26/04/2016 - 09:18

ឧទ្ទិសជូនប័ណ្ណសរសើររបស់ក្រសួងនគរបាល ដល់នគរ បាលឃុំដែលពលីជីវិតក្នុងពេលបំពេញ&

កន្លង​ហើយ ក្រុម​បំ​ពេញ​ការ​ងារ​របស់​ក្រ​សួង​នគ​របាល អា​ស្រ័យ​វរសេ​នីយ៍​ឯក​ហ្វិញ​ង៉ុកភឿង នា​យក​រង​នៃ​នា​យក​ដ្ឋាន​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ធ្វើ​ជា​ប្រ​ធាន​ក្រុម បាន​អញ្ជើញ​ទៅ​ឧទ្ទិស​ជូន​ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​នគ​រ​បាល​ដល់​គ្រួ​សារ​សម​មិត្ត​យ័ញ​ប៊ិញ នគ​រ​បាល​ឃុំ​ថាញ​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង ដែល​ពលី​ជី​វិត​ក្នុង​ពេល​បំ​ពេញ​ភារ​កិច្ច​។   

 វរ​សេនីយ៍​ឯក​ ហ្វិញ​ង៉ុក​ភឿង ឧទ្ទិស​ជូន​ប័ណ្ណ​សរ​សើរ​ និង​ជូន​ទឹក​ប្រាក់​ជំ​នួយ​របស់​ក្រ​សួង​នគរ​បាល​ដល់​គ្រួ​សារ​សមមិត្ត​​យ័ញ​ប៊ិញ។

ទ​ទួល​សិទ្ធិ​របស់​រដ្ឋ​មន្រ្តី​ក្រ​សួង​នគរ​បាល​រសៀល​ថ្ងៃ​៣១ ខែ​មី​នា ក្រុម​បំ​ពេញ​ការ​ងារ​របស់​ក្រ​សួង​នគរ​បាល​អា​ស្រ័យ​វរសេនី​យ៍​ឯក ហ្វិញ​ង៉ុក​ភឿង នា​យក​រង​នៃ​នា​យក​ដ្ឋាន​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​កា​រ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ធ្វើ​ជា​ប្រ​ធាន​ក្រុម​អញ្ជើញ​ទៅ​ឧទ្ទិស​ជូន​ប័ណ្ណ​សរ​សើរ​របស់​ក្រ​សួង​នគរ​បាល​ដល់​គ្រួ​សារ​សម​មិត្ត​យ័ញ​ប៊ិញ នគរ​បាល​ឃុំ​ថាញ់​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង ដែល​ពលី​ជី​វិត​ក្នុង​ពេល​បំ​ពេញ​ភារ​កិច្ច​។ នេះ​ជា​ការ​ដឹង​គុណ​ទទួល​ស្គាល់​ស្នា​ដៃ​របស់​សម​មិត្ត​យ័ញ​ប៊ិញ ក្នុង​ការ​ត​ស៊ូ​បង្ការ​បង្រ្កាប​ឧក្រិដ្ឋ​កម្ម​។

មុន​នោះ រសៀល​ថ្ងៃ​៨ ខែ​វិច្ឆិ​កា ឆ្នាំ​២០១៥ មុខ​សញ្ញា​ឡឹម​តាយ (អា​យុ​៣៩​ឆ្នាំ នៅ​ភូមិ​ថាញ់​ហឹង ឃុំ​ថាញ់​ឡុក ស្រុក​ចូវ​ថាញ់ ខេត្ត​គៀង​យ៉ាង​) បាន​រៀប​ចំ​ជប់​លៀង ផឹក​ស៊ី​ជា​មួយ​នឹង​មិត្ត​ភក្ដិ​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​​។ លុះ​ដល់​ម៉ោង​២២​ថ្ងៃ​ដដែល​ឡឹម​តាយ ក៏​នឹក​ឃើញ​នូវ​គំ​នុំ​ជា​មួយ​នឹង​លោក​ឡុក (អ្នក​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា)​ ម្ល៉ោះ​ហើយ​ក៏​ចេញ​ទៅ​ក្បាល​ភូមិ ចាំ​ស្ទាក់​ផ្លូវ ដើម្បី​សង​សឹក​។ បាន​ឮ​គេ​ប្រាប់​ថា​ឡឹម​តាយ ស្ទាក់​ផ្លូវ​បាន​ជា​លោក​ឡុក​មិន​ហ៊ាន​មក​ផ្ទះ​។

