រយៈពេលកន្លង ដំណាក់សុខាភិបាលទាំងឡាយនៅខេត្តបាកលីវ បានខិតខំយ៉ាងពេញទំហឹង ដើម្បីអនុវត្តការងារជាក់ស្តែងជាច្រើនប្រយោជន៍ គិតគូរការងារថែទាំសុខភាពជូនជនជាតិភាគតិចបានល្អ ពិសេសគឺ ក្នុងកិច្ចការលើកកម្ពស់ស្មារតីប្រជាជន ក្នុងការបង្ការបង្រ្កាបរោគឆ្លងរាលដាល។ល។
ប្រជាជននៅឃុំឡុកនិញ ម្ចាស់ការជូនកូនទៅចាក់វ៉ាក់សាំងបង្ការ រោគកញ្ជ្រឺលរូបេឡា នៅកន្លែងចាក់ថ្នាំបង្ការប្រមូលផ្ដុំ។
ក្រៅពីសហការជាមួយនឹងអង្គការមហាជនគ្រប់លំដាប់ថ្នាក់ កម្មាភិបាល សុខាភិបាលភូមិនៅទាំងចុះទៅដល់គ្រួសារប្រជាជនផ្សព្វផ្សាយ ណែនាំរបៀបកំណត់ដឹង និងបង្ការបង្រ្កាបរោគឆ្លងរាលដាលទៅតាម រដូវកាល។ល។ ដំណាក់សុខាភិបាលឃុំឡុកនិញ ស្រុកហុងយ៉ឹង ថែមទាំងបានបង្កើតកន្លែងផ្សព្វផ្សាយព័ត៌មាន សុខាភិបាលមួយនៅនឹងដំ ណាក់សុខាភិបាលទៀតផង។ កន្លែងផ្សព្វផ្សាយនេះ បានដាក់តាំងឯក សាររូបភាពងាយមើល ងាយយល់អំពីនិមិត្តសញ្ញាការកំណត់ដឹង ក៏ដូចជារបៀបបង្ការរោគដែលធ្លាប់ជួបប្រទះមួយចំនួនដូចជា៖ គ្រុនឈាម កញ្ជ្រឺល អុតស្វាយ។ល។ ឆ្លងតាមរយៈរូបភាព និងឯកសារបានដាក់តាំងអមជាមួយ ខណៈពេលប្រជាជនចូលពិនិត្យជំងឺ ឬសាច់ញាតិមកជាមួយនឹងមានឱកាសស្វែងយល់សម្គាល់ ពីនិមិត្តសញ្ញានៃជំងឺនិងចេះរបៀបបង្ការបញ្ជៀសដោយប្រសិទ្ធភាព។
ដំណាក់សុខាភិបាលឃុំហឹងហោយ ស្រុកវិញឡើយ ក៏បានអនុវត្ត សម្រេចជោគជ័យនូវកិច្ចការផ្សព្វផ្សាយ លើកកម្ពស់ស្មារតីបង្ការបង្ក្រាបជំងឺជូនប្រជាជនផងដែរ។ ក្នុងឆ្នាំ២០១៤កន្លង ឃុំហឹងហោយមានកុមារ៩៧% បានចាក់វ៉ាក់សាំងបង្ការរោគរលាកខួរជប៉ុនB កញ្ជ្រឺលនិងរូបេឡា (Rubella)។ ទន្ទឹមនឹងនោះ ក្នុងឆ្នាំកន្លង ឃុំហឹងហោយ មានករណីកើតរោគពងដៃជើង មាត់ត្រឹមតែ១៥ករណីប៉ុណ្ណោះ នេះជាកម្រិតទាបបំផុតក្នុងទូទាំងស្រុក។ វេជ្ជបណ្ឌិត ចូវហ្វាងកូម ប្រធានដំណាក់សុខាភិបាលឃុំហឹងហោយ ឲ្យដឹង៖ "ក្នុងភូមិសាស្រ្តឃុំហឹងហោយ មានគ្រួសារជនរួមជាតិខ្មែរជាង៧០%។ ដោយសារការងារផ្សព្វផ្សាយសម្រេចបានប្រសិទ្ធភាព បានជាជនរួមជាតិខ្មែរគ្មាននៅអបិយជំនឿខណៈពេលឈឺថ្កាត់ម្តងៗ តែងភ្ញាក់រលឹកមកកាន់ដំណាក់សុខាភិបាល ដើម្បីពិនិត្យព្យាបាល"។
រីឯដំណាក់សុខាភិបាលឃុំវិញត្រាច់ បានសហការជាមួយអង្គការមហាជនឃុំ ភូមិ បញ្ចេញកម្លាំងចែកចាយខិត្តប័ណ្ណ ឃោសនាចលនាប្រជាជនកាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុប សម្អាតបរិស្ថានជនបទបានច្រើនលើក ។រដ្ឋអំណាចភូមិភាគនៅទាំងចង្អុលការអង្គការមហាជនឃុំ កម្លាំងសុខាភិបាលជំនាញ រៀបចំបើកយុទ្ធនាការឃោសនាបង្ការរោគឆ្លងរាលដាលប្រចាំឆ្នាំបានពីរលើក សហការអនាម័យបរិស្ថាន បាញ់ថ្នាំកម្ចាត់មូស។ល។
យោងប្រសាសន៍របស់លោក ហ្វិញវុាំងមិញ ជាប្រធានមជ្ឈមណ្ឌលសុខាភិបាលបង្ការខេត្តបាកលីវ កិច្ចការបង្ការបង្រ្កាបរោគឆ្លងរាលដាល ទៅតាមរដូវកាលនៅដំណាក់សុខាភិបាលថ្នាក់ឃុំ ក្នុងរយៈពេលជិតៗនេះ គឺពង្រីកបាននូវប្រសិទ្ធភាពដោយសារជំរុញយ៉ាងខ្លាំងក្លាការងារផ្សព្វផ្សាយដោយរូបភាពជាច្រើន គួបផ្សំជាមួយនឹងការខិតខំអស់ពីចិត្ត ពីថ្លើមនៃសហការីសុខាភិបាល និងកងជួរសុខាភិបាលភូមិអនុសង្កាត់នានា៕
ហ៊ឺវតុង-សេរី