ប៉ុន្មានឆ្នាំជិតៗនេះ ឃុំថាញ់គ្វើយ ស្រុកមីស្វៀង ខេត្តសុកត្រាំង ជាឃុំមានជនរួមជាតិខ្មែររស់នៅជាង៥១% អាស្រ័យបានការវិនិយោគពីកម្មវិធីគម្រោងនានាសម្រាប់អភិវឌ្ឍនៅតំបន់ជនរួមជាតិខ្មែរ ពិសេសអនុវត្តកម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី ឃើញថាជីវភាពរបស់ប្រជាជនត្រូវបានលើកស្ទួយមុខមាត់ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់បំព្រង។
ប្រព័ន្ធផ្លូវគមនាគមន៍ជនបទនៅឃំុថាញ់គ្វើយ តែងបានវិនិយោគសាងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសមរម្យ។
មុនឆ្នាំ២០១១ អត្រាគ្រួសារក្រីក្ររបស់ឃុំស្រូបយកជាង៤៦,៥% ប្រព័ន្ធជនបទធារាសាស្រ្ត នៅជួបការលំបាកបណ្តាលឲ្យជះឥទ្ធិពលដល់ផលិតកម្មរបស់ប្រជាជន។ ចាប់ពីមានកម្មវិធី១៣៥របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានវិនិយោគហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន អភិវឌ្ឍសេដ្ឋកិច្ចជូនគ្រួសារខ្មែរក្រីក្រ គួបផ្សំនឹងការអនុវត្តន៍កម្មវិធីទិសដៅជាតិស្តីពីការកសាងជនបទថ្មី ធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទនៅថាញ់គ្វើយមានការរីកចម្រើនយ៉ាងច្បាស់ក្រឡែត។ មកទល់នឹងបច្ចុប្បន្ន ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទ ដូចជាសាលារៀនដំណាក់សុខា ភិបាល ផ្លូវគមនាគមន៍ជនបទនិងសំណង់បម្រើប្រជាសុខុមាលភាពតែងបានវិនិយោគកសាងសមរម្យ។ ជាពិសេស ប្រព័ន្ធធារាសាស្រ្តបានវិនិយោគកសាងបានល្អបង្គួរឆ្លើយតបតាមតម្រូវការធ្វើស្រែ និងចិញ្ចឹមជលផលរបស់ភូមិភាគ។ ផ្តើមពីនោះ ទើបជីវភាពរបស់ប្រជាជនបានលើកស្ទួយអត្រាគ្រួសារក្រីក្រក៏បានថយចុះនៅត្រឹមតែ១៩,៩% ក្នុងឆ្នាំ២០១៥។ លោកផាមថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំថាញ់គ្វើយ ឲ្យដឹង៖ "មកដល់បច្ចុប្បន្ន ភូមិទាំង១២/១២សុទ្ធតែមានអគារប្រជុំជីវភាពសហគមន៍ ផ្លូវគមនាគមន៍ជនបទបានតភ្ជាប់ដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិខាងសុខាភិបាល សាលារៀនចំនួន៤/៥ សម្រេចបទដ្ឋានខាងមូលដ្ឋានសម្ភារៈ។ ពិសេស ប្រជាជនតែងយល់ច្បាស់ពីផលប្រយោជន៍នៃការកសាងជនបទថ្មី ដូច្នេះប្រជាជនបានសាមគ្គីរួមជាមួយនឹងរដ្ឋអំណាចព្រួតដៃកសាង"។
ក្នុងរយៈកាល៥ឆ្នាំអនុវត្តការកសាងជនបទថ្មី ឃុំថាញ់គ្វើយបានវិនិយោគកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទចំនួន៤១ ក្នុងនោះ មានសំណង់ចំនួន៣០អាស្រ័យប្រជាជននិងសប្បុរសជនរួមវិភាគទានសរុបទឹកប្រាក់ជិត២,២ពាន់លាងដុង។ តួយ៉ាងដូចជាព្រះតេជព្រះគុណសេីុងក្វី ព្រះចៅអធិការរងវត្តព្រែកត្រកួនបានចលនាមាមីងពុទ្ធបរិស័ទរួមវិភាគទានរាប់រយលានដុងសម្រាប់កសាងស្ពាន ផ្លូវគមនាគមន៍ជនបទ។ ព្រះតេជព្រះគុណសេីុងក្វី មានព្រះថេរដីកា៖ "អាត្មាភាព ចលនាមាមីងពុទ្ធបរិស័ទ សប្បុរសជន រួមវិភាគទានបន្ថែមទៀតដើម្បីកសាងស្ពានបេតុង ផ្លូវជនបទសម្រេចបទដ្ឋានតាមលក្ខឋានជនបទថ្មី រួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរឡើង "។ ក្រៅពីនោះ ប្រជាជននៅឃុំថាញ់គ្វើយព្រួតដៃអនុវត្តការចលនា"ព្រួតដៃអុជបំភ្លឺមណ្ឌលតាំងទីលំនៅ"។ មកទល់នឹងបច្ចុប្បន្ន លើដងផ្លូវជាតិ១Aកាត់ទទឹងមជ្ឈមណ្ឌលឃុំ និងផ្សារថាញ់គ្វើយ ប្រវែង៣,៥គីឡូម៉ែត្រ និងផ្លូវជនបទចូលទៅមណ្ឌលតាំងទីលំនៅរាល់ភូមិនៅពេលយប់ សុទ្ធតែមានអគ្គិសនីអុជបំភ្លឺ។ ប្រាក់ចំណាយឲ្យអគ្គិសនីអុជបំភ្លឺពេលយប់គឺបានប្រជាជនរួមគ្នាចេញសង។ តាមលោកផាមថាញ់ប៊ិញ ឃុំសម្រេចលក្ខឋានបាន១៦/១៩ អំពីការកសាងជនបទថ្មីរីឯលក្ខឋានចំនួន៣ ក្រៅ ពីនោះ ឃុំនឹងខិតខំដើម្បីសម្រេចបទដ្ឋានជនបទថ្មីក្នុងឆ្នាំ២០១៧៕
យ្វីអាញ់ -សុផល