មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/07/2016 - 09:46

លេខាបក្សឃុំជនជាតិខ្មែរគំរូ

ជា​អ្នក​"ទទួល​រ៉ាប​រង​រាល់​ការ​លំ​បាក​" របស់​បក្ខ​ភាគ​ បង​ហឺវ​ថាញ់​យឺ  លេ​ខា​បក្ស​ឃុំ ​បាន​មា​មីង​ខ្មែរ​ កិញ ចិន នៅ​ឃុំ​ហូ​ធី​គី ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ​ ស្រ​ឡាញ់​រាប់​អាន​ដូច​សាច់​ញាតិ​របស់​ខ្លួន​ ។  បង​ជា​គំ​រូ ឈាន​មុខ​ក្នុង​រាល់​កិច្ច​ការ ពី​ព្រោះ​បង​យល់​ឃើញ​ថា "បក្ខ​ជន​ដើរ​មុន​ ប្រ​ជា​ជន​ដើរ​តាម​ក្រោយ​"។

បងហឺវថាញ់យឺកំពុងស្រាវជ្រាវឯកសារទាក់ទិននឹងការធ្វើ​សេដ្ឋកិច្ចគ្រួសារ ដើម្បីយក
ទៅណែនាំដល់ប្រជាជនក្នុងឃុំ។

បង​យឺ​ ឲ្យ​ដឹងៈ​" ​ជា​មួយ​នឹង​ទិស​ដៅ ប្រ​ជា​ជន​ដឹង ប្រ​ជា​ជន​ពិ​គ្រោះ បាន​ជា​កម្ម​វិ​ធី ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​កិច្ច​របស់​បក្ខ​ភាគ​ឃុំ តែង​យក​មក​ពិ​ភាក្សា​ជាក់​ស្តែង​ជា​មួយ​ប្រ​ជា​ជន ក្នុង​នោះ មាន​កម្ម​វិ​ធី​លុប​បំ​បាត់​ភាព​អត់​ឈ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ អនុ​វត្ត​កម្ម​វិ​ធី​នេះ ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ជំ​នួយ​ពី​រដ្ឋ​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​របស់​ទូ​ទាំង​​សហ​គមន៍ ម្ល៉ោះ​ហើយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​របស់​ឃុំ​តែង​បាន​ថយ​ចុះ​។

តាម​ប្រ​សាសន៍​បង​យឺ បើ​ចង់​លុប​បំ​បាត់​ភាព​អត់​ឈ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​ជូន​ប្រ​ជា​ជន គឺ​បក្ខ​ជន​យើង​ត្រូវ​លុប​បំ​បាត់​ភាព​អត់​ឈ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ចំ​ពោះ​គ្រួ​សារ​បក្ខ​ជន​ខ្លួន​អ្នក​ឯង​ជា​មុន​សិន ដើម្បី​ធ្វើ​ជា​គំ​រូ​ដល់​ម​ហា​ជន​។  បង​ក៏​ជា​គំ​រូ​ឈាន​មុខ​ក្នុងការ​អនុ​វត្តន៍​ទម្រង់​រូប​ភាព ចិញ្ចឹម​ត្រី​ខ្សាច់​ដំ​រី ក្តាម បង្កង​តាម​ទម្រង់​ពាក់​កណ្តាល​ប្រ​ពល​វប្ប​កម្ម ផ្តល់​ទិន្ន​ផល​ខ្ពស់​។ ក៏​ដូច​បង​យឺ​ដែរ មាន​បក្ខ​ជន​ដ​ទៃ​ជា​ច្រើន​ទៀត​បាន​ស្វែង​យល់​និង​អនុ​វត្ត​ទម្រង់​រូប​ភាព​ចិញ្ចឹម​សត្វ ដាំ​ដុះ​ដោ​យ​សម​ស្រប ផ្តល់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ បក្ខ​ជន​ទាំង​ឡាយ ក្នុង​សា​ខា​បក្ស​ បានចាត់​ទុក​ជា​អ្នក​ណែ​នាំ​ដោយ​ផ្ទាល់ ជួយ​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ចេះ​របៀប​រក​ស៊ី ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ​ចំ​ពោះ​មា​មីង​ក្រី​ក្រ​គ្មាន​ដី​ផលិត​កម្ម ពិ​សេស​គឺ​មា​មីង​ខ្មែរ បក្ខ​ជន​ដែល​ទទួល​ណែ​នាំ​មា​មីង​ត្រូវ​រាយ​ការណ៍​ជូន​បក្ខ​ភាគ ដើម្បី​រក​វិ​ធី​សាស្រ្ត​ជួយ​ឲ្យ​បាន​សម​ស្រប​។ អា​ស្រ័យ​ហេតុ​នោះ មាន​គ្រួ​សារ​ក្រី​ក្រ​ជា​ច្រើន​ត្រូវ​បាន​ភូ​មិ​ភាគ​ជំ​នួយ​ដី​ដាំ​ដុះ​ជិត​២៤.​៥០០​ម៉ែត្រ​កា​រេ៉។

