រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងកឹងធើ សវនកម្មរដ្ឋបានចាត់តាំងអង្គសន្និបាតបូកសរុប និងចុះហត្ថលេខាលើបទបញ្ជាសហការការរវាងសវនកម្មរដ្ឋ ជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការបក្សខេត្ត - ប្រចាំការក្រុមប្រឹក្សាប្រជាជន - គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងខេត្តអាងយ៉ាង កាម៉ាវ។
លោក ង្វៀង ហ៊ឺវងៀ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស អគ្គសវនកម្មរដ្ឋ អញ្ជើញជាអធិបតីក្នុងអង្គសន្និបាត។
លោក ដោ ថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោក ដុង វ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង; លោក ត្រឿង កាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង រួមជាមួយថ្នាក់ដឹកនាំសវនកម្មរដ្ឋ ថ្នាក់ដឹកនាំខេត្តអាងយ៉ាង និងខេត្តកាម៉ាវ បានអញ្ជើញចូលរួមផងដែរ។

ទិដ្ឋភាពនៃអង្គសន្និបាត។

លោក ដោ ថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ ថ្លែងសុន្ទរកថាស្វាគមន៍បើកអង្គសន្និបាត។
ថ្លែងក្នុងអង្គសន្និបាត លោក ដោ ថាញប៊ិញ បានសង្កត់ធ្ងន់ថា៖ ឆ្លងតាមរយៈអង្គសន្និបាត និងចុះហត្ថលេខាលើបទបញ្ជាសហការក្នុងដំណាក់កាលថ្មីនេះ ទំនាក់ទំនងសហការរវាងសវនកម្មរដ្ឋ ជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការបក្សទីក្រុង ប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ខេត្តអាងយ៉ាង និងខេត្តកាម៉ាវ បានបន្តការពង្រឹង បង្កើននិងអនុវត្តមួយថ្ងៃកាន់តែជាក់ស្តែង មានប្រសិទ្ធភាពជាង។ ក្នុងនោះ ផ្តោតសំខាន់លើការផ្លាស់ប្តូរ និងផ្តល់ព័ត៌មាន; សហការកសាងនិងអនុវត្តផែនការសវនកម្ម; ទាញយកផល និងប្រើប្រាស់មានប្រសិទ្ធភាពលទ្ធផលសវនកម្មបម្រើការងារដឹកនាំ ឃ្លាំមើល គ្រប់គ្រងនិងប្រតិបត្តិការ; យកចិត្តទុកដាក់អនុវត្តឱ្យបានពេញលេញ និងទាន់ពេលវេលានូវសេចក្តីសន្និដ្ឋាន និងអនុសាសន៍សវនកម្ម; រួមចំណែកបង្ការ និងប្រឆាំងអំពើពុករលួយ ភាពខ្ជះខ្ជាយ អវិជ្ជមាន លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើប្រាស់ប្រភពធនធានរដ្ឋ។

តំណាងថ្នាក់ដឹកនាំខេត្តអាងយ៉ាង ថ្លែងមតិក្នុងអង្គសន្និបាត។

តំណាងថ្នាក់ដឹកនាំខេត្តកាម៉ាវ ថ្លែងមតិក្នុងអង្គសន្និបាត។
ក្នុងដំណាក់កាល ២០២៣ - ២០២៦ ការអនុវត្តបទបញ្ជាសហការ បានរឹតបន្តឹងបន្ថែមនូវទំនាក់ទំនងការងាររវាងសវនកម្មរដ្ឋ ជាមួយប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានាក្នុងដំណើរការអនុវត្តភារកិច្ចដែលបានប្រគល់ លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ភាគីនីមួយៗ។ ជារៀងរាល់ឆ្នាំ ឆ្លងតាមរយៈសកម្មភាពសវនកម្ម សវនកម្មរដ្ឋបានជួយក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានាកែតម្រូវ និងលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ប្រតិបត្តិការ ប្រើប្រាស់ហិរញ្ញវត្ថុរដ្ឋ ទ្រព្យសម្បត្តិរដ្ឋ; ជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រុមប្រឹក្សាប្រជាជននៃខេត្ត ក្រុងនានាពិនិត្យផ្ទៀងផ្ទាត់ និងសម្រេចអនុម័តលើការទូទាត់ថវិការដ្ឋ ការគ្រោងនិងបែងចែកថវិកាឆ្នាំបន្ទាប់។ ទន្ទឹមនឹងនោះ ការសហការយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានា បានជួយឱ្យសវនកម្មរដ្ឋសម្រេចល្អនូវផែនការសវនកម្មជារៀងរាល់ឆ្នាំ។

ពិធីចុះហត្ថលេខាលើបទបញ្ជាសហការរវាងសវនកម្មរដ្ឋ ជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ។
ទន្ទឹមនឹងនោះ បទបញ្ជាសហការបានពង្រីកតួនាទី ការទទួលខុសត្រូវរបស់ស្ថាប័ននីមួយៗ និងធានាការគោរពតាមបទប្បញ្ញត្តិនៃច្បាប់។ បណ្តាព័ត៌មាន និងទិន្នន័យដែលបានដោះដូរវាងសវនកម្មរដ្ឋ ជាមួយប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជននៃខេត្ត ក្រុងនានា បានជះឥទ្ធិពលជាវិជ្ជមានដល់រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ក្នុងការកសាង និងអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម; ការបង្កើត កំណត់សម្រេច និងផ្តល់សច្ចាប័នលើគ្រោងថវិកា និងការទូទាត់ថវិកា; ព្រមទាំងបង្ការ និងប្រឆាំងអំពើពុករលួយ និងភាពខ្ជះខ្ជាយ។

ពិធីចុះហត្ថលេខាលើបទបញ្ជាសហការរវាងសវនកម្មរដ្ឋ ជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង។

ពិធីចុះហត្ថលេខាលើបទបញ្ជាសហការរវាងសវនកម្មរដ្ឋ ជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ប្រចាំការក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ការងារសហការនៅតែមានការលំបាក និងចំណុចខ្វះខាតមួយចំនួនគប្បីបន្តយកចិត្តទុកដាក់ដោះស្រាយ។ ការស្នើនូវខ្លឹមសារ និងមុខសញ្ញាសវនកម្ម បម្រើសកម្មភាពឃ្លាំមើលតាមប្រធានបទរបស់ក្រុមប្រឹក្សាប្រជាជននៅមានកម្រិត; ការតភ្ជាប់ និងចែករំលែកទិន្នន័យអេឡិចត្រូនិករវាងសវនកម្មរដ្ឋ ជាមួយស្ថាប័នជំនាញមួយចំនួន ពេលខ្លះមិនទាន់មានភាពស៊ីសង្វាក់គ្នានៅឡើយ។ ការពិនិត្យឡើងវិញ កំណត់ការទទួលខុសត្រូវ និងអង្គប្រធានស្នងបន្តអនុវត្តអនុសាសន៍សវនកម្មនៅសេសសល់អស់រយៈកាលច្រើនឆ្នាំ បំផុតគឺស្ថាប័ន និងអង្គភាពដែលមានការផ្លាស់ប្តូរបន្ទាប់ពីការរួមបញ្ចូល នៅមានការលំបាកជាកំណត់។

លោក ង្វៀង ហ៊ឺវងៀ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្ស អគ្គសវនកររដ្ឋ ថ្លែងសុន្ទរកថាបិទអង្គសន្និបាត។
ថ្លែងសុន្ទរកថាបិទអង្គសន្និបាត លោក ង្វៀង ហ៊ឺវងៀ បានអះអាងថា៖ ការចុះហត្ថលេខាលើបទបញ្ជាសហការ បង្ហាញពីការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចនៃខេត្ត ក្រុងទាំង ៣ និងសវនកម្មរដ្ឋក្នុងការបង្កើនការដឹកនាំ ចង្អុលការ គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវហិរញ្ញវត្ថុរដ្ឋ ទ្រព្យសម្បត្តិរដ្ឋ និងថវិកាភូមិភាគ រួមចំណែកអនុវត្ត ជោគជ័យនូវគោលដៅនានា ដែលសេចក្តីសម្រេចមហាសន្និបាតបក្ខភាគនៃខេត្ត ក្រុងនានា អាណត្តិកាល ២០២៥ - ២០៣០ បានដាក់ចេញ ជាពិសេសគឺសម្រេចនូវគោលដៅកំណើនសេដ្ឋកិច្ចតួលេខ ២ ខ្ទង់។ សវនកម្មរដ្ឋប្តេជ្ញារួមដំណើរ គាំទ្រ និងបង្កលក្ខណៈងាយស្រួលជានិច្ចជាមួយខេត្ត ក្រុងនានា ដើម្បីអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ភូមិភាគ។ ជឿជាក់ថា ក្រោមការដឹកនាំ និងចង្អុលការរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាចភូមិភាគ និងការខិតខំរបស់សវនកម្មរដ្ឋ បទបញ្ជាសហការថ្មីនឹងបានអនុវត្តយ៉ាងជាក់ស្តែង មានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការភារកិច្ចក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី។

សវនកម្មរដ្ឋ ប្រគល់មេដាយអនុស្សាវរីយ៍ "ដើម្បីបុព្វហេតុសវនកម្មរដ្ឋ" ជូនបុគ្គលចំនួន ១៩ រូប។
ក្នុងឱកាសនេះ សវនកម្មរដ្ឋបានប្រគល់មេដាយអនុស្សាវរីយ៍ "ដើម្បីបុព្វហេតុសវនកម្មរដ្ឋ" ជូនដល់បុគ្គលចំនួន ១៩ រូបផងដែរ។
មីថាញ-វ៉ាន់តឹន