មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/07/2016 - 09:21

ផ្លាស់ថ្មីនៅថើយដុង

ថើយ​ដុង ស្រុ​ក​កើ-​ដ ជា​ឃុំ​ដែល​បាន​ទទួល​ប្រ​យោជ​ន៍​ពី​កម្ម​វិ​ធី​១៣៥ តែ​មួ​​យ​គត់​របស់​ក្រុង​កឹង​ធើ។​ ភាព​ផ្លាស់​ថ្មី​របស់​ថើយ​ដុង​ជា​សក្ខី​ភាព យ៉ាង​ជាក់​ច្បាស់​អំ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស និង​រដ្ឋ​សម្រាប់​ជូន​ជន​រួ​ម​ជាតិ​ភាគ​តិច​។

ផ្លូវចូលទៅកាន់ឃុំថើយដុង។

កម្ម​វិ​ធី​១៣៥​ផ្តុំក​ម្លាំង​វិ​និ​យោគ មាន​ដូច​៖ អគ្គិ​ស​នី ផ្លូវ​គមនា​គមន៍ សា​លា​រៀន​ដំ​ណាក់​សុ​ខា​ភិ​បាល សំ​ណង់​ទាំ​ង​នេះ​មុន​នឹង​អនុ​វត្ត​កម្ម​វិ​ធី​១៣៥ នៅថើយ​ដុង​មិន​ទាន់​មាន​ឡើយ​។ ម៉្លោះហើយ​ឃុំ​ថើយ​ដុង​ទោះ​បី​ចម្ងាយ​ពី​មជ្ឈ​មណ្ឌល​ស្រុក​កើ​-ដ មិន​ទាន់​ដល់​១០​គី​ឡូ​ម៉ែត្រ​ផង ប៉ុន្តែ​ថើយ​ដុង ត្រូវ​"ចម្លង​ទូក​"។ សព្វ​ថ្ងៃ​បញ្ហា​ទាំង​នេះ​ផ្សេង​ហើយ​ផ្លូវ​ចូល​ទៅ​កាន់​ថើយ​ដុង គឺ​ជា​ផ្លូវ​កៅ​ស៊ូកម្រិត​​៥​នៅវាល​ទំ​នាប​ម៉ូតូ​បើក​បរ​បាន​ដោយ​ស្រួល ពីព្រោះ​ស្ពាន​ត្រូវ​បាន​កសាង​រឹងមាំ​។ បងដា​វវ៉ូនី នៅ​ភូមិ​ថើយ​ថាញ់ ឲ្យ​ដឹង​៖​" ផ្លូវធ្វើ​ហើយ រដ្ឋ​បាន​ឲ្យបុល​ទុន​បង្វែរ​មុខ​របរ ហេតុនោះ​ខ្ញុំ​បុល​ទុន​ទិញ​ម៉ូតូ​រត់​ម៉ូតូ​ឌុប​។ នៅផ្ទះ​ប្រ​ពន្ធ​ខ្ញុំបុ​លទុ​ន​របស់​សមា​គម​នា​រី​ឃុំ ដើម្បី​ចិញ្ចឹម​ត្រី​ផ្ទក់ ចិញ្ចឹម​ជ្រូក​ឃេី​ញ​ថា​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​។ ខ្ញុំក៏​បាន​រដ្ឋ​ជំ​នួយ​សង់​ផ្ទះម​ហា​សាម​គ្គី ម៉្លោះ​ហើយ​គ្រួសារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។ តាម​ប្រសាសន៍​លោក​ង្វៀន​ជី​កុង ប្រ​ធាន​គណៈ​កម្មា​ធិកា​រ​ប្រ​ជា​ជន​ឃុំ​ថើយ​ដុង ឲ្យ​ដឹង ករណី​របស់​បង​នី​មិន​មែន​ជា​មុខ​សញ្ញា​ដ៏​កម្រ​នៅ​ថើយ​ដុង​នោះ​ទេ ពី​ព្រោះមាន​គ្រួ​សារ​ជា​ច្រើន​អា​ស្រ័យ​ការ​ជំនួយ​របស់​រដ្ឋ​ក៏បា​ន​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដែរ ដូច​ជា​គ្រួសា​រអ្នកមីង​យ័ញ​ធី​យ៉ាយ គ្រួសា​របង​ដាវ​មិញ​ទ្រុង​នៅភូមិ​ថើយ​ត្រឿង​ឈាន​ឡើង​ធ្វើ​មាន​។ល។

