ពូសេីុងចូម លេខាសាខាបក្សនិងជាប្រធានភូមិអាងខឿង ទីប្រជុំជនកេសាច់ (ស្រុកកេសាច់ ខេត្តសុកត្រាំង) តែងអស់ពីចិត្តពីថ្លើមជាមួយនឹងការងារ ហើយតែងបានមាមីងស្រឡាញ់រាប់អាន។ ដោយការរួមចំណែករបស់ពូ បានជួយឲ្យគ្រួសារខ្មែរជាច្រើនចាកផុតពីភាពក្រីក្រ ចិញ្ចឹមកូនរៀនសូត្រមានចំណេះវិជ្ជាត្រឹមត្រូវ ភូមិស្រុកសុខដុមរមនា ជីវភាពធូរធារ ។
ពូសេីុងចូមតែងអស់ពីចិត្តពីថ្លើមជាមួយនឹងការងារ។
ឆ្នាំ១៩៧៦ ពូសេីុងចូមចាប់ផ្តើមចូលរួមបំពេញការងារនៅភូមិភាគ ដោយមានតួនាទីផ្សេងៗដូចជាៈ ប្រធានរណសិរ្ស នគរបាល សមាគម កសិករទីប្រជុំជន។ល។ ដល់ឆ្នាំ១៩៩១ ពូទើបវិលមកធ្វើជាលេខាសា ខាបក្សភូមិអាងខឿងរហូតមកដល់សព្វថ្ងៃនេះ។ ពេលបានរដ្ឋវិនិយោគ អនុវត្តគោលនយោបាយជនជាតិ ពូរួមជាមួយនឹងអង្គការមហាជន ពិនិត្យពិច័យគ្រួសារក្រីក្រ និងក្តោបក្តាប់គោលបំណងរបស់ប្រជាជន ដើម្បីស្នើសូមជំនួយ។ អាស្រ័យហេតុនោះ គ្រួសារក្រីក្ររបស់ភូមិតែង ទទួលបានផលប្រយោជន៍គ្រប់គ្រាន់ ពីគោលនយោបាយជនជាតិ ដូចជាៈ លំនៅឋាន បុលទុន ពូជដំណាំ សត្វចិញ្ចឹម។ល។ មានលក្ខណៈ ប្រកបការងាររកស៊ី ដើម្បីឈានឡើងចាកផុតពីភាពក្រីក្រ។ ពូចូម ឲ្យដឹងៈ "បច្ចុប្បន្ន ភូមិអាងខឿងមានគ្រួសារខ្មែរជាង៧០%ដែលមានជីវភាពនៅជួបការលំបាកនៅឡើយ។ ម៉្លោះហើយ ពេលមានគោលនយោបាយជំនួយរបស់រដ្ឋ ខ្ញុំតែងអាទិភាពឲ្យគ្រួសារក្រីក្រមុនដើម្បីមានលក្ខណៈប្រកបការងាររកស៊ី"។ ដោយសារអស់ពីចិត្តពីថ្លើមជាមួយនឹង ការងារជាមួយនឹងប្រជាជន ដូច្នេះពូតែងបានប្រជាជនទំនុកចិត្ត អាណិតស្រឡាញ់។ បងថាច់ថូន នៅភូមិអាងខឿង ឲ្យដឹងៈ" ពូចូមតែងជួយមាមីងដោយអស់ពីចិត្តពីថ្លើម ពេលមាមីងណាជួបការលំបាកមករកពឹងគឺពូតែងឧបត្ថម្ភជានិច្ច។ គ្រួសារខ្ញុំក្រ អាស្រ័យពូចូម ទើបគ្រួសារខ្ញុំបានទទួលផលប្រយោជន៍ពីគោលនយោបាយ ដូចជាៈ លំនៅឋាន បុលទុនប្រកបការរកស៊ី បុលទុនសម្រាប់និស្សិត ម្ល៉ោះហើយទើបខ្ញុំ មានលក្ខណៈចិញ្ចឹមកូនទាំង៤នាក់រៀនសូត្រចប់ចុងចប់ដើម។ បច្ចុប្បន្ន កូនទាំង៤នាក់បានរៀនចប់មហាវិទ្យាល័យ ហើយរកបានការងារធ្វើលំនឹងមានជីវភាពធូរធារគ្រប់គ្នា"។
ប៉ុន្នានឆ្នាំជិតៗនេះ ពូសេីុងចូមនៅទាំងចលនាមាមីងរួមវិភាគទានរាប់រយលានដុងដើម្បីកសាងសំណង់ជនបទដូចជាៈ កសាងផ្លូវដានចូលទៅមណ្ឌលទីប្រជុំជន ស្ពានបេតុង បង្គោលទង់។ល។ បច្ចុប្បន្ន ទោះបីអាយុ៦៣ឆ្នាំប្លាយ ប៉ុន្តែពូនៅតែអស់ពីចិត្តពីថ្លើមជាមួយនឹងការងារនិងចលនាមាមីងអនុវត្តល្អការងារចលនានៅភូមិភាគ។ ពូសេីុងចូម ឲ្យដឹងៈ" ខ្ញុំតែងអប់រំកូនចៅក្នុងគ្រួសារឲ្យមានចរិយាសម្បត្តិ សុភាពរាបសានិងប្រតិបត្តិល្អនូវគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ដើម្បីមាមីងយកតម្រាប់តាម"។ បច្ចុប្បន្ន គ្រួសារពូចូមបានចាត់ទុកជាគ្រួសារគំរូឆ្នើម ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងចិញ្ចឹមកូនរៀនសូត្រ។ ក្នុងចំណោមកូនទាំង៣នាក់ មានកូន២នាក់រៀនចប់មហាវិទ្យាល័យនិងម្នាក់ប្រករបរសេដ្ឋកិច្ច ម៉្លោះហើយជីវភាពបានធូរធារគ្រាន់បើទាំងអស់គ្នា៕
យ្វីអាញ់-សុផល