27/12/2016 - 10:28

បានប្រជាជនទុកចិត្ត អាស្រ័យដោយត្រាប់គំរូសីលធម៌អ៊ំហូ

លោកថាច់ញ៉ី អាយុ៥៣ឆ្នាំ លេ​ខា​សាខា​បក្ស​មណ្ឌល​ក្រុង​នៅសង្កាត់​តឹង​ស្វឹង ក្រុង​ដុង​ស្វ័យ ខេត្ត​ប៊ិញ​ភឿក ទើប​បាន​ទទួល​ស្គាល់​ជាគំរូ​ឆ្នើម ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​សីល​ធម៌​ហូជី​មិញ។ 

 ជូនរង្វាន់បុគ្គលសមូហភាពសម្រេចស្នាដៃឆ្នើមក្នុង ការរៀនសូត្រនិងធ្វើតាមគំរូអ៊ំហូ។

មណ្ឌល​ក្រុង​ភឿក​អាង សង្កាត់​តឹង​ស្វឹង​មាន​ប្រជាជន​រស់​នៅ​ជិត​១៨០គ្រួ​សារ ក្នុង​នោះ មាន​ប្រជា​ជន​ជាជន​ជាតិ​ភាគ​តិច​ជាង​៦០%​។  គ្រួសារ​ទាំង​នេះ សំខាន់​គឺរស់​នៅ​ប្រកបរបរ​ស្រែ​​ចម្ការ ម្ល៉ោះ​ហើយ​មិន​សូវ​នៅ​មណ្ឌល​តាំង​ទីលំនៅ​ទៀង​ទាត់​ទេ ហេតុ​នោះលំ​បាក​ចល​នា​មាមីង​ នៅពេល​មណ្ឌល​ក្រុង​ត្រូវ​ការ​ម្តងៗ បំផុត​គឺរាល់​សកម្ម​ភាព​បោះ​ឆ្នោត​។ ថ្វី​ត្បិត​ដូច្នោះ​ក្តី ដោយ​ការ​អស់​ពីចិត្ត​របស់​លោក​ថាច់​ញ៉ី ក្នុង​ការ​ប្រ​សប់ ចល​នាម​ហា​ជន ធ្វើ​ឲ្យមា​មីង​មាន​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​រដ្ឋ​អំណាច​ភូមិភាគ​។ លេ​ខា​សា​ខាបក្ស​ថាច់​ញ៉ី ឲ្យ​ដឹង​៖ "ប៉ុន្មាន​ឆ្នាំ​មុន ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ទី​នេះ​ស្មុគ​ស្មាញ​ណាស់ ចោរ​លួច​របស់​របរ បង្ក​អសន្តិ​សុខ​កើត​មាន​ជារឿយៗ​។ ដូច្នេះ​សាខា​​បក្ស​ព្រម​ទាំង​គណៈ​ប្រតិ​បត្តិ​ការ​មណ្ឌល​ក្រុង មួយ​អន្លើ​ដោយ​ក្រុម​ការ​ងារ​រណសិរ្ស​ចាំ​បាច់​ចុះ​ទៅ​ដល់​គ្រួសារ​នី​មួយ​ៗ ដើម្បី​ចលនា​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ជន​ឲ្យប្រុ​ង ប្រ​យ័ត្ន​កល​ល្បិច​ដ៏​ប៉ិន​ប្រសប់​របស់​ឧក្រិដ្ឋ​ជន ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​​ដល់ប្រជា​ជន អនុវត្ត​ល្អគោល​ន​យោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ"។ក្នុងនាមជាជនជាតិខ្មែរ ដោយការ​ជិត​ស្និទ្ធ​និង​អស់​ពីចិត្ត​ចំពោះ​ការ​ងារ លេ​ខា​សា​ខាបក្ស​ថាច់​ញ៉ី តែង​បាន​ប្រជា​ជន​ជឿ​ទុក​ចិត្ត ម្ល៉ោះ​ហើយ ទទួល​មុខ​ងារ​ជាលេ​ខា​សា​ខា​បក្ស​មណ្ឌល​ក្រុង​ភឿក​អាង  សង្កាត់​តឹង​ស្វឹង រយៈពេល​ជាង​១០​ឆ្នាំ​កន្លង។ ម្យ៉ាង​ទៀត លោក​រួមជា​មួយ​សាខា គណៈ​កម្ម​ការ​បក្ស មណ្ឌល​ក្រុង អនុវត្តល្អ​ការ​​ងារ​ប្រជា​ចល​នា រួម​ចំ ណែក​រក្សា​សន្តិ​សុខ​នយោ​បាយ​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម នៅ​ភូមិ​សាស្រ្ត​ក្នុង​មណ្ឌល​តាំង​ទី​លំនៅ។