ប្រ​ការ​លេច​ធ្លោ​នៅ​ថើយ​ដុង មិន​ត្រឹម​តែ​បញ្ហា​ជា​ផ្លូវ​គមនា​គមន៍​ដំ​ណាក់​សុខា​ភិ​បា​ល​ឬ​ក៏​បញ្ហា​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​នោះ​ទេ ការ​រៀន​សូត្រ​ក៏​ត្រូវ​បាន​អា​ទិភាព​ផង​ដែរ​។ ថើយ​ដុង​ជាឃុំ​មួយ​ក្នុង​ចំណោ​ម​ឃុំទាំង​ឡាយដំបូងប​ង្អស់​នៅ​ស្រុក​កើ​-ដ មាន​សាលា​មត្តេយ្យ​​​សម្រេច​បទដ្ឋាន​ជាតិ​។ ក្រៅ​ពី​នោះ ឃុំនៅ​ទាំង​កសាង​បន្ថែម​សាលា​មត្តេយ្យ​មួយ​ខ្នង​ទៀត​នៅ​មជ្ឈ​មណ្ឌល​ឃុំ​។ សាលា​មត្តេយ្យ​និង​សាលា​បឋម​សិក្សា​របស់​ឃុំ​សុទ្ធ សឹង​សម្រេច​បទដ្ឋាន​ជាតិ​។ លោក​ត្រឹង​ង៉ុក​ង៉ី ប្រ​ធាន​កា​រិ​យា​ល័យ​អប់​រំ និង​បណ្តុះ​បណ្តាល​ស្រុក​កើ​-ដ ឲ្យ​ដឹ​ងៈ​" ​អា​ស្រ័យ​ប្រព័ន្ធ​សា​លា​បាន​កសាង​រឹងមាំ​សម្រេច​បទ​ដ្ឋាន ដូច្នោះ អត្រា​កៀរ​គរ​កុមា​រ​ចូល​រៀន​នៅ​ថើយ​ដុង ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ​សម្រេច​១០​០​%"។ សា​លារៀ​ន​បាន​កសាង​ថ្មី បាន​ធ្វើឲ្យ​ផ្លាស់​ប្តូរគំ​និតមួ​យ​ភាគ​ណារបស់​អាណាព្យា​បាល​សិស្ស​អំ​ពី​ការ​រៀន​សូត្រ​។ អ្នក​មីង​ដាវ​ធី​បៃ នៅ​ផ្សារ​ណុក​បាំង ឲ្យដឹ​ងៈ​" មុន​នេះ នាង​ខ្ញុំ​មិន​ឲ្យ​កូន​ទៅ​រៀន​នៅ​សា​លាម​ត្តេយ្យ​ទេ ពី​ព្រោះខ្លា​ច​សា​លារ​លំ​។ បច្ចុ​ប្បន្ន សាលា​កសាង​រឹ​ង​មាំ​ជាង​ផ្ទះរ​បស់​ខ្ញុំ​ទៅ​ទៀត ដូច្នេះ​ខ្ញុំ​ទើប​ឲ្យកូន​ទៅកាន់​សា​លា​រៀន​ដើម្បី​ឲ្យ​ចេះដឹ​ង​នឹង​គេ។​ ម្យា៉ង​ទៀត​ឲ្យ​កូន​ចូល​រៀន​ខ្ញុំ​ក៏​នឹង​នរ​ចិត្ត​នៅ​ផ្ទះ​លក់​ដូរ​ដែរ​"។

បង​ង្វៀន​ជី​កុង រ៉ាយ​រ់ាប់​៖" ហេដ្ឋា​រច​នា​សម្ព័ន្ធ​មូល​ដ្ឋាន​របស់​ថើយ​ដុង មាន​សព្វ​គ្រប់​ម៉្លោះ​ហើយ​ប្រ​ជាជ​ន​តែង​បាន​ប្រើប្រា​ស់​ទឹក​ស្អាត អគ្គិសនី សុ​វត្ថិ​ភាព ទូរ​ទស្សន៍​ខ្សែ​កាប​។ល។ ក៏​ដូច​ជា​ឃុំ ទី​ប្រ​ជុំ​ជ​ន​នា​នា​របស់​ស្រុក​កើ​-ដ ជីវ​ភាព​របស់​មាមី​ង​ពីមួយ​ថ្ងៃ​ទៅមួ​យ​ថ្ងៃកា​ន់តែ​មាន​ភាព​​ងាយ​ស្រួល​និង​ស៊ីវិ​ល័យ​ផង​ដែរ​"៕

ហាថាញ់ - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ង្វៀន​ជី​កុង