(អ.ឡ) នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា នៅឃុំវីថាញ់ ១ ការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ បានអញ្ជើញមកធ្វើការជាមួយឃុំនានា រួមមាន៖ វីថាញ់ ១ ដុងធ្វឹង តឹងឡុងនិងទ្រឿងស្វឹង ដើម្បីចុះទៅពិនិត្យស្ថានភាពអនុវត្តការកសាងជនបទថ្មីក្នុងឆ្នាំ ២០២៦ និងកំណត់ទិសដៅដំណើរការខិតខំអនុវត្តសម្រេចបទដ្ឋាននៅឆ្នាំ ២០២៧។

ទិដ្ឋភាពនៃកិច្ចប្រជុំ។
តាមរបាយការណ៍នៅក្នុងកិច្ចប្រជុំ បច្ចុប្បន្ន ភូមិភាគនានាមានខ្លឹមសារលក្ខឋានមួយចំនួនមិនទាន់សម្រេច ផ្តោតសំខាន់លើគមនាគមន៍ជនបទ អប់រំ សុខាភិបាល ខ្លឹមសារមួយចំនួនអំពីការអភិវឌ្ឍផលិតផលនិងចាត់ចែងការផលិត ប្រាក់ចំណូល បរិស្ថាន វប្បធម៌…។

ថ្នាក់ដឹកនាំឃុំវីថាញ់ ១ ថ្លែងនៅក្នុងកិច្ចប្រជុំ។
ពិភាក្សាក្នុងកិច្ចប្រជុំ អ្នកតំណាងទាំងឡាយបានវិភាគយ៉ាងច្បាស់លាស់អំពីមូលហេតុដែលប្រឈមនឹងការលំបាក ជាប់ទាក់ទិន ព្រមទាំងលើកស្នើនូវដំណោះស្រាយសំខាន់ៗជាច្រើន ព្រមទាំងដំណើរការអនុវត្តសម្រេចការកសាងជនបទថ្មី។ ទន្ទឹមនឹងនោះ ក៏បានលើកស្នើគ្រប់មន្ទីរ គណៈ ផ្នែករបស់ទីក្រុង បន្តការឧបត្ថម្ភនិងណែនាំដល់ការិយាល័យ ផ្នែកជំនាញថ្នាក់ឃុំអនុវត្តល្អនូវលក្ខឋានស្ថិតក្នុងវិស័យដែលផ្នែកទទួលបន្ទុក ជួយពិនិត្យសម្រេចនិងវាយតម្លៃជាក់ស្តែងលក្ខឋាននីមួយៗ។
ការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុង តែងបើកវគ្គហ្វឹកហ្វឺនជារឿយៗអំពីការលើកកម្ពស់មុខជំនាញវិជ្ជាជីវៈដល់កម្មាភិបាលអនុវត្តការងារជនបទថ្មីនៅថ្នាក់មូលដ្ឋាន។
ទីក្រុងពិនិត្យឧបត្ថម្ភប្រភពធនធានវិនិយោគ ក្នុងនោះ ផ្តល់អាទិភាពលើការបែងចែកទុនសម្រាប់គម្រោងនានាដែលមានឥទ្ធិពលផ្ទាល់ដល់ការកែលម្អលក្ខឋានជាច្រើន...។

លោកហ្វិញថាញ់ហ៊ឺវ ប្រធានការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ ថ្លែងក្នុងកិច្ចប្រជុំ។
ថ្លែងក្នុងកិច្ចប្រជុំ លោកហ្វិញថាញ់ហ៊ឺវ ប្រធានការិយាល័យសម្របសម្រួលកម្មវិធីទិសដៅជាតិទីក្រុងកឹងធើ សំណូមពរគ្រប់ឃុំទាំងអស់ ត្រូវម្ចាស់ការពិនិត្យផ្ទៀងផ្ទាត់នៅរាល់ខ្លឹមសារលក្ខឋាន ព្រមទាំងការលំបាក ជាប់ទាក់ទិនជាក់ស្តែងនៅភូមិភាគ ត្រូវមានលិខិតជាផ្លូវការផ្ញើទៅកាន់ការិយាល័យសម្របសម្រួល ដើម្បីចុះឈ្មោះឆ្នាំអនុវត្តសម្រេចបទដ្ឋានជនបទថ្មី។
ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យល្បឿនដំណើរការនិងបែបបទចុះឈ្មោះរបស់ឃុំនានា ការិយាល័យសម្របសម្រួលនឹងបូកសរុប ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ដើម្បីដាក់បញ្ចូលភូមិភាគនានាទៅក្នុងទិសដៅខិតខំ កសាងនិងផ្តោតលើកិច្ចចង្អុលការអនុវត្តក្នុងឆ្នាំ ២០២៧។
ភូមិភាគនានាបន្តយកចិត្តទុកដាក់ដល់ការរៀបគម្រោងប្លង់ កសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍការផលិត ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាជន ជំរុញការផ្សព្វផ្សាយកសាងជនបទថ្មី។
ការិយាល័យសម្របសម្រួលសហការជាមួយអង្គភាពដែលពាក់ព័ន្ធផ្សព្វផ្សាយអនុវត្តនូវដំណោះស្រាយឧបត្ថម្ភសមស្រប ដោះស្រ័យបញ្ហាជាប់ទាក់ទិនបានទាន់ពេល ជួយឃុំនានាសម្រេចគោលដៅត្រូវតាមដំណើរការដែលបានដាក់ចេញ៕
ត្វៀកទ្រិញ-មុនី