បងស្រីត្រឹមធីសាណេន ប្រធានគណៈកម្មាធិការប្រជាជនឃុំគឹមសេីុង ស្រុកថ្កូវ ខេត្តត្រាវិញ តែងអស់ពីចិត្តពីថ្លើមជាមួយនឹងប្រជាជនញាំុង ឲ្យប្រជាជនក្នុងឃុំនឹងនរចិត្ត ពេលមកធ្វើទម្រង់បែបបទរដ្ឋបាលនៅទីនេះ ។
ប្រធានឃុំគឹមសេីុង ត្រឹមធីសាណេន។
និយាយពីទង្វើនេះ បងស្រីសាណេន ឲ្យដឹង "៖ក្រោយពីប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅខ្ញុំបានទទួលចូលធ្វើការនៅឃុំគឹមសេីុង ជាបុគ្គលិកការិយាល័យ។ ព្រោះហេតុនោះ ខ្ញុំមានលក្ខណៈងាយស្រួលក្នុងការទំនាក់ទំនងជាមួយនឹងមាមីង ហេតុនោះខ្ញុំបង្កបានទម្លាប់ជិតដិតជាមួយនឹងមាមីង។ បន្ទាប់ពីបំពេញការងារនៅការិយាល័យ ខ្ញុំបានថ្នាក់លើប្រគល់ការងារជាកម្មាភិបាលយុត្តិធម៌ ហេតុនោះ កាន់តែជិតដិតប្រជាជនជាងទៀត បានជាខ្ញុំយល់ច្បាស់និងមានអធ្យាស្រ័យចំពោះមាមីង"។ រយៈពេលធ្វើជាកម្មាភិបាលឃុំ បានជួយឲ្យបងស្រីណេន មានភាពជឿជាក់ជាងចំពោះការជ្រើសរើសរបស់ខ្លួន។ តាមប្រសាសន៍របស់បងស្រីណេន ពេលគាត់ប្រឡងបញ្ចប់មធ្យមសិក្សាចំណេះទូទៅ មិត្តភក្តិភាគច្រើនរបស់បងស្រី សុទ្ធតែរៀនអនុមហាវិទ្យាល័យមធ្យម សិក្សាវិជ្ជាជីវៈឬក៏មហាវិទ្យាល័យដោយឡែកតែបងស្រីជម្រើសធ្វើការនៅគណៈកម្មាធិការប្រជាជនឃុំ។ មូលហេតុដែលបងស្រីឈប់រៀនពាក់កណ្តាលការនោះ មិនមែនដោយសារសេដ្ឋកិច្ចគ្រួសារលំបាកទេ គឺដោយសារបងស្រីចូលចិត្តធ្វើការនៅឃុំ ចង់បានជួយមាមីងផ្តើមពីការងារជាក់ស្តែងបំផុត។ បងស្រីណេន ឲ្យដឹងបន្ថែម៖ "ឃុំមានជនរួមជាតិខ្មែររស់នៅកុះករ មានវ័យចំណាស់ភាគច្រើននិយាយភាសាវៀតណាម មិនបានច្បាស់ហេតុនោះជួបការលំបាកច្រើនពេលមកធ្វើទម្រង់បែបបទរដ្ឋបាលនៅឃុំ។ ព្រោះហេតុនោះ ខ្ញុំតែងគិតថា ត្រូវតែធ្វើកិច្ចការអ្វីមួយដើម្បីជួយមាមីង។ ក្នុងរយៈកាលធេី្វជាកម្មាភិបាលយុត្តិធម៌ ខ្ញុំមានសេចក្តីត្រេកអរណាស់ពីព្រោះបានជួយគ្រួសារខ្មែរជាច្រើនធ្វើលិខិតកំណើតឲ្យកូនអត្តសញ្ញាណប័ណ្ណ ឬក៏លិខិតចុះឈ្មោះរៀបការ"។
ភាពអស់ពីចិត្តពីថ្លើម ស្រឡាញ់ការងាររបស់ខ្លួន បងស្រីណេនបានថ្នាក់ដឹកនាំឃុំសង្កេតឃើញនិងចុះឈ្មោះបងស្រីចូលក្នុងក្របខ័ណ្ឌកម្មាភិបាលស្នូល។ ក្រោយមក បងស្រីណេនបានបញ្ជូនទៅរៀនមធ្យមសិក្សាច្បាប់ មធ្យមសិក្សាទ្រឹស្តីនយោបាយ និងរៀនមហាវិទ្យាល័យច្បាប់។ បន្ទាប់ពីបំពេញការងារមួយរយៈបងស្រីបានជ្រេីសតាំងបោះឆ្នោតតែងតាំងជាអនុប្រធានគណៈកម្មាធិការប្រជាជនឃុំ។ លុះដល់ឆ្នាំ២០១៥ បងស្រីបានជ្រេីសតាំងជាប្រធានគណៈកម្មាធិការប្រជាជនឃុំគឹមសេីុង។ ដោយសារមានបទពិសោធន៍ក្នុងដំណើរការបំពេញការងារហេតុនោះ ទោះបីវ័យនៅក្មេង ប៉ុន្តែបងស្រីតែងបានប្រជាជនក្នុងឃុំគឹមសេីុង ជឿទុកចិត្ត។ បងកៀងទ្រុង នៅភូមិបាឆៅ ឲ្យដឹង៖ "លោកស្រីណេន តែងអស់ពីចិត្តពីថ្លើមជាមួយនឹងប្រជាជន ហេតុនោះយើងខ្ញុំមានភាពស្ងប់ចិត្តខ្លាំងណាស់។ រាល់គោលការណ៍ គោលនយោបាយរបស់រដ្ឋ សុទ្ធតែបានផ្សព្វផ្សាយដល់ប្រជាជនបើប្រជាជនមិនយល់លោកស្រី តែងពន្យល់ឲ្យប្រជាជនបានយល់"។
គឹមសេីុង គឺជាឃុំមួយក្នុងចំណោមឃុំមានជនរួមជាតិខ្មែររស់នៅកុះករ បំផុតរបស់ស្រុកថ្កូវ។ ថ្វីត្បិតតែឃុំគឹមសេីុងមិនស្ថិតក្នុងក្របខ័ណ្ឌឃុំលំបាកពិសេស ប៉ុន្តែស្ថិតក្នុងក្របខ័ណ្ឌឃុំបៃង៉ាង បានទទួលផលពីគោលនយោបាយអនុគ្រោះជាច្រើនរបស់រដ្ឋ។ តាមប្រសាសន៍របស់បងគឹមង៉ុកសឿង ប្រធានការិយាល័យជនជាតិស្រុកថ្កូវ៖ គោលនយោបាយអនុគ្រោះស្ទើរតែទាំងអស់ សុទ្ធតែបានគណៈកម្មាធិការប្រជាជនឃុំគឹមសេីុង ផ្សព្វផ្សាយយ៉ាងរហ័ស ហេតុនោះជនជាតិភាគតិចបានទទួលផលទាន់ពេល។ សមិទ្ធផលនេះមានការរួមវិភាគទានជាច្រេីនរបស់បងស្រីត្រឹមធីសាណេន៕
ហាថាញ់-វិមាន