11/08/2015 - 14:21

ប្រសិទ្ធភាពពីទម្រង់រូបភាពចិញ្ចឹមបង្គាមិនស្តារភក់

រយៈកាលកន្លង ការចិញ្ចឹមបង្គាលើភូមិសាស្រ្តខេត្តបាកលីវងាប់ជាបន្ត បន្ទាប់ ញុាំងឲ្យអ្នកចិញ្ចឹមធ្លាក់ក្នុងស្ថានភាពលំបាកលំបិន។ នៅចំពោះ មុខស្ថានភាពខាងលើ ក៏មានទម្រង់រូបភាពចិញ្ចឹមបង្គាមិនស្តារភក់បាន នាំមកនូវប្រសិទ្ធភាពខ្ពស់។

គ្រួ​សារ​បង​កា​វុាំង​តឺ ប្រ​មូល​ផល​បង្គា​តាម​ទម្រង់​រូប​ភាព​ចិញ្ចឹម​មិន​ស្តារ​ភក់
​សម្រេច​ផល​ពី​១៥-២០​ក្បាល​/​គី​ឡូ​ក្រាម​ ។

ចំ​​ណុច​ចាប់​ផ្តើម​របស់​ទម្រង់​រូប​ភាព​នេះ គឺ​ផ្តើម​ពី​ម្ចាស់​អា​ជីវ​កម្ម​បង្គា​ពូជ​យឿង​ហុង (ស្រុក​ដុង​ហាយ​)។ ក្រោយ​ពី​បាន​ទៅ​ទស្សនា និង​ដក​ពិ​សោធន៍​នៅ​គ្រួ​សារ​មួយចំនួ​ន ដែល​ចិញ្ចឹម​បង្គា​មិន​ស្តារ​ភក់​ជា​ច្រើន​ឆ្នាំ ​ហើយទ​ទួល​អំ​ណោយ​ផល​ជា​បន្ត​បន្ទាប់ លោក​យឿង​ហុង ក៏​បាន​ក​សាង​ទម្រង់​រូប​ភាព និង​ផ្តល់​យោ​បល់​ឲ្យ​អ្នក​ចិញ្ចឹម​អនុ​វត្ត​។ តាម​ប្រ​សាសន៍​របស់​លោក​យឿង​ហុង ប្រសិន​បើ​អនុ​វត្ត​តាម​របៀប​ចិញ្ចឹម​បង្គា មិន​ស្តារ​ភក់ អ្នក​ចិញ្ចឹម​នឹង​ឆាប់​បានចាក​ផុត​ពីភាព​ក្រី​ក្រ ឈានឡើងធ្វើ​​មាន​បាន​។ ទន្ទឹម​នឹង​នោះ ទម្រង់រូ​បភាព​នេះ​នៅ​ទាំង​ការ​ពារ​បាននូវ​បរិ​ស្ថាន​ផង និង​ដំណោះ​ស្រាយ​បាន​នូវ​ស្ថាន​ភាព​ជំ​ងឺ​រាល​ដាល​លើ​បង្គា​ចិញ្ចឹម​នា​បច្ចុប្បន្ន​ផង​។

លោក​យឿង​ហុង ឲ្យ​ដឹង​៖ "គប្បី​រក្សា​ទឹក​ក្នុង​ស្រះ​មិន​ឲ្យ​ជ្រាប​ចេញ​និង ឲ្យ​កម្រិត​ទឹកនៅ​ទា​ប​បំ​ផុត​ប្រ​មាណ​ជាង​៥​តឹក​ (កម្រិត​កាន់​តែខ្ពស់ កាន់​តែ​ល្អ)​។ យក​ដី​រឹង​ទប់​ភ្លឺ​ឲ្យ​ខ្ពស់​ជាង​ផ្ទៃ​ទឹក​ស្រះ​១,២​ម៉ែត្រ។ ដាំ​ស្មៅ ប្លុង​ជុំ​វិញ​ស្រះ ដើម្បី​រាំង​ទឹក​រលក​បោក​ភ្លឺ​ស្រះ​។ មិន​ត្រូវបង្ហូត​ទឹក​ដើម្បី​ចាប់​បង្គាទេ តែ​ត្រូវ​បង្កប់​សំ​ណាញ់​ទៅ​ក្នុងស្រះ​ដើម្បី​ចាប់​បង្គា។​ ពេល​ទឹក​ជោរ​ត្រូវ​បង្ហូត​ទឹក​ចូល​ស្រះ​ស​ន្សឹម​ៗ (មួយ​ថ្ងៃ​ពី​២​ដល់​៣​សង់​ទី​ម៉ែត្រ)​។ បង្ក​វា​រិ​ជាតិ​​ដោយ​ជី NPK ២០-២០-០ ក្នុង​ផ្ទៃ​ដី​១.០០០​ម​២​បរិ​មាណ​ជី​២​​គី​ឡូ​ក្រាម​។ ប្រើ​ឧបក​រណ៍​ដើម្បី​វាស់វា​រិ​ជាតិ វាស់​កម្រិត​ប្រៃនិង​កម្រិត​pH​។ រាប់​សិប​ឆ្នាំ​ក៏​មិន​ចាំ​បាច់​ស្តារ​ភក់​ចេញ​"​។

