លោកតាត្រឹងកាង អាយុ៩៥ឆ្នាំ នៅភូមិភូថាញ់B ឃុំភូតឹម ស្រុកចូវ ថាញ់ ខេត្តសុកត្រាំង បានចូលរួមធ្វើកិច្ចការមនុស្សធម៌អស់រយៈពេលជាង៤០ឆ្នាំមកហើយ។ លោកតាបានផ្តល់ក្តីរីករាយនិងសុភមង្គល ដល់កុមារ កំព្រា ក៏ដូចជាគ្រួសារក្រីក្រជាច្រើននៅលើភូមិសាស្រ្ត។
លោកតាត្រឹងកាងចុះទៅសួរសុខទុក្ខយាយតាមានជីវភាពគ្រួសារក្រលំបាក។
បច្ចុប្បន្ន ទោះបីវ័យកាន់តែចាស់ក៏ពិតមែន ប៉ុន្តែលោកតាត្រឹងកាង តែងផ្តល់ជំនួយជាអង្កររៀងរាល់ខែ ចែកជូនដល់មនុស្សចាស់ជរា អ្នកជំងឺនិង គ្រួសារមានជីវភាពក្រលំបាកជាង១០០នាក់នៅឃុំភូតឹម។ ឆ្លងតាមរយៈ នោះ ក្នុងមួយគ្រួសារៗនឹងទទួលបានអង្ករ១០គ.ក/ខែ។ ចំពោះអ្នកវ័យ ចំណាស់ថមថយកម្លាំងពលកម្ម មានជំងឺឈឺថ្កាត់ធ្វើដំណើរទៅណាមកណាមិនបាន លោកតាត្រឹងកាងយកអង្ករទៅជូនដល់ផ្ទះ លោកតាឲ្យ ដឹង៖ "រៀងរាល់ថ្ងៃ ខ្ញុំតែងមានគំនិតរិះរកវិធីជួយយាយតាទាំងនោះ ពេលឃើញពួកគាត់សប្បាយចិត្ត ខ្ញុំក៏សប្បាយចិត្តជាមួយដែរ។ បានជួយសម្រាលទុក្ខជូនអ្នកទាំងឡាយ គឺមិនត្រឹមតែបានផ្តល់នូវសេចក្តីសុខដល់ពួកគាត់ប៉ុណ្ណោះទេ តែថែមទាំងបានជួយសម្រាលលំបាកដល់សង្គមផងដែរ"។ ដោយទឹកចិត្តមនុស្សធម៌ ឲ្យតែទីណាមានអ្នកក្រឈឺថ្កាត់ ឬក៏កុមារពិការគ្មានប្រាក់ពិនិត្យព្យាបាលជំងឺ លោកតាត្រឹងកាង តែងចុះទៅដល់ផ្ទះដើម្បីស្វែងយល់ពីជីវភាពគ្រួសារ រួចចលនាសប្បុរសជនជួយឧបត្ថម្ភ។ មកទល់ពេលនេះ លោកតាបាននាំកុមារពិការនិង មានជំងឺពីកំណើតជាង៤០នាក់ ទៅកាន់មជ្ឈមណ្ឌលសុខាភិបាលឬ មន្ទីរពេទ្យក្រុងហូជីមិញ ដើម្បីពិនិត្យព្យាបាល។ រៀងរាល់ឆ្នាំ លោកតា បានជួយអ្នកក្រកើតជំងឺមហារីក និងមានអាការរោគផ្សេងទៀតជាង២០នាក់។
ផ្តើមពីទឹកចិត្តសប្បុរសរបស់លោកតាត្រឹងកាង នៅតំបន់ក្រលំបាក គ្រួសារក្រីក្រ ក្មេងអនាថានៅក្នុងភូមិស្រុក ក៏បានសម្រាលនូវទុក្ខលំបាកមួយចំណែកណាផងដែរ។ លោកយាយង្វៀនធីហឿង អាយុ៨៧ឆ្នាំ នៅភូមិហ្វាដុង ឃុំភូតឹម ឲ្យដឹង៖ "រយៈពេលជាង២០ឆ្នាំមកនេះ ដោយសារជីវភាពគ្រួសារខ្ញុំក្រីក្រនិងមានជំងឺប្រចាំកាយ ម្ល៉ោះហើយលោកតាត្រឹងកាង តែងជំនួយប្រាក់ពិនិត្យព្យាបាលជំងឺ ជំនួយអង្ករ សម្លៀកបំពាក់ មី ស្ករ ប្រេងឆានិងរបស់របរផ្សេងៗជាច្រើនទៀត"។ ក្នុងឱកាសបុណ្យចូលឆ្នាំតេតម្តងៗ លោកតាបានជំនួយអង្ករជាង២០.០០០តោននិងអំណោយរាប់ពាន់ចំណែកជូនគ្រួសារក្រីក្រទាំងឡាយ ដើម្បីទទួលបុណ្យចូលឆ្នាំតេត; គាត់កសាងស្ពានបេតុង ផ្លូវជនបទ ជំនួយចុះអណ្តូងទឹក ១៧កន្លែង ជូនមាមីងក្រីក្រ។
អស់រយៈពេលជាង៤០ឆ្នាំបំពេញមនុស្សធម៌ លោកតាបានចលនាសប្បុរសជនរួមវិភាគទានទឹកប្រាក់ជាង១០ពាន់ លានដុង ដើម្បីជំនួយអ្នកក្រ មនុស្សចាស់អនាថានិងកុមារពិការ។ល។ ដោយការរួមចំណែកទាំងនោះ លោកតាត្រឹងកាង ត្រូវបានផ្តល់ជូននូវកិត្តិនាមខ្ពង់ខ្ពស់ជាច្រើន ដូច៖ មេដាយអនុស្សាវរីយ៍យស "ពីព្រោះបុព្វហេតុកាកបាទក្រ ហមវៀតណាម" មេដាយអនុស្សាវរីយ៍ "ពីព្រោះបុព្វហេតុមហាសាមគ្គី" និងប័ណ្ណសរសើររបស់ក្រសួងការងារ- យុទ្ធជនពិការនិងសង្គម។ល។៕
យ្វីអាញ់-លីសៀ