ​ករណ៍​តម្បា​ញវាំ​ង​យ៉ាវ ក្រោយ​ពីវាំង​យ៉ាវបាន​ទទួលស្គាល់​ជា​ភូមិ​របរ​ឧស្ស​ហ​កម្ម ខ្នាត​តូច​ក្នុង​ឆ្នាំ​២០០២ និង​បាននា​យកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ផ្តល់​លិ​ខិត​ទ​ទួល​ស្គាល់​ផ្លាក​សញ្ញា​ស​មូ​ហ​ភាព​។ លោក​ថាញ់ ឲ្យ​ដឹង​បន្ថែម​៖" បច្ចុ​ប្បន្ន  សហ​ករណ៍​តម្បាញ​វាំង​យ៉ាវមាន​ស​មា​ជិក​ប្រ​ហែល​៣០០​រូប​។ អា​ស្រ័យ​អនុ​វត្ត​បាន​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ និង​លើក​កម្ពស់​គុណ​ភាព​ផ​លិត​ផល ហេតុ​ដូច្នោះ ផលិត​ផល​របស់​សហ​ករណ៍​បាន​នាំ​ចេញ​យក​ទៅ​លក់​គ្រប់​ទីកន្លែងក្នុង​ទូទាំង​ប្រ​ទេស និង​កំ​ពុង​នាំ​ចេញ​ទៅ​ប្រ​ទេស​មួយ​ចំ​នួន។ អា​ស្រ័យដោយ​របរ​តម្បាញ​នេះ បានជួយឲ្យគ្រួ​សារ​ជាច្រើន​នៅ​ឃុំ​វាំង​យ៉ាវ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ"៕

ហាថាញ់ -សុផល

ចែករំលែកអត្ថបទ