គិតមកទល់សព្វថ្ងៃគឺ១០ឆ្នាំគត់ ដែលលោកថាច់វង់ ទទួលនាទីជាប្រធានគណៈកម្មការការងាររណសិរ្សភូមិក្វីណុងB ឃុំហ្វាឡើយ ស្រុកចូវថាញ (ត្រាវិញ) ។
លោកថាច់វង់
ក្នុងអំឡុងពេលខាងលើ លោកថាច់វង់ បានរួមជាមួយសាខាបក្ស រដ្ឋអំណាចភូមិភាគ ចលនាប្រជាជនរួមកម្លាំងកសាងជីវភាពថ្មី លើកស្ទួយភូមិក្វីណុងB ផ្តើមពីភូមិមួយជួបការលំបាកបានក្លាយជាភូមិវប្បធម៌គំរូ។ ដោយសារមានទង្វើល្អប្រសើរ បានជាប្រជាជនក្នុងភូមិភាគតែងហៅថា ពូបា "រណសិរ្ស"ដូច្នោះ។
ក្រោយពីទទួលបន្ទុកការងាររណសិរ្ស លោកថាច់វង់ បានស្នើនិងរួមជាមួយនឹងសាខាបក្សផ្ដុំកម្លាំងអនុវត្តកម្មវិធីបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច និងចលនាប្រជាជនផ្លាស់ប្តូរផលិតកម្ម យោងទៅតាមលក្ខណៈសមស្របនឹងភាពជាក់ស្តែងនៃតំបន់ដីនីមួយៗ និងរាល់សមត្ថភាពរបស់គ្រួសារ។ លោកថាច់វង់ រួមជាមួយនឹងសាខាបក្ស បំផុសចលនា" ដីមួយតឹក បន្លែបៃតងមួយតឹក" "កសាងផ្លូវគមនាគមន៍ដើម្បីភូមិក្វីណុងBអភិវឌ្ឍ"។ កសិករក្នុងភូមិជាង៨០% រស់នៅប្រកបរបរកសិកម្មបានផ្លាស់ប្តូរប្រើពូជស្រូវថ្មី ប្រើប្រាស់ចំណិតដីទំនេរប្របភ្លឺប្រឡាយជុំវិញផ្ទះ ដើម្បីដាំដំណាំរួម ផ្សំដាំស្មៅចិញ្ចឹមគោ បង្កើនប្រាក់ចំណូលជូនគ្រួសារ។
លោកថាច់វង់ នៅទាំងចលនាប្រជាជនរួមកម្លាំងពលកម្ម រួមកម្លាំងធនធានបរិច្ចាគដី កសាងគមនាគមន៍ ជីកស្តារប្រព័ន្ធធារាសាស្រ្តដោយគ្រឿងយន្តដើម្បីបម្រើប្រជាសុខុមាលភាព ផលិតកសិកម្មសម្រេចប្រសិទ្ធភាព។ អាស្រ័យហេតុនោះ ដំណាំស្រូវនៅភូមិក្វីណុងB មុននេះ ផលិតបានត្រឹមតែ១រដូវក្នុងមួយឆ្នាំសម្រេចទិន្នផលពី២-៣ តោន/ហិកតា ឥឡូវនេះផលិតបាន២រដូវ ទិន្នផលសម្រេចមធ្យមភាគ៥តោន/ហិកតា។ អាស្រ័យហេតុនោះប្រាក់ចំណូលមធ្យមភាគរបស់ប្រជាជននៅភូមិក្វីណុងB ក៏កើនឡើង២៣លានដុង/ម្នាក់/ឆ្នាំ។
មិនបង្អង់ត្រឹមកិច្ចការជួយប្រជាជនអភិវឌ្ឍផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ពូថាច់វង់ នៅទាំងផ្សព្វផ្សាយ ចលនាមាមីងខ្មែរអនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយច្បាប់របស់បក្សនិងរដ្ឋទៀតផង។ ជាពិសេស គឺការចលនា" ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅមណ្ឌលតាំងទីលំនៅ"។ អាស្រ័យហេតុនោះ ភូមិក្វីណុង B រក្សាខ្ជាប់កិត្តិនាមជាភូមិវប្បធម៌៥ឆ្នាំបន្តបន្ទាប់៕
ភុកសេីុង-សេរី