ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/03/2015 - 08:02

បើកទូលាយផ្លូវជាតិលេខ១ និងកសាង ផ្លូវបញ្ចៀសក្រុងសុកត្រាំង

ក្រសួងគមនាគមន៍ និងដឹកជញ្ជូនសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ទើបរៀបចំដំណើរការកសាងបើកទូលាយផ្លូវជាតិលេខ១កំណាត់គីឡូម៉ែត្រ ២១១៨+៦០០ រហូតដល់កំណាត់គីឡូ​ម៉ែត្រ ២១២៧+៣២០,៧៥ និងខ្សែផ្លូវបញ្ចៀសក្រុងសុកត្រាំងនៃផ្លូវជាតិលេខ១ តាមរូបភាពចុះកិច្ចសន្យាកសាង - អាជីវកម្ម - ផ្ទេរជូន (BOT)។

ពិធីបើកការដ្ឋានសាងសង់សំណង់ ដំណើរការបើក ទូលាយ ផ្លូវជាតិលេខ១ និងកសាងផ្លូវបញ្ចៀសក្រុងសុក ត្រាំងនៃ​ផ្លូវជាតិលេខ១។

គ្រោងការកសាងផ្លូវនេះ មានប្រវែងសរុប ១៦,២២០ គីឡូម៉ែត្រ ចំណុចចាប់ផ្តើមនៅគី​ឡូម៉ែត្រ​ ២១១៨+៦០០ នៃផ្លូវជាតិលេខ១ ចំណុះឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ចំណុច​ចុងបញ្ចប់នៅគីឡូ​ម៉ែត្រ​ ២១៣៦-៨១០ ផ្លូវជាតិលេខ ១ ចំណុះឃុំដាយតឹម ស្រុកមីស្វៀង។ ក្នុងនោះ កំណាត់ផ្លូវបើកទូ លាយផ្លូវជាតិលេខ ១ មានប្រវែង៨,៥៤គីឡូម៉ែត្រ កំណាត់ផ្លូវបញ្ចៀស ក្រុងប្រវែង ៧,៦៨ គីឡូម៉ែត្រ។ គ្រោងការប្រើទុនវិនិយោគសរុបជាង ១.៤ ១៩ពាន់លានដុង អាស្រ័យសម្ព័ន្ធក្រុមហ៊ុនភាគហ៊ុនវិនិយោគទុនភឿងណាម និងក្រុមហ៊ុនភាគហ៊ុនវិនិយោគទុន Pacific ជាម្ចាស់វិនិយោគ។ គ្រោងការនឹងអនុវត្តក្នុងរយៈពេល ១៨ ខែ តាមការគ្រោងទុកនឹងកសាងសម្រេចក្នុងឆ្នាំ ២០១៦ ។ រយៈពេលប្រមូលថវិកាប្រ​មាណ ​១៨ ឆ្នាំ និង ៩ ខែ៕

លីធាន-សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
BOT