មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

17/01/2017 - 09:07

កម្មាភិបាលសមាគមអស់ពីចិត្តចំពោះការងារ

អស់រយៈពេលជាង៣៨ឆ្នាំផ្សារភ្ជាប់ជាមួយនឹងសមាគមកសិករ លោកឡឹមអឹង អនុប្រធានសមាគមកសិករឃុំភូម៉ី ស្រុកម៉ីទូ ខេត្តសុកត្រាំង តែងយកអស់ពីសមត្ថភាពដើម្បីការងារ។ ដោយការអស់ពីចិត្តរបស់ លោកបានជារៀងរាល់ឆ្នាំសមាជិករាប់រយនាក់ ទទួលបានជំនួយចាក ផុតពីភាពក្រីក្រ មានជីវភាពធូរធារ រកបានប្រាក់ចំណូលលំនឹង។ 

លោកឡឹមអឹង (ខាងឆ្វេង) ទៅដល់ផ្ទះរបស់សមាជិក ដើម្បីស្វែង
យល់ពីឆន្ទៈរបស់ពួកគាត់។  

ឆ្នាំ១៩៧៨ លោកឡឹមអឹង ចូលរួមការងារសមាគមកសិកររហូតដល់ឆ្នាំ១៩៩៨ លោកបានតែងតាំងធ្វើជាអនុប្រធានសមាគមកសិករដល់សព្វថ្ងៃ។ កាលនោះ ទូទាំងឃុំមានសមាជិកប្រមាណជិត៣០០នាក់ ក្នុងនោះ គ្រួសារក្រីក្រស្រូបអត្រាជាង៧០%។ ផ្តើមពីនោះ លោកធ្វើការបញ្ចុះបញ្ចូលកសិករចូលរួមក្នុងអង្គការសមាគម ដើម្បីទទួលបានប្រយោជន៍ ពីគោលនយោបាយផ្សេងៗ។ ធ្វើយ៉ាងណាដើម្បីកសាងទម្រង់រូបភាពថ្មី លោកបានបង្កើតក្លឹបដោយមានសមាជិកចំនួន៣២នាក់។ រៀងរាល់ខែ សមាជិក រួមវិភាគទានទឹកប្រាក់២០.០០០ដុង/ម្នាក់ ធ្វើជាដើមទុនបង្វិលជុំដើម្បីជួយគ្នាពង្រីកសេដ្ឋកិច្ច។ ពិសេសនៅពេលមានកម្មវិធីនិងគ្រោងការវិនិយោគទុនសម្រាប់កសិករ ពូឡឹមអឹង តែងវិនិយោគទៅលើសមាជិកក្នុងក្លឹប។ ដោយឃើញការងារមានប្រសិទ្ធភាព ម្ល៉ោះហើយគ្រាន់តែមួយឆ្នាំក្រោយមក ភូមិនីមួយៗបង្កើតបាន១១ក្លឹប ដើម្បីជួយគ្នា ធ្វើការរកស៊ី។ ផ្តើមពីប្រសិទ្ធភាពដំបូង សមាជិកកាន់តែជឿទុកចិត្ត ហើយចូលរួមក្នុងអង្គការសមាគម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើន។ មកទល់ពេលនេះ ទូទាំងឃុំមាន១៧ក្លឹបដោយមានសមាជិកជាង២.៣០០នាក់។ លោកឡឹមអឹង ឲ្យដឹង៖ "ក្នុងនាមជាកម្មាភិបាលសមាគមកសិករ រូបខ្ញុំផ្ទាល់ត្រូវតែមានប្រជាប្រិយភាព និយាយបានត្រូវតែធ្វើបាន ពិសេស គឺត្រូវសំណេះសំណាលជាមួយនឹងសមាជិកឲ្យបានរឿយៗ ដើម្បីស្វែងយល់ពីឆន្ទៈ រួចមានផែនការជួយពួកគាត់បានទាន់ពេល"។

ឆ្នាំ២០០០ នៅពេលមានគ្រោងការលើកស្ទួយជីវភាពជំនួយគោចិញ្ចឹមដល់គ្រួសារមាមីងខ្មែរក្រីក្រត្រូវបានផ្សព្វផ្សាយ លោកជំហរជួយមាមីង ២៩៨គ្រួសារ ទទួលបានគោចិញ្ចឹម។ មកទល់ពេលនេះ គ្រោងការបាន ពង្រីកប្រកបដោយប្រសិទ្ធភាព គ្រួសារមាមីងស្ទើរតែទាំងអស់បានចាកផុតពីភាពក្រីក្រ ឈានឡើងធូរធារគ្រាន់បើ។ បងឡឹមផារី ជាសមាជិកមួយរូបផ្តើមពីគ្រួសារមានភាពក្រីក្រ បានឈានឡើងក្លាយជាគ្រួសាររកបានប្រាក់ចំណូលបង្គួរ បងឲ្យដឹង៖ "អាស្រ័យដោយពូឡឹមអឹង ចុះមកចលនាឲ្យចូលសមាគម រួចទទួលបានគោចិញ្ចឹម ប្រាក់ទុនធ្វើការរកស៊ី និងរៀនសូត្របច្ចេកទេសដាំដុះ ម្ល៉ោះហើយទើបគ្រួសារខ្ញុំមានលក្ខណៈ អភិវឌ្ឍសេដ្ឋកិច្ចដូចសព្វថ្ងៃ។ ឥឡូវនេះ គ្រួសារខ្ញុំពង្រីកបានគោ៤ក្បាល ផ្តល់ទឹកដោះរាល់ថ្ងៃ។ ម្យ៉ាងទៀត ខ្ញុំដាំដំណាំរួមផ្សំបាន៤កុង រកបានប្រាក់ចំណូលបង្គួរ។ គ្រួសារខ្ញុំលោះបានដី ជួលដីធ្វើស្រែបន្ថែម បានជាង២៤កុង ហើយសង់បានផ្ទះសមរម្យ"។
លោកឡឹមអឹង ឲ្យដឹង៖ "ច្រើនឆ្នាំចូលរួមការងារសមាគម ប្រការដែលខ្ញុំសប្បាយចិត្តបំផុតនោះគឺ ជីវភាពរបស់សមាជិកបានលើកស្ទួយពីមួយ ថ្ងៃទៅមួយថ្ងៃ។ កាលពីឆ្នាំ១៩៩៨ គ្រួសារសមាជិកក្រីក្រជាង៧០%ប៉ុន្តែ បច្ចុប្បន្ន គ្រួសារក្រីក្រកាត់បន្ថយនៅ៥,៨%ប៉ុណ្ណោះ។ ដោយការរួមចំណែកទាំងនោះ លោកឡឹមអឹងទទួលបានប័ណ្ណសរសើរពីគណៈកម្មាធិ ការប្រជាជនខេត្តសុកត្រាំងចំនួន៣ និងប័ណ្ណសរសើរពីមជ្ឈិមសមាគម កសិករវៀតណាមចំនួន៤៕

យ្វីអាញ់-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកឡឹមអឹង