04/08/2015 - 09:03

នារីខ្មែរប្រឹងប្រែងចាកផុតពីភាពក្រីក្រ

អា​ស្រ័យ​ដោយ​ជំ​នួយ​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ  និង​ការ​ខ្នះ​ខ្នែង​ដោយ​ខ្លួន​ឯង បាន​ជា​គ្រួ​សារ​បង​ស្រី​ត្រឹង​ធី​អ៊ុក នៅ​ភូមិ​ត្នោត​លៃ​ ឃុំ​តឹង​សេីុង ស្រុក​ថ្កូ​វ ខេត្ត​ត្រា​វិញ បាន​ចាក​ផុត​ពី​ភាព​ក្រី ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ ។

 

 

 សៀ​បង​ស្រី​ត្រឹង​ធី​អ៊ុក កំ​ពុង​ថែ​ទាំ​ហ្វូង​គោ​របស់​គ្រួ​សារ​។

មុន​នេះ​៥​ឆ្នាំ គ្រួ​សារ​បង​ស្រី​ត្រឹង​ធី​អ៊ុក គឺ​ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ក្នុ​ងចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​បំ​ផុត​នៅ​ភូមិ​ត្នោត​លៃ។ ម្យ៉ាង​ទៀត ទ្រព្យ​សម្បត្តិ​របស់​គ្រួ​សារ​បង​ស្រី​មាន​តែ​ដី​ជើង​ផ្នូរ​ពីរ​បី​រ​យ​ម៉ែត្រ​ជុំ​វិញ​ផ្ទះ​ប៉ុណ្ណោះ។ ជា​ឃុំ​ផលិត​ស្រូវ​តែមួយ​មុខ ពា​ណិជ្ជ​កម្ម សេ​វា​កម្ម​មិន​ទាន់​មាន​ការ​អភិ​វឌ្ឍន៍​ ដូច​ឃុំ​តឹង​សេីុង​នេះ ប្តី​ប្រ​ពន្ធ​បង​ស្រី​ក៏​មិន​សូវ​មាន​មា​មីង​ជួល​ធ្វើ​ការ​ប៉ុន្មាន​ដែរ​។ ថែម​ទាំង​គ្រួ​សារ​មាន​កូន​ច្រើន ម្ល៉ោះ​ហើយ​ក្តី​ប្រាថ្នា​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​បង​ស្រី​អ៊ុក​ហាក់​ដូច​ជា​ក្ដី​ស្រ​មើស្រ​មៃ​។

ក្រោយ​ពី​ពេល​ឃុំ​តឹង​សេីុង ត្រូវ​បាន​ជម្រើស​ជា​ឃុំ​គំ​រូ ក​សាង​ជន​បទ​ថ្មី គ្រួ​សារ​បង​ស្រី​អ៊ុក​ក៏​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ជម្រើស​ជា​គ្រួ​សារ​គំ​រូ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​របស់​ឃុំ​។ ជា​មួយ​នឹង​ដើម​ទុន​បុល​ដំ​បូង បង​ស្រី​អ៊ុក បាន​កម្មា​ភិ​បាល​កសិ​កម្ម​ឃុំ​ផ្តល់​យោ​បល់​គ្រួ​សារ​បង​គួរ​ចិញ្ចឹម​គោ​បន្ត​ពូជ​។ បង​ស្រី​អ៊ុក ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​ដីច​​ម្ការ​ជុំ​វិញ​ផ្ទះ ដាំ​ស្មៅ ដើម្បី​ចិញ្ចឹម​គោ​។ ក្រៅ​ពី​កាត់​ស្មៅ​ឲ្យ​គោ​ស៊ី ប្តី​ប្រ​ពន្ធ​បង​ស្រី​ធ្វើ​ការ​ឈ្នួល​សឹង​គ្រប់​កន្លែង​នៅ​ក្នុង​ឃុំ​រក​ប្រាក់​ចំ​ណូល​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​ប្រ​ចាំ​ថ្ងៃ​។

