ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/05/2014 - 08:57

បង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្តទាំងពីរ ដុងថាប(វៀតណាម) និងព្រៃវែង(កម្ពុជា)

លោកឡេមិញហ្វាង ប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប (វៀតណាម) និងលោកហាស់សារ៉េត អភិបាលខេត្តព្រៃវែង (កម្ពុជា) ទើបនឹងចុះកិច្ចព្រមព្រៀងលើឯកសារ សហប្រតិបត្តិការរវាងខេត្តទាំងពីរ។ នេះគឺជាសកម្មភាពប្រចាំឆ្នាំ សំដៅបន្តការអភិវឌ្ឍន៍ទំនាក់ទំនងជិតខាងល្អ មិត្តភាពបវេណី សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរ យូរអង្វែង រវាងប្រទេសទាំងពីរវៀតណាម-កម្ពុជានិយាយរួម និងរវាងខេត្តទាំងពីរដុងថាប-ព្រៃវែងនិយាយដោយឡែក។ រដ្ឋអំណាចនៃខេត្ត​ទាំងពីរបានអះអាងថានឹងបន្តការអនុវត្តន៍តាមខ្លឹមសារ នៃកិច្ចព្រមព្រៀង រឹតបន្តឹងចំណងសាមគ្គី​ និងជំរុញយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍន៍លើគ្រប់​វិស័យ ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ឆ្នាំ២០១៤។    (ប្រភពៈ dongthap.gov.vn)

ឆ្លងតាមរយៈនោះ ខេត្តទាំងពីរនឹងបន្តការរក្សាការប្រជុំជាមួយគ្នាជាសាមញ្ញ និងវិសាមញ្ញរវាងកម្លាំងសមត្ថកិច្ចនានា ដែលអនុវត្តភារកិច្ចការពារគ្រប់គ្រងព្រំដែន និងគ្រប់គ្រងរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់បង្កើន ការដោះដូរពត៌មាន សហប្រតិបត្តិការការពារសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែនការពារសុវត្ថិភាពសន្តិសុខ ពេញលេញជូនក្រុមបោះបង្គោលព្រំដែន អនុវត្តបណ្ដាការចលនាចងសម្ពន្ធ មិត្តភាពរវាងបណ្ដាឃុំនៅតំបន់ព្រំ​ដែន សំដៅបង្កើនថែមទៀតនូវចំណងសាមគ្គីមិត្តភាព និងជួយគ្នាទៅវិញទៅមក។ ខេត្តទាំងពីរបានធ្វើកិច្ចសហការ​ដោះ​ដូរ​ការអនុវត្តន៍ យន្តូបនីយកម្មនិងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស​ជឿនលឿន ក្នុងការផលិត កសិកម្ម បង្ការរោគរាល​ដាលការពារបរិជីវស្ថាននៅខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។ ព្រមជាមួយនោះខេត្តទាំងពីរបានជំរុញយ៉ាងខ្លាំង​ក្លា​ស​កម្ម​ភាពអាហរ័ណនីហរ័ណ ដោះដូរទំនិញបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជំរុញទឹកចិត្ត ក្រុម​ហ៊ុនទេសចរណ៍នានា ចងសម្ពន្ធអភិវឌ្ឍសេវាភោជនីយដ្ឋានសណ្ឋាគារ​នៅតំបន់ព្រំដែន និង​ជូនភ្ញៀវទេសចរ​ធ្វើដំ​ណើរ​ទៅមករវាងខេត្តទាំងពីរ។ ខេត្តព្រៃវែងនឹងបន្តការបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់កង ៩១ ក្នុងការ​ស្វែង​រក​និងធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាម ។

ប៉ុន្មានឆ្នាំកន្លង រដ្ឋអំណាចប្រជាជនខេត្តដុងថាប និងខេត្តព្រៃវែង បានបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ពង្រឹង​សន្តិ​សុខ​នយោបាយសណ្ដាប់ធ្នាប់សង្គមតំបន់ព្រំដែនបានកំណក់បញ្ជាក់ និងកសាងសម្រេចនូវទីតាំងចំនួន៤ក្នុងចំ​ណោម​ទីតាំងបោះបង្គោលព្រំដែនទាំង១០។ កសិករនៃខេត្តទាំងពីរបានដោះដូរគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិ​សម្រាប់​ផ្គត់ផ្គង់ឲ្យការផលិតកសិកម្ម ឧបត្ថម្ភគ្នាទៅវិញទៅមកនូវបច្ចេកទេសផលិត និងថែទាំស្រូវ។ អាជីវកម្ម​ទាំង​ឡាយ​ក៏បានបង្កលក្ខណសម្បត្តិ ដើម្បីដោះដូរមុខទំនិញ។ ឆ្នាំ២០១៣ ទំនិញអាហរ័ណនីហរ័ណសរុបរវាងខេត្តទាំង​ពីរ​សម្រេចជាង​៣៥០.០០០តោន។ តម្លៃនីហរ័ណរបស់ខេត្តដុងថាប និងខេត្តព្រៃវែងសម្រេចជាង​១៤៣​លាន​USD កើនទ្វេដងបើប្រៀបជាមួយនឹងឆ្នាំកន្លង។

ការអនុវត្តន៍គោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម និងខេត្តដុងថាប បានជួយខេត្តព្រៃវែងតភ្ជាប់ប្រព័ន្ធអគ្គិ​សនី​ឆ្លងច្រកអន្តរជាតិយឹញបា​-​បន្ទាយចក្រី និងច្រកអន្តរជាតិធឿង​ភឿក​-​កោះរកា។ ខេត្តនៅទាំងចាត់ចែងពិនិត្យ និងព្យាបាលជំងឺជូនអ្នកជំងឺនៅខេត្តព្រៃវែងជិត​៣.៧០០លើកនាក់ ជាមួយនឹងថវិកាជាង៦៣០លាន​ដុង​ទទួល​បណ្ដុះ​បណ្ដាល ជូនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងនិស្សិតវៀតណាមនៅកម្ពុជា ។ល។ មុននេះ កាលពីថ្ងៃទី​២១​ខែ​មេសានៅបញ្ជាការដ្ឋានកងទ័ពការពារ ព្រំដែនខេត្តដុងថាប បានប្រព្រឹត្តឡើងពិធីចុះកិច្ចព្រមព្រៀងលើឯកសារសហ​ប្រតិបត្តិការរវាងខេត្តទាំងពីរ ស្ដីពីការការពារសន្តិសុខសណ្ដាប់​ធ្នាប់សង្គមនៅតំបន់ព្រំដែនជាមួយ នឹងអនុតំ​បន់​​ព្រៃ​វែង។ ខ្លឹមសារសំខាន់របស់កិច្ចព្រមព្រៀង គឺការដោះដូរពត៌មាន បង្រ្កាបឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅ​តំបន់ព្រំ​ដែន​ទាំងសងខាង សហការការពារអធិបតេយ្យសន្តិសុខព្រំដែននិងដំណើរការបោះបង្គោលព្រំដែនឲ្យបាន​សម្រេច​រួច​រាល់តាមផែនការដាក់ចេញ ៕

វ៉ាំងធី (ទីភ្នាក់ងារសារពត៌មាន)- ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ដុងថាប ព្រៃវែង