មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

31/08/2016 - 09:34

គ្រួសារអ្នកមានធម៌សប្បុរស

ជាង​២០​ឆ្នាំ​មក​នេះ ថ្ងៃ​ណា​ក៏​ដូច​ជា​ថ្ងៃ​ណា គ្រួ​សារ​មីង​ង្វៀន​ធី​តិញ តែង​តែ​ប្រ​គេន​ចង្ហាន់​ព្រះ​សង្ឃ​និង​ឧបត្ថម្ភ​ម្ហូប​អា​ហារ​ជូន​ប្អូន​ៗ និ​ស្សិត​ដែល​ស្នាក់​នៅ​វត្ត​ពិ​ទូ​ឃោស​រង្សី​។ ទឹក​ចិត្ត​របស់​គ្រួ​សារ​មីង បាន​រួម​ចំ​ណែក​ជួយ​និស្សិត​ជា​ច្រើ​ន​ជំ​នាន់ បាន​សម្រេច​នូវ​ការ​សិក្សា​របស់​ខ្លួន​។ 

មីង​ង្វៀន​ធី​តិញ​និង​កូន​ស្រី​យ័ញ​ធី​ហ្វិញ​លេ​។

គ្រួ​សារ​មីង​ង្វៀន​ធី​តិញ នៅ​មណ្ឌល​៣ សង្កាត់​ប៊ូយ​ហឺវ​ងៀ ខណ្ឌ​ប៊ិញ​ធ្វី គឺ​ជា​ពុទ្ធ​បរិ​ស័ទ​នៃ​វត្ត​ពិ​ទូ​ឃោ​ស​រង្សី​២៥​ឆ្នាំ​មក​ហើយ​។ អ្នក​មីង​ឲ្យ​ដឹង​៖ "កាល​នោះ គ្រួ​សារ​ខ្ញុំ​ទៅ​វត្ត​ដើម្បី​ធ្វើ​បុណ្យ​សព​ឲ្យ​ញាតិ សង្កេត​ឃើញ​ស្ថាន​ភាព​វត្ត​លំ​បាក​ខ្លាំង ទោះ​បី​ដូច្នោះ​ក្តី​វត្ត​នៅ​តែ​ចិញ្ចឹម​និស្សិត​រៀន​សូត្រ​។ ខ្ញុំ​និង​ប្តី (លោក​យ័ញ​ហ្វាង​មិញ ស្លាប់​៥​ឆ្នាំ​ហើយ​) បាន​ពិ​ភា​ក្សា គ្នា​ឧបត្ថម្ភ​ចង្ហាន់​សម្រាប់​ប្រ​​គេន​ព្រះ​សង្ឃ និង​ម្ហូប​អា​ហារ​ជូន​ប្អូន​ៗ និស្សិត​ដែល​ស្នាក់​នៅ​វត្ត​រៀន​សូត្រ​។ មក​ទល់​ពេល​នេះ មាន​និស្សិត​ជា​ច្រើន​ជំ​នាន់​បាន​បញ្ចប់​ការ​សិក្សា​ខ្ញុំ​មិន​អាច​ចង​ចាំ​អស់​ទេ ប៉ុន្តែ​មាន​ប្អូន​ៗ​ជា​ច្រើន តែង​មក​វត្ត​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​និង​ផ្ញើ​អំ​ណោយ​ជូន​គ្រួ​សារ​ខ្ញុំ"​។

