មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

26/07/2016 - 10:11

កសាងជនបទថ្មីនៅតឹបង៉ាយ

តឹប​ង៉ាយ ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​នានា​របស់​ស្រុក​ទីវ​កឹង មាន​ការ​វិ​វឌ្ឍន៍​យ៉ាង​សក​ម្ម​ខាង​សេដ្ឋ​កិច្ច-សង្គមនៅ​ខេត្ត​ត្រា​វិញ។ មក​ទល់​នឹង​បច្ចុ​ប្បន្ន ឃុំ​តឹប​ង៉ាយ អនុ​វត្ត​សម្រេច​១៨​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី។​ 

ផ្លូវ​គម​នាគ​មន៍​នៅ​ឃុំ​តឹប​ង៉ាយ​រាប​រលូន​ស្រ​ឡះ​ស្រ​ឡំ​។

លទ្ធផ​លផ្ស​ព្វ​ផ្សាយ​អនុ​វត្ត​ក្រម​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី ឃុំ​អនុ​វ​ត្ត​ការ​ងារ​បង្កើត​ប្រ​កាស​គម្រោង​ផែន​ការ​សម្រេច​រួច​រាល់​។ អំ​ពី​ផ្លូវ​គមនា​គមន៍ ឃុំ​អនុ​វត្ត​សម្រេច​១០​០% ផ្លូវ​តភ្ជា​ប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ និង​ផ្លូ​វ​តភ្ជា​ប់​ឃុំ​ត្រូវ​បាន​ក្រាល​ក្រួស​ចាក់​កៅ​ស៊ូ ដោយ​មាន​ប្រ​វែង​ស​រុប​១៩​គីឡូ​ម៉ែត្រ ផ្លូវ​ក្នុង​ភូមិ​ទាំង​៨/៨ សុទ្ធ​តែ​បាន​ចាក់​បេ​តុង​ទាំ​ង​អស់​ជា​មួយ​នឹង​ប្រ​វែង​សរុប​២៣,៦គី​ឡូ​ម៉ែត្រ ផ្លូវ​ច្រក​ចូល​ភូមិ​ចំ​នួន​២៤​ខ្សែ​ត្រូវ​បាន​ចាក់​បេ​តុង​ ជា​មួយ​នឹង​ប្រ​វែង​ស​រុប​៣០,៤​០​គី​ឡូម៉ែ​ត្រ ធា​នា​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹ​ក​ជញ្ជូន​កសិ​ផល​របស់​មា​មីង​មាន​ភាព​ងាយ​ស្រួល​។ អំ​ពី​ធា​រា​សាស្រ្ត​ជីក​ស្តារ​ប្រ​ឡាយ​កម្រិ​ត​III ​ចំ​នួន​៥​៧​ខ្សែ ស​រុប​ប្រ​វែង​៣៤.៥​៣១​ម៉ែត្រ ថ​វិ​កាអ​នុ​វត្ត​ស​រុប​៧២៥.១៥​១.០០០ដុង​ (អា​ស្រ័យ​រដ្ឋ​ឧបត្ថម្ភ​​១០០​%​)​។ បច្ចុ​ប្បន្ន ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ប្រ​ជា​ជន​ប្រើ​ប្រាស់​អគ្គិ​ស​នី​សុ​វត្ថិ​ភាព​ចំ​នួន​៣.៤៣៨​ស្រូប​អត្រា​៩៩,៧៦%​។ ក្នុង​នោះ គ្រួ​សារ​ប្រ​ជា​ជន ប្រើ​ប្រាស់​នា​ឡិ​កា​អគ្គិស​នី​មាន​ចំ​នួន​៣.៣០២ ស្រូប​អត្រា​៩៥,៨២​%​។ បច្ចុ​ប្បន្ន ឃុំ​តឹប​ង៉ាយ​មាន​សា​លា​រៀន​ច្រើន​សម្រេច​បទ​ដ្ឋាន​ជាតិ និង​សា​លា​សម្រេច​បទ​ដ្ឋាន​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ​បម្រើ​ការ​បង្ហាត់​បង្រៀន​។ ឆ្នាំ២០១៥ មន្ទីរ​ព​ហុ​ព្យា​បាល​ឃុំ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​សុ​ខា​ភិ​បាល​ទូ​ទាំង​ឃុំ​មាន​១០.