បងថាច់វាំុង នៅភូមិអូរត្រាវ ឃុំហ៊ីវតឺ ស្រុកទីវកឹង ខេត្តត្រាវិញ គឺជាអ្នកមានមួយរូបក្នុងចំណោមអ្នកមានទាំងឡាយ មិនតែប៉ុណ្ណោះ ក្នុងតួនាទីជាប្រធានភូមិអូរត្រាវបងតែងយកចិត្តទុកដាក់ដល់មាមីុងខែ្មរក្រីក្រនិងភូមិភាគ។
បងថាច់វាំុង។
បងថាច់វាំុង ក្រោយពីរៀបការចេញនៅដោយឡែក ម្តាយឪពុកចែកដីស្រែឲ្យបាន៦កុង។ ដោយសារដីទួលទិន្នផលស្រូវទាប បានប្រមាណតែ២០ថាំង/កុង ប្រាក់ចំណូលគ្រប់តែចាយវាយក្នុងគ្រួសារប៉ុណ្ណោះ។ ប៉ុន្តែដោយមានចរិតឧស្សាហ៍រៀនសូត្រ ហេតុនោះចាប់ពីឆ្នាំ១៩៩៥ ពេលកសិកម្មចាប់ផ្តើមអនុវត្តបច្ចេកទេសថ្មីៗជាច្រើន ឲ្យតែឃំុមានបើកវគ្គហ្វឹកហាត់បច្ចេកទេសកសិកម្មបងថាច់វាំុងសូមចូលរួមជានិច្ច។ ពេលសង្កេតឃើញអ្វីដែលសមស្រប បងតែងអនុវត្តលើស្រែរបស់ខ្លួនភ្លាម។ តាំងពីបង្ការដង្កូវក្រាទូទៅ "បន្ថយ៣ បង្កើន៣" រហូតដល់ពង្រោះជួរនិងប្រើប្រាស់ជីជីវសាស្រ្តបងតែងអនុវត្តទាំងអស់។
ដោយសង្កេតឃើញចម្ការដូងចាស់ ទិន្នផលទាបរកបានប្រាក់ចំណេញតិច បងថាច់វាំុង សម្រេចចិត្តកាប់ដើមដូងចាស់ចោល រួចដាំពូជដូងសៀមតឿអតិផលវិញ។ ចម្ការដូងថ្មីផ្តល់ទិន្នផលខ្ពស់ជាងផងហើយមិនចំណាយកម្លាំងច្រើនក្នុងការប្រមូលផលផង។ ផ្ទៃដីស្រែទាំងអស់របស់ បងវាំុងផលិតពូជស្រូវដែលមានតម្លៃនីហរ័ណ។ ដោយការគិតគូរហ្មត់ចត់ក្នុងការរកស៊ី បានជាបងវាំុងរកបានប្រាក់ចំណូលច្រើនជារៀងរាល់ឆ្នាំ។ ផ្តើមពីដីស្រែ៦កុងដំបូង ឥឡូវបងវាំុង មានដីស្រែដល់ទៅ៦០កុង ចម្ការដូងអតិផល៤កុងនិងម៉ាស៊ីនច្រូតបោកចម្រុះ ម៉ាស៊ីនភ្ជួររាស់ដី ។ល។ រកបានប្រាក់ចំណូលពី៧០០ដល់៨០០លានដុង/ឆ្នាំ។ រកបានប្រាក់ចំណូលខ្ពស់ បងវាំុងគិតគូរឲ្យកូន២នាក់រៀនសូត្របានល្អជាង។ កូនច្បងក្រោយពីប្រឡងបញ្ចប់នៅសាលាវិជ្ជាជីវៈ បានទៅពលកម្មនៅប្រទេសជប៉ុនកូនពៅកំពុងរៀនវិទ្យាល័យចំណេះទូទៅ។
បងវាំុងបញ្ជាក់៖ របៀបធ្វើស្រែដោយទម្រង់តូចគ្មានប្រសិទ្ធភាព។ ពេលគ្រួសារនេះព្រោះតែគ្រួសារផ្សេងទៀតបែរជាមិនព្រោះញាំុងឲ្យការថែទាំ បង្ការដង្កូវក្រាជួបការលំបាកហើយស្រូវឋិតក្នុងដំណាក់កាលលូតលាស់ខុសគ្នា បានជាបងវាំុង សូមបង្កើតក្រុមផលិតកម្មតាមទម្រង់វាលស្រែ គំរូធំដំបូងបង្អស់នៅភូមិអូរត្រាវ។ បច្ចុប្បន្ន ក្រុមផលិតកម្មមានសមាជិកជាង៨០នាក់ មានផ្ទៃដីដល់ទៅ៥៥ហិកតា តម្លៃស្រូវត្រូវបានម៉ៅទិញ ធានាតម្លៃខ្ពស់ជាងទីផ្សារ២០០ដុង/គីឡូក្រាម សង្ឃឹមនឹងបង្កើនបាននូវប្រាក់ចំណូលគួរសម និងកាត់បន្ថយស្ថានភាពឈ្មួញទិញ បង្អាប់ថ្លៃកសិផល។ ជាមួយនឹងតួនាទីជាប្រធានភូមិ បងថាច់វាំុងតែងអស់ពីចិត្តពីថ្លើមជាមួយនឹងការអភិវឌ្ឍន៍របស់ភូមិ និងចំពោះមាមីងខ្មែរក្រីក្រ។ រាល់សំណុំបែបបទរដ្ឋបាល បងវាំុងតែងអស់ពីចិត្តណែនាំសម្រាប់មាមីងបានជំនួយតាមគោលនយោបាយលំនឹងជីវភាពឈានឡើងធ្វើមានដូចរូបបងដែរ៕
ថាច់ថាញ់ភូ-វិមាន