ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

30/12/2014 - 09:46

សហប្រតិបត្តិការរវាងវៀតណាម-កម្ពុជាពីព្រោះការអភិវឌ្ឍ ចីរភាព

ទទួលការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះ​បាទ​ន​រោត្តម​សី​ហ​មុនី លោក​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង បាន​អញ្ជើញ​ទៅ​ទស្សន​កិច្ច​ថ្នាក់​រដ្ឋ នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា ចាប់​ពី​ថ្ងៃ​២៣​ដល់​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤។​ នេះជាដំណើរទស្សនកិច្ចមានអត្ថន័យនយោបាយដ៏សំខាន់ សំដៅញុាំង ឲ្យទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា មាន ការចម្រើនលូតលាស់ដោយចីរភាពលើគ្រប់វិស័យ។

ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី ជួបសន្ទនា ការងារនឹងប្រធានរដ្ឋត្រឿងតឹងសាង។

កម្ពុជាជាប្រទេសមិត្តជិតខាងរបស់វៀតណាម ចាប់ពីពេលប្រទេសទាំងពីរ​បង្កើតទំនាក់ទំនងការបរទេសនៅឆ្នាំ១៩៦៧ ឆ្លងកាត់ការប្រែប្រួលនៃប្រវត្តិសាស្រ្ត ប៉ុន្តែទំនាក់ទំនងមិត្តភាពនិងសហប្រតិ​បត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងកម្ពុជា តែងបានប្រទេសទាំងពីរបន្តការ ពង្រីកតាមគោលលំនាំ" ប្រទេសជិតខាងល្អប្រសើរ មិត្តភាពប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពជានិច្ចនិរន្តរ៍ " លើវិស័យជាច្រើន។

ទន្ទឹមនឹងការសហប្រតិបត្តិការខាងនយោបាយ សហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា ក៏មានជំហានអភិវឌ្ឍណាស់ដែរ តម្លៃពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ ឆ្នាំ២០ ១៣សម្រេច៣,៣៤ពាន់លាន USD តម្លៃពាណិជ្ជកម្មប្រទេសទាំងពីរក្នុង ខែតុលា ឆ្នាំ២០១៤សម្រេចជាង២,៦ពាន់លានUSD។ ភាគីទាំងពីរកំណត់ទិសដៅខិតខំក្នុងឆ្នាំ២០១៥ តម្លៃពាណិជ្ជកម្មប្រទេសទាំងពីរនឹង សម្រេច៥ពាន់លានUSD។
បច្ចុប្បន្នវៀតណាមកំពុងវិនិយោគទុននៅកម្ពុជា ១៣៤គម្រោងការដោយទុនវិនិយោគ សរុបត្រូវបានចុះកិច្ចសន្យាប្រមាណ៣,៣៦ពាន់លាន USD   ប្រមូលផ្តុំទៅលើវិស័យមួយចំនួនដូច៖ ដំណាំឧស្សាហកម្ម និស្សារណកម្ម ស្ទាបស្ទង់ ស្វែងរកនិងធ្វើអាជីវកម្មប្រេង ទូរគមនាគមន៍ហិរញ្ញវត្ថុនិងធនាគារ។ល។ ក្នុងវិស័យសហប្រតិបត្តិការសន្តិសុខការពារប្រទេសរវាងប្រទេសទាំងពីរក៏បានបង្កើន ពិសេសគឺភាគីទាំងពីរ បានសហការស្អិតល្មួត ប្តូរពត៌មានទៅវិញទៅមក សំដៅដោះស្រាយបានល្អនូវករណីទាំងឡាយដែលកើតឡើងនៅតាមបន្ទាត់ព្រំដែន ក៏ដូចជាការបង្កើនការសហប្រតិបត្តិការ បណ្តុះបណ្តាល រក្សាយាមល្បាតរួម គ្នាលើសមុទ្រ  ព្រមទាំងសហប្រតិបត្តិការក្នុងការស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។ ជាភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ទាំងឡាយ គឺការកំណត់ព្រំដែន បោះបង្គោលព្រំដែនរវាងវៀតណាមនិងកម្ពុជា ក៏បានប្រទេសទាំងពីរផ្សព្វផ្សាយអនុវត្តយ៉ាងសកម្ម ដោយបានប្តេជ្ញាចិត្ត ជាមួយគ្នាថានឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីការងារនេះឆាប់បានសម្រេច រួមចំណែកកសាងបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព លំនឹងនិងអភិវឌ្ឍ។ ក្នុងដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាលើកនេះ លោកប្រធានរដ្ឋ បានចូល​ជួប​សន្ទនា​ការងារជាមួយនឹងព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី សម្តេចតេជោហ៊ុនសែន ថ្នាក់ដឹកនាំរដ្ឋសភា សម្តេចព្រះសង្ឃរាជនិងបណ្តាអាជីវកម្មឆ្នើមៗ សំដៅដោះដូរបណ្តាវិធានការ ជាក់ស្តែងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យប្រសើរឡើងជាងទៀត រវាងប្រទេសទាំងពីរ លើរាល់វិស័យ ដូច៖ នយោបាយសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន។ល។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានប្តូរយោបល់អំពីបញ្ហាអន្តរជាតិនិងតំបន់ដែលរួមគ្នាចាប់អារម្មណ៍។
ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ ត្រឿងតឹងសាង រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសយើង បានរួមចំណែកបន្តការពង្រឹងនិងធ្វើឲ្យល្អប្រសើរជាងទៀតនូវទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងវៀតណាម-កម្ពុជាអភិវឌ្ឍលើគ្រប់វិស័យនិងចីរភាព ពីព្រោះផលប្រយោជន៍នៃប្រជាជនទាំងពីរប្រទេស ពីព្រោះការអភិវឌ្ឍន៍សន្តិ ភាព ចីរភាពនិងភាពរុងរឿងរបស់តំបន់៕

យោង ហ្វាងយុង( VOV) -សុផន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
នរោត្តមសីហមុនី