24/06/2014 - 16:11

សមណសិស្សទ្រាំលំបាករៀនល្អ

ដោយ​មាន​ចរិត​ឧស្សា​ហ៍ព្យា​យាម​រៀន​សូត្រ ស្រាប់​ហេតុ​នោះ​ពេល បាន​ចូល​រៀន​នៅ​សាលា​ដែល​មាន​មូលដ្ឋាន​សម្ភារៈ​គ្រប់​គ្រាន់ និង​មាន​លក្ខណ​សម្បត្តិ​រៀន​សូត្រ​ល្អ ដូច​សាលា​បំពេញ​វិជ្ជា​មធ្យម​សិក្សា​បា​លី​ណាម​បូ ខេត្ត​សុក​ត្រាំង សមណ​សិស្ស​ថាច់​សាមេន បាន​ខិត​ខំ​រៀន សូត្រ​សម្រេច​លទ្ធ​ផល​ល្អ។ ចាប់​ពី​ថ្នាក់​ទី៦​រហូត​ដល់​ថ្នាក់​ទី១២​ ព្រះ​អង្គ តែង​ទទួល​បាន​កិត្តិ​នាម​សិស្ស​ពូកែ​ជា​និច្ច។

សមណ​សិស្ស​ថាច់​សា​មេន

សាលា​បំពេញ​វិជ្ជា​មធ្យម​សិក្សា​បាលី​ណាម​បូ ជា​កន្លែង​តែ​មួយ​គត់ សម្រាប់​សមណ​សិស្ស​មក​សិក្សា​រៀន​សូត្រ ក្រោយ​ពី​ប្រឡង​បញ្ចប់​បាលី​រង​នៅ​វត្ត​នានា។ ព្រោះ​ហេតុ​នោះ សមណ​សិស្ស​ភាគ​ច្រើន​ពេល​ទើប​បញ្ជូន​មក​រៀន​នៅ​សាលា​នេះ តែង​ជួប​ការ​លំ​បាក​ផ្នែក​ខាង​ភា​សា​សកល។ យល់​បាន​នូវ​ប្រការ​នេះ សាលា​រៀន​តែង​លើក​ទឹក​ព្រះ​ទ័យ​សមណ​សិស្ស គប្បី​ស្វែង​រក​អាន​សៀវ​ភៅ​កា​សែត​ឲ្យ​បាន​ច្រើន ដើម្បី ជំ​នួយ​ដល់​ការ​សិក្សា​រៀន​សូត្រ។ សមណ​សិស្ស​ថាច់​សា​មេន មាន​ព្រះ ថេរ​ដី​កាៈ​"ការ​លំ​បាក​ពេល​ចូល​រៀន​ដំ​បូង​គឺ​មិន​សូវ​យល់​ភា​សា​សកល ហេតុ​នោះ​អាត្មា​ភាព​តែង​ស្វែង​រក​អាន​តាម​រយៈ​វចនា​នុក្រម​វៀត​-​ខ្មែរ ។ ម្យ៉ាង​វិញ​ទៀត អា​ត្មា​ភាព​អាន​សៀវ​ភៅ កា​សែត​បន្ថែម ដើម្បី​បង្កើន​ចំ​ណេះ​ដឹង ។ អា​ស្រ័យ​ដោយ​អាន​សៀវ​ភៅ កា​សែត​បណ្តើរ​និង​ស្វែង យល់​ពាក្យ​បណ្តើរ ហេតុ​នោះ​អា​ត្មា​ភាព​យល់​មេរៀន​បាន​ល្អ"។ ដោយ មាន​ចរិត​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​សិក្សា​រៀន​សូត្រ បាន​ជា​រយៈ​កាល​កន្លង ពិន្ទុ​មធ្យម​ភាគ​ក្នុង​ឆ្នាំ​សិក្សា​តែង​សម្រេច​បាន​ពី​៨,៥​ពិន្ទុ​ឡើង​ទៅ។ ដោយ​ឡែក​វិញ្ញា​សា​គណិត​រូប​សាស្រ្ត​គីមី​សាស្រ្ត​ពិន្ទុ​មធ្យម​ភាគ​សម្រេច​បាន​ជាង​៩,៥។

