លោកចុងគឹមហ្វាង នៅភូមិដាយអឹង ឃុំដាយតឹម ស្រុកមីស្វៀង ខេត្តសុកត្រាំង ជាអ្នកមានប្រជាប្រិយភាពនិងជាកសិករផលិតធ្វើអាជីវកម្មពូកែ។ លោកតែងបានមាមីងគោរពរាប់អាន។
លោកចុងគឹមហ្វាង។
រស់នៅនឹងភូមិស្រុក លោកហ្វាង យល់ពីទម្លាប់ប្រជុំជីវភាពសភាពការរស់នៅរបស់គ្រួសារនីមួយៗ ម្ល៉ោះហើយលោកតែងគោរពរាប់អាន ឧបត្ថម្ភមាមីងរស់នៅក្នុងភូមិជាមួយ។ គ្រួសារលោកតែងធ្វើគំរូក្នុងការអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ឈានមុខណែនាំគ្រួសារវង្សត្រកូលអនុវត្តល្អការចលនារបស់ភូមិភាគ។ ព្រោះហេតុនោះ លោកតែងបានមាមីងទុកចិត្ត ហេីយក៏បានជ្រើសជាអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច តំណាងឲ្យមាមីងភូមិភាគ។
លោកហ្វាង ចូលរួមហ្វឹកហាត់អំពីគោលនយោបាយជនជាតិរបស់រដ្ឋជាច្រើនវគ្គ និងមានស្មារតីភ្ញាក់រលឹកប្រុងប្រយ័ត្នបង្ការប្រឆាំងឧបាយកល ឆ្លៀតឱកាសជនជាតិសាសនា ដើម្បីអនុវត្តយុទ្ធសាស្រ្តប្រែប្រួលសន្តិភាពរបស់ជនអានុភាពអមិត្ត។ ឆ្លងតាមសារព័ត៌មានផ្សេងៗ លោកហ្វាង បានអាននិងយល់ដឹងច្រើនពីស្ថានភាពសង្គមនិងផ្សព្វផ្សាយបន្តជូនមាមីង។ លោកហ្វាង មានប្រសាសន៍៖" ដើម្បីបង្កនូវក្តីជំនឿទុកចិត្តពីសំណាក់មាមីងខ្មែរ ខ្ញុំតែងរំលឹកខ្លួនឯងជារឿយៗថាគប្បីបរិច្ចាគដោយអស់ពីចិត្ត។ ពិសេសគឺសហការជាមួយនឹងភូមិភាគអនុវត្ត និងពិនិត្យមើលការផ្សព្វផ្សាយគោលនយោបាយ ទាក់ទិនដល់ជនជាតិភាគតិច មិនទុកឲ្យមាមីងរងការខាតប្រយោជន៍"។ អាស្រ័យដោយស៊ូទ្រាំរៀនសូត្រ លោកហ្វាង ទទួលយកចំណេះដឹងខាងវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនជាច្រើន ដើម្បីយកទៅអនុវត្តក្នុងការផលិត ម្ល៉ោះហើយជួយឲ្យគ្រួសារលោកបង្កើនបាននូវប្រាក់ចំណូល។ បច្ចុប្បន្នដីស្រែ២៥កុងរបស់គ្រួសារ លោកសុទ្ធតែផលិតពូជស្រូវប្រណីត។ ក្រៅពីនោះ លោកនៅទាំងចលនាមាមីងកសិករជាច្រើនផលិតស្រូវប្រណីត និងចុះកិច្ចសន្យាជាមួយនឹងអាជីវកម្មធានាទិញកសិផល។ បងឡឹមត្រុងទ្រុង នៅភូមិដាយអឹង ឲ្យដឹង៖ "ពូហ្វាង ចលនាគ្រួសារខ្ញុំផលិតស្រូវគុណភាពខ្ពស់ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសនិងចុះកិច្ចសន្យាជាមួយនឹងអាជីវកម្ម ដើម្បីទិញកសិផល ម្ល៉ោះហើយគ្រួសារខ្ញុំនឹងនរចិត្តផលិតកម្មមិនបារម្ភពីការបន្ថោកតម្លៃដូចមុនទៀត។ សព្វថ្ងៃដីស្រែរបស់គ្រួសារខ្ញុំជាង៨០កុង ផលិតស្រូវត្រូវបានអាជីវកម្មធានាទិញមានវិស្វករចុះមកណែនាំរបៀបផលិត ម្ល៉ោះហើយការចំណាយទុនទាប តែទិន្នផលនិងគុណភាពស្រូវខ្ពស់ចំណេញច្រើន។
ទន្ទឹមនឹងនោះ លោកហ្វាង នៅទាំងចលនាមាមីងរួមវិភាគទានកសាងសំណង់នានាដូច៖ ដងផ្លូវគនាគមន៍ប្រវែង៧០០ម៉ែត្រ ជីកស្តារប្រឡាយ វាលស្រែប្រវែង២.៧៥០ម៉ែត្រ។ល។ លោកហ្វាង នៅទាំងចូលរួមដោះស្រាយបានសម្រេចជោគជ័យ១២ករណីមិនចុះសម្រុងជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លី និងទំនាស់នៅក្នុងគ្រួសារ។ល។ ជាមួយនឹងការរួមវិភាគទានទាំងនោះ ឆ្នាំ២០១៣ លោកហ្វាងបានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនប័ណ្ណសរសើរសម្រេចស្នាដៃឆ្នើមក្នុងសកម្មភាពផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋក្នុងជនជាតិភាគ តិច៕
យ្វីអាញ់-សឺនម៉ាល័យ