​ដើម្បី​ការ​ពារ​បរិ​ស្ថាន បក្ខ​ភាគ​ឃុំ​បាន​ចង្អុល​ការ អង្គ​ការ​ម​ហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ចលនា​គ្រួ​សារ​ទាំង​ឡាយ​ចូល​រួម​កម្ម​វិ​ធី​៥​ស្អាត​។  អា​ស្រ័យ​ហេតុ​នោះ ស្មារ​តី​ភ្ញាក់​រលឹក​ការ​ពារ​បរិ​ស្ថាន​ក្នុង​សហ​គមន៍​តែង​បាន​ផ្លាស់​ប្តូរ​ថ្មី​ច្បាស់​ក្រ​ឡែត​។ តាម​ផ្លូវ​ភូមិ គ្រប់​ច្រក​ល្ហក និង​ព្រែក​ប្រ​ឡាយ គ្មាន​នៅ​បោះ​សំ​រាម​ចោល​ផ្តេស​ផ្តាស​បង្ក​ឲ្យ​កខ្វក់​បរិស្ថាន​ទៀត​ឡើយ។​  ទាំង​អស់​នោះ បាន​ជំ​នួស​ដោយ​ជួរ​ដើម​ឈើ​បៃ​តង​នៅ​សង​ខាង​តាម​មាត់​ព្រែក​ប្រឡាយ​ជា​កន្លែង​ជម្រក​នៃ​ហ្វូង​សត្វ​ចាប ឃ្មុំ​ធ្វើ​សំ​បុក​កើត​កូន​ពូន​ចៅ។​

សេដ្ឋ​កិច្ច​រីក​ចម្រើន ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន និង​សំ​ណង់​សុ​ខុ​មាល​ភាព​សង្គម​ទាំង​ឡាយ មាន​ដូច​ផ្លូវ​គមនា​គមន៍ ផ្សារ​​អ​គារ​សិក្សា ដំ​ណាក់​សុ​ខា​ភិ​បាល​ក៏​បាន​កសាង​រឹង​មាំ​ព្រម​ៗ​គ្នា។​ មាន​គ្រួ​សារ​ប្រ​ជា​ជន​ទាំង​១០០% នៅ​ឃុំ​ហូ​ធី​គី សង់​ផ្ទះ​បាន​សម​រម្យ សក្តិ​សម​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ "ក​សាង​ជន​បទ​ថ្មី" ដំ​បូង​បង្អស់​របស់​ខេត្ត​កា​ម៉ាវ​។ ភាព​ជោគ​ជ័យ​ទាំង​នេះ មាន​ការ​រួម​ចំ​ណែក​មិន​តិច​ពី​បក្ខ​ជន​ទាំង​ឡាយ ក្នុង​នោះ​មាន​បក្ខ​ជន​ហឺវ​ថាញ់​យឺ​ផង​ដែរ​៕

ត្រឹងក្វឹកថាយ-សុផល

ចែករំលែកអត្ថបទ