សម្រេច​បាន​ពិន្ទុ​ល្អ​ដូច្នេះ សមណ​សិស្ស​ថាច់​សា​មេន​បាន​ជម្នះ​រាល់​ការ​លំ​បាក ដើម្បី​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ពូកែ។ សមណ​សិស្ស​ថាច់​សា​មេន នៅ​ខេត្ត​ត្រា​វិញ ដោយ​ស្ថាន​ភាព​គ្រួ​សារ​ខ្វះ​ខាត​ក៏​ឈប់​រៀន​ពាក់​កណ្តាល​ការ​ហើយ​សូម​ឪពុក​ម្តាយ​ចូល​បួស​រៀន​នៅ​វត្ត​ផ្នោរ​រាំង ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ។ ក្រៅ​ពី​សិក្សា​ធម៌​អាថ៌​វិន័យ ព្រះ​អង្គ​បាន​ខិត​ខំ​រៀន​បាលី​នៅ​តាម​វត្ត​នានា​ទៀត​ផង។ ក្រោយ​ពី​ប្រឡង​បញ្ចប់​ថ្នាក់​បា​លីរង ព្រះ​អង្គ​ចុះ​ឈ្មោះ​ចូល​រៀន​សាលា​បំពេញ​វិជ្ជា​មធ្យម​សិក្សា​បា​លី​ណាម​បូ តាម​ក្តី​ប្រា​ថ្នា។ ព្រះ​អង្គ​មាន​ព្រះ​ថេរ​ដី​កាៈ​"ពេល​ចូល​វត្ត​បួស​រៀន ព្រះចៅ​អធិ​ការ​តែង​ដាស់​តឿន​ក្រើន​រំលឹក​ឲ្យ​ខិត​ខំ​រៀន​សូត្រ​ពី ព្រោះ​នៅ​ខេត្ត​សុក​ត្រាំង​មាន​សាលា​បំពេញ​វិជ្ជា​មធ្យ​សិក្សា​បាលី​ណាម​បូ ។ បាន​រៀន​នៅ​សា​លា​នេះ អា​ត្មា​ភាព​មាន​ព្រះ​ទ័យ​ត្រេក​អរ​ណាស់ ពី ព្រោះ​បាន​រដ្ឋ​ផ្គត់​ផ្គង់​ថវិ​កា​ទាំង​ស្រុង មាន​ដូចៈ​មិន​បង់​ប្រាក់​សិក្សា​គិត​គូរ​កន្លែង​ឆាន់ កន្លែង​គង់​នៅ​និង​មាន​អា​ហា​រូប​ករណ៍​ប្រ​ចាំ​ខែ​ទៀត​ផង។ នេះ​ពិត​ជា​សា​លា​មាន​អត្ថន័យ​ដ៏​វិសេស ចំ​ពោះ​សមណ​សិស្ស​អនុ​វត្ត​ក្តីប្រា​ថ្នា អនាគត​ក្លាយ​ជា​មនុស្ស​មាន​ប្រយោជន៍​ជូន​សង្គម"។

ព្រះ​តេជ​ព្រះ​គុណ​ថាច់​សា​មេន មាន​ព្រះ​ថេរ​ដី​កា​បន្ថែមៈ​"​លក្ខណៈ​រៀន សូត្រ​នៅ​ទីនេះ​ងាយ​ស្រួល​ណាស់ មូលដ្ឋាន​សម្ភារៈ​គ្រប់​គ្រាន់ ហេតុ​នោះ​ទោះ​បី​រៀន​ពីរ​ពេល អា​ត្មា​ភាព​មាន​វិធី​រៀប​ចំ​ពេល​វេលា​រៀន​សូត្រ​បាន​សម​ស្រប។ មុន​ពេល​ចូល​ថ្នាក់​រៀន​វិញ្ញា​សា​ណា​ក៏​ដោយ អា​ត្មា​ភាព តែង​អាន​មុន​ជា​ច្រើន​ដង ពេល​ចូល​រៀន​ស្តាប់​លោក​គ្រូ អ្នក​គ្រូ​ពន្យល់ ទើប​ងាយ​យល់។ ពិ​សេស​ចំ​ពោះ​វិញ្ញា​សា​ធ្វើ​លំ​ហាត់ ក្រោយ​ពី​រៀន​ចាំ មេ​រៀន គឺ​ត្រូវ​ធ្វើ​លំ​ហាត់​លើ​សៀវ​ភៅ​ពុម្ព​ឲ្យ​បាន​ច្រើន។ ចំ​ណែក​កន្លែង ​ណា​មិន​យល់​ពេល​ចូល​រៀន​ត្រូវ​សួរ​លោក​គ្រូ​អ្នក​គ្រូ ឬ​ក៏​មិត្ត​រួម​ថ្នាក់"។ សមណ​សិស្ស​ថាច់​សា​មេន​រៀន​ពូកែ​ហេតុ​នោះ​ព្រះ​អង្គ​តែង​ជួយ​ណែ​នាំ​សមណ​សិស្ស​រួម​ថ្នាក់​ធ្វើ​លំ​ហាត់​គណិត រូប​សាស្រ្ត​និង​គីមី​សាស្រ្ត​ជា​ដើម។ ជា​រៀង​រាល់​ឆ្នាំ​ដល់​រដូវ​វិស្សម​កាល ព្រះ​អង្គ​តែង​ត្រឡប់​ទៅ​វត្ត ផ្នោរ​រាំង ដើម្បី​ជួយ​បង្រៀន​អក្សរ​ខ្មែរ​ដល់​ប្អូនៗ​ក្នុង​ចំណុះ​ជើង​វត្ត។ពេល សាក​សួរ​អំពី​បំ​ណង​ប្រា​ថ្នា ព្រះ​អង្គ​មាន​ព្រះ​ថេរ​ដី​កាៈ​"បច្ចុប្បន្ន អាត្មា ភាព​បាន​ចុះ​ឈ្មោះ​ប្រឡង​មហា​វិទ្យា​ល័យ​ផ្នែក​បច្ចេក​វិជ្ជា​ព័ត៌មាន នៅ​សកល​វិទ្យា​ល័យ​ត្រា​វិញ។ ឥឡូវ​ក្រោយ​ពេល​ប្រឡង​បញ្ចប់​ថ្នាក់​១២ អា​ត្មា​ភាព​នៅ​នឹង​សាលា​រំលឹក​មេ​រៀន​ប្រឡង អា​ត្មា​ភាព​ខិត​ខំ​រៀន​ឲ្យ​បាន​ល្អ ដើម្បី​អនុវត្ត​នូវ​ក្តី​ប្រា​ថ្នា"៕

យ្វី​អាន់​-​វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាច់​សា​មេន