ស្ទាក់​ចាំ​យូរ​ពេក​មិន​ឃើញ​លោក​ឡុក​ឡឹម​តាយ​ក៏​ខឹង​ខ្លាំង ហើយ​ស្ទាក់​ម៉ូ​តូ​របស់​អ្នក​ដំ​ណើរ​ដើម្បី​រក​រឿង​ធ្វើ​ឲ្យ​ខូច​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ យប់​កាន់​តែ​ជ្រៅ ឃើញ​ឡឹម​តាយ​នៅ​តែ​បង្ក​អុក​ឡុក​មិន​ព្រម​វិល​ត្រ​ឡប់​មក​ផ្ទះ ប្រ​ជា​ជន​បាន​រាយ​ការណ៍​ជូន​នគរ​បាល​ឃុំ​ថាញ់​ឡុក ដើម្បី​ចុះ​ទៅ​ដោះ​ស្រាយ​។ ខណៈ​ពេល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ពិ​និត្យ​ឃើញ ឡឹម​តាយ​ស្រ​វឹង​ស្រ​វិត បង​ប្អូន​នគ​រ​បាល​ឃុំ​បាន​ដាស់​តឿន​ឲ្យ​វិល​ចូល​ផ្ទះ​ដេក ប៉ុន្តែ​ឡឹម​តាយ​បែរ​ជា​មិន​ព្រម ហើយ​ទារ​រក​លោក​ឡុក ដើម្បី​" គំ​រាម​កំ​ហែង​"។ ខណៈ​ពេល​កម្លាំង​នគរ​បាល​ឃុំ​ដាស់​តឿន​ឡឹម​តាយ​ស្រាប់​តែ​ហូត​កាំ​បិត​ថៃ​ដែល​យក​មក​តាម​ខ្លួន ចាក់​មួយ​កាំ​បិត​ត្រង់​ទ្រូង​របស់​សម​មិត្ត​យ័ញ​ប៊ិញ (អា​យុ​៤៧​ឆ្នាំ) ជា​នគរ​បាល​ឃុំ​ថាញ់​ឡុក បាន​ធ្វើ​ឲ្យ​បង​ប៊ិញ​ស្លាប់​នៅ​នឹង​កន្លែង​។ល។

សម​មិត្ត​ប៊ិញ​គឺ​ជា​អ្នក​ធ្វើ​ការ​ចម្បង​ក្នុង​គ្រួ​សារ ម្ល៉ោះ​ហើយ​ពេល​សម​មិត្ត ពលី​ជី​វិត​ក្នុង​គ្រួ​សារ​ជួប​លំ​បាក​យ៉ាង​ខ្លាំង​។ ប្រ​ពន្ធ​បង​ប៊ិញ​មាន​ជំ​ងឺ​វិ​បត្តិ សរ​សៃ​ឈាម​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ សុខ​ភាព​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង មិន​អាច​រ៉ាប់​រង​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​។ កូន​ស្រី​ពី​រនាក់​របស់​សម​មិត្ត​ប៊ិញ (​ម្នាក់​អា​យុ​១៨​ឆ្នាំ​និង​ម្នាក់​១៦​ឆ្នាំ​) បាន​ឈប់​រៀន​សព្វ​ថ្ងៃ​កំ​ពុង​ធ្វើ​ការឈ្នួល​ដើម្បី​ចិញ្ចឹម​ម្តាយ។ ក្រៅ​ពី​ជូន​ប័ណ្ណ​សរ​សើរ​ក្រ​សួង​នគរ​បាល​នៅ​ទាំង​ជូន​ទឹក​ប្រាក់​១០​លាន​ដុង; នគរ​បាល​ខេត្ត​គៀង​យ៉ាង​សង់​ផ្ទះ​ឧប​ការ​គុណ​ជូន​តម្លៃ​៧០​លាន​ដុង​ពី​"មូល​និ​ធិ​មិត្ត​រួម​អា​ជីព​" របស់​នគរ​បាល​ខេត្ត​និង​អា​ជីវ​កម្ម​មួយ​ចំ​នួន​លើ​ភូមិ​សាស្រ្ត ព្រួត​ដៃ​គ្នា​ជំ​នួយ​គ្រួ​សារ បង​ប៊ិញ​២០​លាន​ដុង​។ ទន្ទឹម​នឹង​នោះ នគ​រ​បាល​ខេត្ត​គៀង​យ៉ាង​កំ​ពុង​ធ្វើ​សំ​ណុំ​បែប​បទ​ស្នើ​ក្រ​សួង​ការ​ងារ -យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ពិ​និត្យ​ទទួល​ស្គាល់​យុទ្ធ​ជន​ពលី​ចំ​ពោះ​សម​មិត្ត​យ័ញ​ប៊ិញ​៕

វុាំងដឹក - សេរី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សម​មិត្ត​ប៊ិញ