ជា​​រៀង​រាល់​ថ្ងៃ ទោះ​បី​ភ្ញាក់​ឡើង​ពី​ម៉ោង​២​យប់​ដើម្បី​ជួញ​ដូរ ប៉ុន្តែ​បង​ស្រី​យ័ញ​ធី​ហ្វិញ​ឡេ កូន​ស្រី​របស់​មីង​តិញ តែង​មាន​ទម្លាប់​បម្រុង​ច​ង្ហាន់ ម្ហូប​អា​ហារ​សម្រាប់​ទៅ​វត្ត​ជា​ស្រេច​។ រាល់​ពេល​ព្រឹក​ប្អូន​ៗ​និស្សិត​ចែក វេន​គ្នា​មក​យក​ចង្ហាន់ ម្ហូប​អា​ហារ ប្អូន​គឹម​ត្រុង​អឹង ជា​និស្សិត​ស្នាក់​នៅ​វត្ត ឲ្យ​ដឹង​៖ "ពេល​ពួក​ប្អូន​មក​ទទួល​ចង្ហាន់ ម្ហូប​អា​ហារ​គ្រួ​សារ​បង​ស្រី​ឡេ វេច​ខ្ចប់​ហ្មត់​ចត់​ជា​ស្រេច​។ ដល់​រដូវ​ប្រ​ឡង​ម្តង​ៗបង​ស្រី​ឡេ តែង​ឲ្យ​ម្ហូប​អា​ហារ​បន្ថែម​ដើម្បី​យើង​ខ្ញុំ​មាន​កម្លាំង​រៀន​មេ​រៀន​"។ គ្រួ​សារ​មីង​ង្វៀន​ធី​តិញ ជា​អា​ជីវ​ករ​ជួញ​ដូរ​ផល​សមុទ្រ​នៅ​ផ្សារ​អាង​ហ្វា ថ្វី​ត្បិត​ប្រ​កប អា​ជីវ​កម្ម​តូច​តាច​ក្តី ប៉ុន្តែ​គ្រួ​សារ​មីង​តែង​ឧបត្ថម្ភ​ចង្ហាន់​សម្រាប់​ប្រ​គេន​ព្រះ​សង្ឃ និង​ជូន​ម្ហូប​អា​ហារ​ដល់​ប្អូន​ៗ​និស្សិត​ជា​រៀង​រាល់​ថ្ងៃ​គិត​ជា​ទឹក​ប្រាក់​ប្រ​មាណ​ពី​៣០០​-៥០០​ពាន់​ដុង​។ ការ​ឧបត្ថម្ភ​របស់​គ្រួ​សារ​មីង​បាន​ជួយ​ផ្គត់​ផ្គង់​ចង្ហាន់​ព្រះ​សង្ឃ និង​ម្ហូប​អា​ហារ​និស្សិត​ស្នាក់​នៅ​វត្ត​ហូប​ចុក​បាន​ត្រឹម​ត្រូវ មាន​សុខ​ភាព​ល្អ នឹង​នរ​ចិត្ត​រៀន​សូត្រ​។ គ្រួ​សារ​អ្នក​មីង​មិន​ត្រឹម​តែ​ឧបត្ថម្ភ​ម្ហូប​អា​ហារ ចង្ហាន់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​វិ​ភាគ​ទាន​ក្នុង​ការ​កសាង​សំ​ណង់​ផ្សេង​ៗ​ក្នុង​វត្ត​ទៀត មាន​ដូច​៖  កុដិ ព្រះ​ពុទ្ធ​ប​ដិ​មា​និង​មណ្ឌល​សា​លា​ថ្មី​សម្រាប់​និស្សិត​ស្នាក់​នៅ​។

ទន្ទឹម​នឹង​ការ​ឧបត្ថម្ភ​ប្អូន​ៗ​និស្សិត គ្រួ​សារ​មីង​ង្វៀន​ធី​តិញ ថែម​ទាំង​ជា​ពុទ្ធ​បរិ​ស័ទ​មាន​សទ្ធា​ជ្រះ​ថ្លា​ចំ​ពោះ​វត្ត​អា​រាម​នា​នា​នៅ​ភូមិ​ភាគ​ដ​ទៃ​ទៀត​​​ផង​។ គ្រួ​សារ​មីង​ស្ម័គ្រ​ចិត្ត​រៃ​អង្គាស​ទេយ្យ​វត្ថុ និង​គ្រឿង​បរិ​ភោគ​ជូន​មា​មីង​ក្រី​ក្រ​នៅ​តាម​ឃុំ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល ឧបត្ថម្ភ​កសាង​ស្ពាន ផ្លូវ​តាម​រយៈ​វត្ត​ពិ​ទូ​ឃោ​សរង្សី​។ ព្រះ​តេជ​ព្រះ​គុណ លី​ហុង​ព្រះ​ចៅ​អធិ​ការ​វត្ត​ពិ​ទូ​ឃោស​រង្សី មាន​ព្រះ​ថេរ​ដី​កា​៖ "ដោយ​សារ​ពុទ្ធ​បរិ​ស័ទ​មាន​សទ្ធា ជ្រះ​ថ្លា​ដូច​គ្រួ​សារ​មីង​ង្វៀន​ធី​តិញ និង​កូ​ន​ស្រី ទើប​ព្រះ​សង្ឃ​និង​ប្អូន​ៗ និស្សិត​ឧបត្ថម្ភ​គាំ​ពារ​គ្នា ឆ្លង​កាត់​បាន​នូវ​ការ​លំ​បាក​។ រយៈ​កាល​២៥​ឆ្នាំ  គឺ​ជា​ពេល​វេ​លា​វែង​មាន​និស្សិត​ជា​ច្រើន​ជំ​នាន់​បាន​ជោគ​ជ័យ ដោយ​សារ​មាន​ម្ហូប​អា​ហារ​របស់​គ្រួ​សារ​មីង​តិញ​ឧបត្ថម្ភ​។ ទោះ​បី​ពូ​យ័ញ​ហ្វាង មិញ​បាន​ស្លាប់​ទៅ​៥​ឆ្នាំ ប៉ុន្តែ​ប្អូ​ន​ៗ​និស្សិត​កាល​ពី​មុន​តែង​ផ្ញើ​អំ​ណោយ​ថ្នាំ​ប៉ូវ​កម្លាំង​តាម​វត្ត ជូន​ដល់​ប្តី​ប្រ​ពន្ធ​ពូ​មីង ប្រ​ការ​នេះ​ស​ឲ្យ​ឃើញ​ការ​ដឹង​គុណ​របស់​និស្សិត​ចំ​ពោះ​គ្រួ​សារ​អ្ន​ក​មីង​"៕

ថាច់ថាញ់ភូ-វិមាន

ចែករំលែកអត្ថបទ