ប្រ​សិន​បើ​គ្រួ​សារ​ចិញ្ចឹម​បង្គាតាម​ទម្រង់​រូប​ភាព​នេះ អា​ជីវ​កម្មប​ង្គា​ពូជ យឿង​ហុង​នឹង​ណែ​នាំ​របៀប​ចិញ្ចឹម​ និង​ឧបត្ថ​ម្ភល​ក់​ជឿ​បង្គា​ពូជ ឧបត្ថម្ភ​ បុល​ទុន​។ បច្ចុ​ប្បន្ន ទម្រង់​រូប​ភាព​ចិញ្ចឹមបង្គាមិន​ស្ដារ​ភក់​ត្រូវ​បាន​គ្រួ​សារ​មួយ​ចំ​នួន​នៅ​ឃុំ​នានា ចំ​ណុះ​ស្រុក​ដុង​ហាយ និង​គ្រួ​សារ​មួយ​ចំ​នួន នៅខេ​ត្ត​កា​ម៉ាវ​អនុ​វត្ត​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​។ តួ​យ៉ាង​ដូច​គ្រួសារ​បងកាវុាំង​តឺ នៅ​ភូមិ​ថាញ់​ថឿង​A ឃុំ​​អាង​ត្រាច់ ស្រុក​ដុង​ហាយ​។ គ្រួ​សារ​បង​តឺ មាន​ផ្ទៃ​ដី​ចិញ្ចឹម​បង្គា​៦​កុង តាម​ទម្រង់​រូប​ភាព​វិ​បុល​វប្ប​កម្ម។ ប៉ុន្តែ​បង្គា​ចិញ្ចឹម​ងាប់​ជា​បន្ត​បន្ទាប់ ញុាំ​ងឲ្យ​គ្រួសារ​ស្ថិតក្នុង​ស្ថាន​ភាព​ទ័ល​ក្រ។ ឆ្នាំ​២០១០ ប្តី​ប្រ​ពន្ធ​បង​បាន​លោក​យឿង​ហុង ឲ្យ​បង្គា​ពូជ និងណែ​នាំ​របៀប​ចិញ្ចឹម​តាម​ទម្រង់​រូប​ភាពមិន​ស្តារ​ភក់​។ ប្តី​ប្រ​ពន្ធ​បង​តឺ បាន​អនុ​វត្ត​តាម​ទម្រង់​រូបភាពនេះ​៥​ឆ្នាំ លទ្ធ​ផល​គឺ​ការចិញ្ចឹម​បង្គា​ទទួល​បាន​អំ​ណោយ​ផល​ជា​បន្ត​បន្ទាប់​។ បង​តឺ ឲ្យ​ដឹង​៖ "ដោយ​បាន​ពូ​យឿង​ហុង ឲ្យបង្គា​ពូជ និ​ងណែ​នាំ​របៀបចិញ្ចឹម​មិន​ស្តារ​ភក់ ឆ្នាំ​២០១២ គ្រួ​សារ​ខ្ញុំ បាន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ជីវ​ភាព​លំ​នឹង​។ ខ្ញុំ​បាន​សង​បញ្ជី​គ្រួសារ​ក្រី​ក្រទៅឃុំ​វិញ និង​សង់​បាន​ផ្ទះ​សម​រម្យ​"។​

ក្នុង​អំ​ឡុង​៥​ឆ្នាំ​អនុ​វត្ត​ទម្រង់​រូប​ភាព​ចិញ្ចឹម​បង្គា​មិន​ស្តារ​ភក់ បង​តឺ​បាន ទទួល​អំ​ណោយ​ផល​ពី​ការ​ចិញ្ចឹម​នេះ​ជា​បន្ត​បន្ទាប់​។ គ្រួ​សារ​ជិត​ខាងមួយ​ចំ​នួនឃើញចម្លែក ក៏​អនុ​វត្ត​តាម​ហើយ​ការ​ចិញ្ចឹម​បង្គាទាំង​អស់​សុទ្ធ​​តែផ្ដល់​អំ​ណោយ​ផល​។ នេះ​ជា​ទម្រង់​រូបភាព​មួយថ្មី និង​មាន​ប្រ​សិទ្ធ​ភាព ព្រោះ​ហេតុ​នោះ ផ្នែ​ក​សមត្ថ​កិច្ច គប្បីសិក្សាស្រាវជ្រាវ​ឲ្យ​បានហ្មត់ចត់​ដើម្បីបើក​ទូ​លាយ​ទម្រង់​ចិញ្ចឹម​នេះ៕​

មិញចូវ(កាសែតបាកលីវ)-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកយឿងហុង