កន្លងហើយ ទទួលការអញ្ជើញរបស់ឧត្តមសេនីយ៍ឯកបម្រុង ង៉ោស្វឹងលិត ប្រធានអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ នាងផាតរដ្ឋលេខាធិការអញ្ជើញមកទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសយើង។
ឧត្តមសេនីយ៍ឯក ភុងក្វាងថាញ់ បានទទួលជួបនាយឧត្តម សេនីយ៍នាងផាត។
នៅការិយាល័យក្រសួងការពារប្រទេស ឧត្តមសេនីយ៍ឯកបម្រុងង៉ោស្វឹងលិត លេខាមជ្ឈិមបក្ស ប្រធានអគ្គស្នងការដ្ឋាននយោបាយកងទ័ព ប្រជាជនវៀតណាមធ្វើជាអធិបតី ទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយឧត្តមសេនីយ៍ នាងផាត សមាជិកមជ្ឈិមបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាសមាជិក គណៈប្រតិភូ។
បន្ទាប់ពីការធ្វើបដិសណ្ឋារកិច្ច ក្រុមប្រតិភូតំណាងយោធាជាន់ខ្ពស់ប្រទេសយើង អាស្រ័យដោយឧត្តមសេនីយ៍ឯកបម្រុង ង៉ោស្វឹងលិត ធ្វើជាប្រធានដំណើរការចរចាជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា អាស្រ័យដោយនាយឧត្តមសេនីយ៍ នាងផាត ធ្វើជាប្រធាន។
ក្នុងកិច្ចចរចា ភាគីទាំងសងខាងបានពិភាក្សាជុំវិញសភាពការណ៍នៅលើពិភពលោកនិងក្នុងតំបន់ សភាពការណ៍នៃប្រទេសនីមួយៗ និងបញ្ហាសំខាន់ដែលផ្ដោតការយកចិត្តទុកដាក់រួម។ ទន្ទឹមនឹងនោះ ភាគីទាំងសងខាងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៤ និងក្នុងអំឡុងប៉ុន្មានខែដើមឆ្នាំ២០១៥ រវាងកងទ័ពនៃប្រទេសទាំងពីរលើវិស័យនានា ដូច៖ កិច្ចការនយោបាយ សតិអារម្មណ៍អប់រំ ហ្វឹកហ្វឺនកម្មាភិបាល ការពារសន្តិសុខ កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទិវាបុណ្យធំៗរបស់កងទ័ពនៃប្រទេសទាំងពីរ សកម្មភាពរុករកប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាម ពលីជីវិតលើទឹកដីកម្ពុជាក្នុងសម័យសង្គ្រាម។ ភាគីទាំងសងខាងបានឯកភាព លើទិសដៅនៃកិច្ចសហប្រតិបត្តិការ៦ខែចុងឆ្នាំ២០១៥ និងក្នុងរយៈ ពេលខាងមុខ។
ក្នុងថ្ងៃនោះដែរ នៅការិយាល័យក្រសួងការពារប្រទេស ឧត្តមសេនីយ៍ឯក ភុងក្វាងថាញ់ សមាជិកការិយាល័យនយោបាយ រដ្ឋមន្រ្តីក្រសួងការពារប្រទេសបានទទួលជួបនាយឧត្តមសេនីយ៍ នាងផាត និងសមាជិកគណៈប្រតិភូចូលសម្ដែងការគួរសមនិងពិភាក្សាការងារ។ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះនាយឧត្តមសេនីយ៍ នាងផាតនិងសមាជិក គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា មកបំពេញទស្សនកិច្ច និងពិភាក្សាការងារជាមួយនឹងអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម លោករដ្ឋមន្រ្តីក្រសួងការពារប្រទេស ភុងក្វាងថាញ់ អះអាង៖ នេះគឺជាឱកាសដើម្បីភាគីទាំងសងខាង បង្កើននិងរឹតបន្តឹងជាងទៀតនូវចំណងមិត្តភាពរវាងកងទ័ពប្រជាជនប្រទេសទាំងពីរ តាមគោលលំនាំមិត្តភាព ប្រវេណីសហប្រតិបត្តិ ការលើគ្រប់វិស័យឋិតថេរចីរកាល។
ថ្លែងអំណរគុណឧត្តមសេនីយ៍ឯក ភុងក្វាងថាញ់ ដែលបានផ្ដល់ឱកាសទទួលជួបនាយឧត្តមសេនីយ៍ នាងផាត បានរាយការណ៍ពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចចរចាមុននោះ ជាមួយនឹងប្រធានអគ្គស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម ហើយសង្ឃឹមថាភាគីទាំងសងខាងគប្បីបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីសន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក។ ក្នុងក្របខណ្ឌនៃការបំពេញទស្សនកិច្ចនិងពិភាក្សាការងារនៅវៀតណាមនាយឧត្តមសេនីយ៍ នាងផាត និងសមាជិកគណៈប្រតិភូបានអញ្ជើញទៅសួរសុខទុក្ខអង្គភាពយោធាមួយចំនួន៕
ង្វៀនកឿង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-ប្រែសម្រួលៈពេជ្រសឿន