៣៥៩​នាក់ ចូល​រួម​ប្រើ​ប័ណ្ណ​ធា​នា​ហា​និ ភ័យ​សុ​ខា​ភិ​បាល​សម្រេច​អត្រា​៧៨,២៩​%។ ឃុំ​អនុ​វត្ត​សេច​ក្តី​សម្រេច​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល អំ​ពី​ការ​ប្រ​កាស​ឲ្យ​ប្រើ​របប​កំ​ណត់​ក្រ បង្ខិត​ជិត​ពហុ​ទិស​អនុ​វត្ត​ដំ​ណាក់​កាល​២០១៦​-២០២០និ​ង​សារ​លិ​ខិត​​របស់​ក្រសួ​ង​ការ​ងារ-យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ណែនាំ​​ការ​ពិ​និត្យ​ទូ​ទៅ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជិត​ក្រ​ឆ្នាំ​២០១៥​។ ឆ្លង​តាម​រយៈ​កា​រ​ពិ​និត្យ​ជម្រើស​​ទូ​ទាំង​ឃុំ​មាន​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន​៣៦៥ ស្រូប​អត្រា​១០,​៥៩​%គ្រួ​សារ​ ជិត​ក្រ​ចំ​នួន​២១២ ស្រូប​អត្រា​៦,១៥​%។ ដោយ​ឡែក​៦​ខែ​ដើម​ឆ្នាំ​២០១៦ ឃុំ​តឹប​ង៉ាយ ទទួល​ស្គាល់​ថ្មី​គ្រួសា​រ​ចំ​នួន​១១០​សម្រេច​លក្ខ​ឋាន​គ្រួសា​រ​ជន​បទ​ថ្មី មក​ទល់​នឹង​បច្ចុ​ប្បន្ន​មាន​២.៩៤៦​គ្រួ​សារ​អនុ​វត្ត​សម្រេច​៨​លក្ខ​ឋាន​គ្រួ​សារ​ជ​ន​ប​ទ​ថ្មី ស្រូប​អត្រា​៨៥​,៥% បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​គ្រួ​សា​រ​ប្រ​ជា​ជន​ក្នុង​ទូ​ទាំង​ឃុំ។​ ឃំុ​បាន​សើ្ន​ថ្នាក់​លើ​ទ​ទួល​ស្គាល់​ថ្មី​ភូមិ​ចំ​​នួន​៤ (យ៉ុង​ត្រាញ ង៉ាយ​ទ្រុង សម​ចយ​ ដាយ​សឺ​) និង​ទទួល​ស្គាល់​ឡើង​វិញ​នូ​វ​ភូមិ​ចំ​នួន​៣ (ង៉ាយ​ហ្វា  ឡេ​វាំុ​ង​ក្វើយ កី​អោយ​)សម្រេច​លក្ខ​ឋាន​ ជន​បទ​ថ្មី។

លោក​ង្វៀន​មិញ​តឹម ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំតឹ​ប​ង៉ាយ  ឲ្យ​ដឹង​៖ "អា​ស្រ័យ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​រណ​សិរ្ស និង​អង្គ​ការ​ម​ហាជ​ន​នា​នា​ក្នុង​ឃុំ​ពង្រីក​ស្មារ​តី​សាម​គ្គី ខ្លួន​ទី​ពឹង​ខ្លួន ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ចង្អុល​ការ​កសាង​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។ ការ​ងារ​ផ្សព្វ​ផ្សាយ បណ្តុះ​បណ្តាល​ហ្វឹក​ហាត់​ត្រូវ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក​បាន​នូវ​ការ​វិវឌ្ឍន៍​យ៉ាង​ស​កម្ម​ក្នុង​ការ​យល់​ដឹង និង​ការ​ងារ​របស់​កម្មា​ភិ​បាល​បក្ខជន និង​ប្រ​ជាជន​អំ​ពី​គោល​ដៅ អត្ថ​ន័យ​របស់​កម្ម​វិធី​ទិ​ស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​"៕

សឺន​ម៉ាល័​យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​មិញ​តឹម