ទម្រង់រូបភាពរកស៊ីសមស្របនឹងបម្រែបម្រួលអាកាសធាតុ ជាទម្រង់រូបភាពមួយក្នុងចំណោមទម្រង់ភាពទាំងឡាយ ដែលបានប្រជាជននៅទីរួមស្រុកង៉ាណាំជ្រើសអនុវត្ត នោះគឺទម្រង់រូបភាពចិញ្ចឹមត្រីផ្ទក់ (រ៉ស់) វាំងសំណាញ់។ បងហ្វិញវុាំងថាញ់ នៅអនុសង្កាត់មីថាញ់ សង្កាត់៣ ទីរួម ស្រុកង៉ាណាំឲ្យដឹង៖ "ចិញ្ចឹមត្រីផ្ទក់វាំងសំណាញ់ គឺចំណាយកម្លាំងយកចំណេញ ពីព្រោះឆ្លៀតយកប្រភពចំណីមានស្រាប់ដូចៈ ត្រីល្អិតល្អន់ កំពឹស ខ្យងមាស ។ល។ មធ្យមភាគក្នុងមួយឆ្នាំខ្ញុំចិញ្ចឹមបានពី២ដល់៣លើក (មួយលើកៗលែងកូនពូជប្រមាណពី៥០០ដល់៨០០ ក្បាល) ហើយក្នុងមួយលើកៗ ក្រោយពីគិតចំណូលចំណាយរួច ខ្ញុំរកចំណេញបានពី ៣ដល់៥លានដុង" ។ ការចិញ្ចឹមត្រីផ្ទក់ វាំងសំណាញ់ ថវិកាវិនិយោគទុន ដំបូងមិនច្រើនជាប៉ុន្មានឡើយ។ មាមីងគ្រាន់តែយកសំណាញ់វាំងក្នុង ប្រឡាយឬព្រែក ដូច្នេះអាចនឹងម្ចាស់ការបានប្រភពទឹកជោរនាច។ ពីព្រោះកាលបើទឹកជោរ ឬនាចសំណាញ់វាក៏ឡើងចុះទៅតាមកម្រិតទឹក ។ ព្រោះហេតុនោះ ចិញ្ចឹមត្រីផ្ទក់វាំងសំណាញ់ងាយជាងចិញ្ចឹមត្រីក្នុង ស្រះអណ្តូង ហើយសមស្របជាមួយនឹងលក្ខណៈធម្មជាតិនៃតំបន់ង៉ាណាំ។
ដាំដំណាំរួមផ្សំ នាំមកនូវប្រសិទ្ធភាពជូនប្រជាជនតំ បន់ដីចាប់ជាតិជូរនៅស្រុកង៉ាណាំ ។
ទន្ទឹមនឹងទម្រង់រូបភាពចិញ្ចឹមត្រីផ្ទក់វាំងសំណាញ់ នៅមានទម្រង់រូប ភាពដាំដំណាំរួមផ្សំរបស់លោកក្វាច់វុាំងសូវ នៅអនុសង្កាត់វិញតៀង សង្កាត់៣ផងដែរ។ គ្រួសារលោកក្វាត់វុាំងសូវ មានដីស្រែចំនួន៣កុង នៅក្បែរព្រែកឆាង ក្វាងឡោផុងហ៊ីប ដីតំបន់នេះរងការចាប់ជាតិជូរប្រៃ ប្រចាំ។ ចាប់ពីដើមឆ្នាំ២០១៣រហូតមកទល់នឹងបច្ចុប្បន្ន បន្ទាប់ពីស្វែង យល់ពីនាទីកសិកម្មតាមរយៈវិទ្យុ ទូរទស្សន៍ កាសែត លោកក្វាច់វុាំងសូវ មិនរួញរាក្នុងការផ្លាស់ប្តូរពីផលិតស្រូវទៅដាំដំណាំរួមផ្សំនោះទេ ។ លោកក្វាច់វុាំងសូវឲ្យដឹង៖"ដាំដំណាំរួមផ្សំស្រោចដោយទឹកអណ្តូងខួង ដំណាំនៅតែលូតលាស់ល្អជាធម្មតា។ អាស្រ័យដោយដាំដំណាំរយៈ ពេលខ្លីគ្រាន់តែចំណាយពេលថែទាំប៉ុណ្ណោះ ប៉ុន្តែចំណេញជាពីរបើ ប្រៀបធៀបជាមួយនឹងផលិតស្រូវ ពីព្រោះដំណាំរួមផ្សំត្រូវការទឹក ស្រោចស្រពតិច ដូច្នេះសមស្របនឹងភូមិភាគ។ អាស្រ័យដាំដំណាំរួមផ្សំ ទើបជីវភាពគ្រួសារខ្ញុំឥឡូវបានធូរធារជាងមុន" ។
ទន្ទឹមនឹងទម្រង់រូបភាពទាំង២ដូចពោលខាងលើ ការិយាល័យធនធាន និងបរិស្ថានទីរួមស្រុកង៉ាណាំ នៅទាំងផ្សព្វផ្សាយទម្រង់រូបភាពរកស៊ី ផ្សេងៗជាច្រើនសមស្របនឹងតំបន់ង៉ាណាំដូចៈ ទម្រង់រូបភាពចិញ្ចឹម អន្ទង់ក្នុងវាំងសំណាញ់ ទម្រង់រូបភាពដាំខ្ញីលើរាន ផ្អាប់ជីសរីរាង្គនិង ទម្រង់រូបភាពដាំដំណាំរួមផ្សំនៅលើបែ។ល។ មុននឹងផ្សព្វផ្សាយទម្រង់ រូបភាពនានាដល់ប្រជាជន អង្គភាពផ្នែកមុខងារសុទ្ធតែរៀបចំហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសដោយបានមាមីងចូលរួម និងស្របចិត្ត ស្របគំនិតគាំទ្រ។ បងកាវហ៊ឺវលឿង កម្មាភិបាលការិយាល័យធនធាន និងបរិស្ថានទីរួមស្រុកង៉ាណាំ ឲ្យដឹង៖ " ពេលខាងមុខការិយាល័យធនធាននិងបរិស្ថាន ទីរួមស្រុកង៉ាណាំនឹងជំរុញយ៉ាងខ្លាំងក្លានូវការងារផ្សព្វផ្សាយជូនមាមីងឲ្យបានយល់ជ្រួតជ្រាប ពីការបង្កបង្កើនផលសមស្រប នឹងបម្រែបម្រួលអាកាសធាតុ។ ព្រមជាមួយនោះ ការិយាល័យធនធាន និងបរិស្ថាននឹងសហប្រតិបតិ្តការជាមួយវិជ្ជាស្ថានស្រាវជ្រាវបម្រែបម្រួលអាកាសធាតុនៃសកលវិទ្យាល័យកឹងធើរៀបចំវគ្គហ្វឹកហាត់ និងដោះដូរបទពិសោធន៍ ដើម្បីបង្កើនចំណេះដឹងអំពីបម្រែបម្រួលអាកាស ធាតុជូនមាមីងបានជ្រាប" ៕
យ្វីអាញ់-មុនី