មិន​ត្រឹម​តែ​ចិញ្ចឹម​គោ​ដែល​រដ្ឋ​ជំ​នួយ​ប៉ុណ្ណោះ​ទេ បង​ស្រី​អ៊ុក ថែម​ទាំង​ទទួល​គោ​២ក្បាល​ចិញ្ចឹម​បន្ថែម​តាម​រូប​ភាព​ចិញ្ចឹម​ប្រ​វាស់​ឲ្យ​មា​មីង​អ្នក​ភូមិ​ផង​ទៀង​ផង​។ អា​ស្រ័យ​ដោយ​បាន​ជំ​នួយ​ការ​របស់​កម្មា​ភិ​បាល​កសិ​កម្ម និង​បំ​ណង​ប្រាថ្នា​ចាក​ផុត​ពី​ភាព​ក្រី​ក្ររ​បស់​បង​ស្រី​ផ្ទាល់ បង​ស្រី​អ៊ុក​ចិញ្ចឹម​គោ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​រីក​ចម្រើន​ និង​មិន​មាន​ជួប​ហា​និ​ភ័យ​ដោយ​ជំ​ងឺ​ផ្សេង​ៗ​។ ពេល​លក់​គោ​លើក​ដំបូ​ង បង​ស្រី​អ៊ុក សង់​ក្រោល​បេ​តុង​រឹ​ង​មាំ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​គោ​មាន​ជំ​ងឺ រួច​បន្ធាត់​បន្ធំ​គោ បាន​ឆាប់​រហ័ស​។ បង​ស្រី​ត្រឹង​ធី​អ៊ុក ឲ្យ​ដឹង​៖ "ក្រោយ​ពី​ចិញ្ចឹម​បាន​មួយ​រយៈ​ពេល​គោ​ចាប់​ផ្តើម​ផ្តល់​ផល ម្ល៉ោះ​ហើយ​ក្រុម​គ្រួ​សារ​នាង​ខ្ញុំ​មាន​ការ​ត្រេក​អរ​ណាស់​។

គ្រួ​សារ​នាង​ខ្ញុំ​មិន​ហ៊ាន​ចាយ​វាយ​ខ្ជះ​ខ្ជាយ ឆ្លៀត​ទុក​សង​បំ​ណុល​ឲ្យ​ដាច់​ស្រ​ឡះ រួច​ពង្រីក​ការ​ចិញ្ចឹម​គោ​ជា​បន្ត​។ ទន្ទឹម​នឹង​នោះ រដ្ឋ​អំ​ណាច​ឃុំ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​គ្រួ​សារ​នាង​ខ្ញុំ​ផង​ដែរ រៀង​រាល់​ខែ​តែង​មាន​កម្មា​ភិ​បាល​ចុះ​មក​ណែ​នាំ​របៀប​ថែ​ទាំ​គោ​និង​ផ្តល់​ពិ​គ្រោះ​តម្លៃ​ បាន​ជា​នៅ​ពេល​លក់​គោ​ម្តង​ៗ នាង​ខ្ញុំ​តែង​លក់​បាន​ថ្លៃ​។ មិន​តែ​ប៉ុណ្ណោះ គ្រួ​សារ​នាង​ខ្ញុំ​នៅ​ទាំង​បាន​រដ្ឋ​ជំ​នួយ​ផ្ទះ ដូច្នេះ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​"។

ក្រោយ​ពី​សង​បំ​ណុល​ដាច់​ស្រ​ឡះ គ្រួ​សារ​បង​ស្រី​អ៊ុក នៅ​សល់​គោ​៧​ក្បាល​។ ប្តី​ប្រ​ពន្ធ​បង​ស្រី ជា​និច្ច​កាល​តែង​សាក​សួរ​និង​ចែក​រំ​លែក​បទ​ពិ​សោធន៍​ដល់​គ្រួ​សារ​ដ​ទៃ​ទៀត ដែល​ទើប​នឹង​ចាប់​គោ​ចិញ្ចឹម​ថ្មី​នៅ​ក្នុង​ភូមិ​ស្រុក​។ ទន្ទឹម​នឹង​ការ​ចិញ្ចឹម​គោ ប្តី​ប្រ​ពន្ធ​បង​ស្រី​អ៊ុក ក៏​បាន​ចិញ្ចឹម​សាក​ល្បង​សត្វ​ព្រាប​បន្ថែម​ទៀត​ផង​។ ពី​ព្រោះ​សត្វ​ព្រាប​មិន​សូវ​ចំ​ណាយ​ដើម​ទុន​និង​កម្លាំង​ថែ​ទាំ​។ លទ្ធ​ផល​ដំ​បូង​ល្អ​បង្គួរ សង្ឃឹម​ថា​នេះ គឺ​ជា​ទិស​ដៅ​មួយ​សម្រាប់​ការ​ចិញ្ចឹម​សាក​ល្បង​សត្វ​របស់​គ្រួ​សារ​។ បង​ឡឹម​ថាញ់​វ៉ូវ កម្មា​ភិ​បាល​ក​សិ​កម្ម​ឃុំ​តឹង​សេីុង ឲ្យ​ដឹង​៖ "អា​ស្រ័យ​ដោយ​​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កសាង​ជន​បទ​ថ្មី តឹង​សេីុង​មាន​គ្រួ​សារ​មា​មីង​ខ្មែរ​ជា​ច្រើន​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ដូច​គ្រួ​សារ​បង​ស្រី​ត្រឹង​ធី​អ៊ុក​"៕

ថាច់ថាញ់ភូ-លី

ចែករំលែកអត្ថបទ