08/03/2016 - 10:05

រក្សាភាពសុខសាន្តជូនភូមិស្រុក

កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​តា​អោក​ ឆ្នាំ​១៩៩៧ បង​សើុង​ហ្វាង​វ៉ាន់​ ស្ម័គ្រ​ចិត្ត​ចូល​រួម​ក្នុង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ​។ ​ដោយ​ការ​ខ្នះ​ខែ្នង​អស់​ពី​ចិត្ត​ពី​ថ្លើម​ក្នុង​ការ​ងារ ម៉្លោះ​ហើយ​ឆ្នាំ​២០១១ បង​​បាន​ថ្នាក់​លើ​ប្រ​គល់​ភារ​កិច្ច​ធ្វើ​ជា​នគរ​បាល​ភូមិ​តា​អោក​មក​ទល់​​សព្វ​ថ្ងៃ​​។ 

រយៈ​កាល​៤​ឆ្នាំ​បំ​ពេញ​ការ​ងារ​នៅ​ភូមិ​ភាគ បង​សើុង​​ហ្វាង​វ៉ាន់ អា​យុ​៣៧​ឆ្នាំ ជា​នគរ​បាល​ភូមិ​តា​អោក​ ឃុំ​ចូវ​ដៀង ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ បាន​ប្រ​ជា​ជន​ជឿ​​ទុក​​ចិត្ត​ស្រ​ឡាញ់​រាប់​អាន​។ បង​សុើង​ហ្វាង​វ៉ាន់ (ខាង​ឆ្វេង​)​។ 

ភូមិ​តា​អោក មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​៤៣២​គ្រួ​សារ​។ ប៉ុន្មាន​​ឆ្នាំ​​មុន​នេះ ភូមិ​តា​អោក​ត្រូវ​បាន​ចាត់​ទុក​ជា​ចំ​ណុច​ក្តៅ​អំ​ពី​បាប​គ្រោះ​សង្គម​​ជា​រៀង​រាល់​ឆ្នាំ​កើត​មាន​ករណី​ធ្វើ​ឲ្យ​ខូច​សណ្តាប់​ធ្នាប់​សង្គម​ពី​២០​ដល់​៣០​ករ​ណី ។​ជា​​មួយ​នឹង​តួ​នា​ទី​នគរ​បាល​ភូមិ ដើម្បី​កាត់​​បន្ថយ​​បាប​​គ្រោះ​​សង្គម​​ឲ្យ​​នៅ​​កម្រិត​​ទាប ទន្ទឹម​​នឹង​​ការ​​ចាត់​​ចែង​យាម​ល្បាត​បោស សម្អាត​ករណី​ល្មើស​ច្បាប់​ជា​រឿយ​ៗ បង​សើុង​ហ្វាង​វ៉ាន់ នៅ​ទាំង​ធ្វើ​បញ្ជី​រាយ​នាម​មុខ​សញ្ញា​បំ​ពាន​ច្បាប់​ដើម្បី​កោះ​ហៅ​មក​អប់​រំ​ប្រ​ចាំ​ខែ​។ បង​តែង​លើក​ទឹក​ចិត្ត​មុខ​សញ្ញា​ទាំង​ឡាយ ចូល​រួម​ធ្វើ​ការ​ទប់​ស្កាត់​កន្លែង​បើក​ល្បែង​ស៊ី​សង ក្នុង​នោះ​មាន​បៀ​ប៉ោ​និង​ជល់​មាន់​ជា​ដើម​។ អា​ស្រ័យ​ហេតុ​នោះ ករណី​ល្មើស​ច្បាប់​នៅ​លើ​ភូមិ​សាស្រ្ត​ភូមិ​តា​អោក​ត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ ក្នុង​ការកា​រ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​នៅ​ភូមិ​ភាគ បង​សើុង​ហ្វាង​វ៉ាន់ កំ​ណត់​ការ​ងារ​ផ្សព្វ​ផ្សាយ ចល​នា​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​គឺ​ជា​ការ​ងារ​មួយ​សំ​ខាន់​ដើម្បី​កាត់​បន្ថយ​រាល់​ឧក្រិដ្ឋ​កម្ម​។ ម៉្យាង​ទៀត​ដោយ​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​អ្នក​មុខ​អ្នក​ការ​សាស​នា អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​សហ​គមន៍​ជន​ជាតិ​ខ្មែរ ដូច្នេះ​បង​តែង​ឆ្លៀត​ឱ​កាស​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​បាន​ល្អ​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់ និង​ចូល​រួម​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ បង​សើុង​ហ្វាង​វ៉ាន់ ឲ្យ​ដឹង​៖ "​ពេល​ទទួល​ភារ​កិច្ច​នគរ​បាល ខ្ញុំ​បាន​កំ​ណត់​ក្នុង​ចិត្ត​ថា ត្រូវ​តែ​ធ្វើ​ការ​ងារ​ដោយ​អស់​ពី​ចិត្ត​ពី​ថ្លើម ដើម្បី​បម្រើ​ប្រ​ជា​ជន​។ ប្រ​ការ​នេះ តែង​ដាស់​តឿន​ខ្ញុំ​រស់​នៅ​និង​ធ្វើ​ការ​យ៉ាង​ណា​ឲ្យ​ប្រ​ជា​ជន​ជឿ​ទុក​ចិត្ត ស្រ​ឡាញ់​រាប់​អាន​បើ​ធ្វើ​បាន​ដូច្នោះ​ ទើប​អនុ​វត្ត​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​"។

ជា​រៀង​រាល់​ឆ្នាំ បង​សើុង​ហ្វាង​វ៉ាន់ បាន​ទ​ទួល​ស្គាល់​ជា​នគរ​បាល​អនុ​វត្ត​សម្រេច​ភារ​កិច្ច​ឆ្នើម​ក្នុង​ការ​ការ​ពារ​សុ​វត្ថិ​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។ បង​សើុង​វុាំង​ឡើយ អ​នុ​ប្រ​ធាន​នគរ​បាល​ឃុំ​ចូវ​ដៀង បញ្ជាក់​៖ "សម​មិត្ត​សើុង​ហ្វាង​វ៉ាន់ ជា​និច្ច​កាល​ប្រតិ​បត្តិ​បាន​ល្អ​នូវ​ផែន​ការ​នគរ​បាល​ឃុំ​ដាក់​ចេញ​អនុ​វត្ត​សម្រេច​ភារ​កិច្ច​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ការ​ងារ​។ មិន​ត្រឹម​តែ​អនុ​វត្ត​ល្អ​ភារ​កិច្ច​ក្នុង​តួ​នា​ទី​ជា​នគរ​បាល​ប្រ​ចាំ​ការ​ប៉ុណ្ណោះ​ទេ សម​មិត្ត​នៅ​ទាំង​ចូល​រួម​ស​កម្ម​ភាព​ចល​នា​ផ្សេង​ៗ អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​បក្ស​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ និង​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​នា​នា បំ​ផុស​ចលនា​។ ឆ្នាំ​២០១៥ សម​មិត្ត​សើុង​ហ្វាង​វ៉ាន់ សម្រេច​បាន​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​ថ្នាក់​មូល​ដ្ឋាន​"៕

សឺនម៉ាល័យ-មុនី

 

ចែករំលែកអត្ថបទ