ក្រៅពីធ្វើបានល្អការងារគ្រួសារ និង​ក្នុង​ការ​ធានាសន្តិសុខ​សណ្តាប់​ធ្នាប់មណ្ឌល​ក្រុង លោក​ថាច់​ញ៉ី តែង​សម្តែង​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ឃើញ​បង​ប្អូន​ក្រុម​ការ​ពារ​អ្នក​ក្រុង ក្រុម​សន្តិ​សុខ​ប្រ​ជា​ជន​ធ្វើ​សកម្ម​ភាពនឿយ​ហត់​ម្តងៗ។ ពិសេស​គាត់​យល់​ពីការ​លំបាក​របស់​អ្នក​រាល់​គ្នាក្នុង ការ​ចំណាយ​សម្រាប់​សកម្ម​ភាព ម្ល៉ោះ​ហើយ​តែង​លើក​ទឹក​ចិត្ត​ចែក​រំលែក​និង​ចល​នាមា​មីង​សហ​ការ​ជា​មួយ​នឹង​ក្រុម​ការ​ពារ ដើម្បី​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​បាន​ល្អប្រ​សើរ។ លោក​ថាច់​ញ៉ីឲ្យដឹងបន្ថែម ៖ "ជា​លេ​ខា​សា​ខា​បក្ស​មណ្ឌល​ក្រុង​ផង ជា​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រជាជន​នៅ​សង្កាត់​ផង ម្ល៉ោះ​ហើយ​មាមីង​តែង​មក​ដល់​ផ្ទះ ចែក​រំ​លែក​ដោះដូរ​យោ​បល់ និង​សម្តែង​ឆន្ទៈ​របស់​ពួក​គាត់ ពិសេស​គឺ​មាមីង​ជា​ជន​ជាតិ​ភាគ​តិច​។ អា​ស្រ័យ​ហេតុ​នោះ រាល់​កិច្ចការ​តែង​បាន​ដោះ​ស្រាយ​ដាច់​ស្រ​ឡះ តម្លា​ភាព​និង​ហ្មត់​ចត់​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ មណ្ឌល​ក្រុង​គ្មាន​ដាក់​ពាក្យ​ប្តឹង​ផ្តល់​រំលង​ថ្នាក់ វិវាទ​ឬ​ក៏វ័ណ្ឌ​ទំ​នាស់​ក្នុង​ប្រ​ជា​ជន​ទេ ក្រុម​សម្រប​សម្រួល​ហាក់​ដូច​ជាគ្មាន​ធ្វើ​សកម្ម​ភាពអ្វី​ឡើយ​"។

កត់​សម្គាល់​ពី​ការខិតខំ​រួម​ចំណែក​របស់​លេខាសាខា​បក្ស​ថាច់​ញ៉ី ច្រើន​ឆ្នាំបន្តប​ន្ទាប់ លោក​បាន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ប៊ិញ​ភឿក​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ដុង​ស្វ័យ គណៈ​កម្មា​ធិការ​បក្ស​សង្កាត់​តឹង​ស្វឹង ទទួល​ស្គាល់​លោក​តាញ៉ី​ជា​បក្ខ​ជន សម្រេច​ភារ​កិច្ច​ឆ្នើម; គ្រួ​សារ​វប្បធម៌​ច្រើន ឆ្នាំ​បន្ត​បន្ទាប់ ថ្មី​ៗនេះ​លោក​ថាច់​ញ៉ី ទើប​តែបាន​ទទួល​ស្គាល់​ជា​គំ​រូ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ និង​ធ្វើតាម​គំរូ​សីល​ធម៌​ហូ​ជី​មិញ​នៅ​មណ្ឌល​តាំង​ទី​លំនៅ៕

K Gửih (ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោកថាច់ញ៉ី