មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

25/11/2014 - 10:26

សុកត្រាំងអ្នកមានប្រជាប្រិយភាពជាស្ពានតភ្ជាប់រវាងបក្ស រដ្្ឋនឹងប្រជាជន

​​កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានរៀបចំសន្និបាតបូកសរុប៣ឆ្នាំ អនុវត្ត ចលនា"អ្នកមានប្រជាប្រិយភាពធ្វើការងារល្អច្រើន"។ អញ្ជើញចូលរួម សន្និបាតមាន៖ លោកសើុងមិញថាំង សមាជិកមជ្ឈិមបក្ស អនុលេខានៃ​គណៈកម្មាធិការបក្សខេត្ត លោកឡឹមវុាំងម៉ឹង អនុប្រធានគណៈកម្មាធិការ​ប្រជាជនខេត្ត រួមជាមួយនឹងតំណាងចំ​នួន​៩០​អង្គ/រូប ជាអ្នកមានប្រជាប្រិយភាពគំរូតំណាងឲ្យអ្នកមានប្រជាប្រិយភាព៧៥០អង្គ/រូប ក្នុងជន រួមជាតិភាគតិចរបស់ខេត្ត។

សមមិត្តសើុងមិញថាំង អនុលេខាបក្សខេត្ត ជូនប័ណ្ណ សរសើរដល់អ្នកតំណាងមានប្រជាប្រិយភាពគំរូចូល រួមសន្និបាត ។

ក្នុងអំឡុង៣ឆ្នាំ កន្លងអ្នកមានប្រជាប្រិយភាពបានចូលរួមជាមួយនឹង រណសិរ្សនិងរដ្ឋអំណាចភូមិភាគសកម្មឃោសនា ចលនាប្រជាជនប្រតិ បត្តិបណ្តាគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ; ចលនាអ្នករាល់គ្នា"រស់នៅនិងធ្វើការតាមរដ្ឋធម្មនុញ្ញ"; ជាគំរូនិងឃោសនាចលនាប្រជាជន អភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិ កសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ; សកម្មរួមជាមួយនឹងរដ្ឋ អំណាចរួមវិភាគទានគិតគូរជូនបុព្វហេតុអប់រំ កសាងជនបទថ្មី មានដូចៈ បរិច្ចាគដី កសាងផ្លូវ សាលារៀន ស្ពានបេតុង ជនបទ ផ្ ទះ។ល។ គិតជា ទឹកប្រាក់សរុបរាប់សិបពាន់លានដុង។ ក្រៅពីនោះ អ្នកមានប្រជាប្រិយ ភាពនៅទាំងសកម្មចលនាប្រជាជនការពារបរិស្ថាន ទេសភាពធ្វើរបង នៅតាមភូមិ ស្រុកជ្រះស្អាត សុវត្ថិភាព។ អាស្រ័យហេតុនោះ មកទល់ពេលនេះ ទូទាំងខេត្តមានគ្រួសារសម្រេចខ្នាតវប្បធម៌ជាង៨០% និងមណ្ឌលតាំងទីលំនៅវប្បធម៌សម្រេចជាង៥០%។
ក្នុងឱកាសនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង បានជូនប័ណ្ណសរសើរដល់បុគ្គលជាអ្នកមានប្រជាប្រិយភាពធ្វើ ការងារល្អច្រើន៕

លីធាន-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឹមវុាំងម៉ឹង