ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/11/2026 - 22:35

កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ប្តេជ្ញា​រក្សា​រឹង​មាំ​នូវ​តួ​នា​ទី​ជា​ស្ថា​ប័ន​សារ​ព័ត៌​មាន​ស្នូល​របស់​ទី​ក្រុង​ 

នា​រសៀល​ថ្ងៃ​ទី​ ២៧ ខែ​វិច្ឆិកា គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​នា​យក​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ធ្វើ​វិវេច​នា​សមូហ​ភាព​ និង​បុគ្គល​ឆ្នាំ​ ២០២៦។

លោក​ ផាម​ ថេវិញ​ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ រួម​ជា​មួយ​តំ​ណាង​ថ្នាក់​ដឹក​នាំ​បណ្តា​ស្ថា​ប័ន​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បណ្តា​ស្ថា​ប័ន​បក្ស​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រ​ជុំ​។

លោក​ ថា​យ ហ្វាង​ហ៊ិន សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

ឆ្នាំ​ ២០២៦ សមូហ​ភាព​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​  គណៈ​នា​យក​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ បាន​គោរព​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​កម្ម​វិធី​នយោ​បាយ​ លក្ខ​ន្តិកៈ​បក្ស​ សេច​ក្តី​សម្រេច​ បទ​បញ្ជា​ សេច​ក្តី​សម្រេច​របស់​បក្ស​ និង​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ចាត់​តាំង​ និង​សកម្ម​ភាព​របស់​បក្ស​ ជា​ពិ​សេស​គោល​ការណ៍​ប្រ​មូល​ផ្តុំ​ប្រ​ជា​ធិ​បតេយ្យ​ និង​បទ​បញ្ជា​ការ​ងារ​។ ទន្ទឹម​នឹង​នោះ​ ដឹក​នាំ​ ចង្អុល​ការ​និង​គ្រប់​គ្រង​ អនុ​វត្ត​សម្រេច​និង​លើស​ផែន​ការ​ជា​ច្រើន​ដែល​បាន​ដាក់​ចេញ​ក្នុង​សេច​ក្តី​សម្រេច​ឆ្នាំ​ ២០២៦។ លេច​ធ្លោ​នោះ​គឺ​ ប្រាក់​ចំ​ណូល​សរុប​ប៉ាន់​ស្មាន​សម្រេច​បាន​ ១៥២ ពាន់​លាន​ដុង​; ការ​រំ​សាយ​ទុន​វិនិយោគ​សម្រេច​តាម​អត្រា​ដែល​បាន​កំ​ណត់​; ចូល​រួម​ក្នុង​ពាន​

រង្វាន់​សារ​ព័ត៌​មាន​ទូ​ទាំង​ប្រ​ទេស​ និង​ការ​ប្រឡង​ជំ​នាញ​វិជ្ជា​ជី​វៈ​សម្រេច​លើស​គោល​ដៅ​...

ថ្នាក់​ដឹក​នាំ​សាខា​បក្ស​ ការិយា​ល័យ​លេខា​ធិ​ការ​ - រៀប​រៀង​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្នាក់​ដឹក​នាំ​សាខា​បក្ស​ ការិយា​ល័យ​ព្រឹត្តិ​ការណ៍​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

ទន្ទឹម​នឹង​នោះ​ គណៈ​កម្មា​ធិ​ការ​បក្ស​  គណៈ​នា​យក​ បាន​ដឹក​នាំ​និង​គ្រប់​គ្រង​ អនុ​វត្ត​សម្រេច​ ១០០% នូវ​ភារ​កិច្ច​តាម​សេច​ក្តី​សម្រេច​ប្រ​គល់​ភារ​កិច្ច​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​។ ក្នុង​ឆ្នាំ​កន្លង​ កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ បាន​អនុ​វត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​ នីតិ​កាល​ទី​ ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ អា​ណត្តិ​កាល​ ២០២៦-២០៣១; ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​ នាំ​យក​សេច​ក្តី​សម្រេច​ជា​យុទ្ធ​សាស្ត្រ​របស់​មជ្ឈិម​ចូល​ទៅ​ក្នុង​ជីវ​ភាព​ជាក់​ស្តែង​; ម្ចាស់​ការ​អនុ​វត្ត​ភារ​កិច្ច​នយោ​បាយ​ដែល​កើត​មាន​ និង​ចៃ​ដន្យ; ជំ​រុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​លើ​គ្រប់​ទម្រង់​សារ​ព័ត៌​មាន​ និង​បណ្តា​ញសង្គម​ ស្រប​តាម​ទិស​ដៅ​ផ្សព្វ​ផ្សាយ​របស់​ថ្នាក់​លើ​។

លោក​ ឡេ ថេហ្វី​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​រង​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

លោក​ស្រី​ ត្រឹង​ធី​ធូថាវ​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យិការង​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

ការងា​រក​សាង​ ធ្វើ​និយតកម្ម​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​នា​យក​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ គណៈ​កម្មា​ធិ​ការ​បក្ស​បាន​ចាត់​តាំង​សន្និ​បាត​ផ្សព្វ​ផ្សាយ​ រៀន​សូ​ត្រ​សេច​ក្តី​សម្រេច​ចំ​នួន​ ២៥ លើក​តាម​សំ​ណូម​ពរ​របស់​ថ្នាក់​លើ​ ដោយ​មាន​អត្រា​កម្មា​ភិបាល​ បក្ខ​ជន​ និង​បុគ្គលិក​ចូល​រួម​សម្រេច​ ៩៨%។ ចង្អុល​ការ​អនុ​វត្ត​សម្រេច​ជា​ស្ថាពរ​នូវ​ការ​រៀប​ចំ​ និង​ពង្រឹង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​តាម​ទិស​ដៅ​បង្រួប​បង្រួម​ ដំ​ណើរ​ការ​ប្រ​កប​ដោយ​សុពល​ភាព​និង​ប្រ​សិទ្ធ​ភាព​ កាត់​បន្ថយ​អង្គ​ភាព​ចំ​ណុះ​បាន​ចំ​នួន​ ២៧ (ស្មើ​នឹង​ ៧៤,១%) បើ​ធៀប​នឹង​ពេល​មុន​រៀប​ចំ​ និង​កាត់​បន្ថយ​បាន​ ៥ អង្គ​ភាព​ចំ​ណុះ​ (ស្មើ​នឹង​ ៣៨,៥%) បើ​ធៀប​នឹង​ដំ​ណាក់​កាល​ដំ​បូង​ក្រោយ​ពី​រួម​បញ្ចូល​; ចង្អុល​ការ​អនុ​វត្ត​គោល​ការណ៍​ បទ​ប្បញ្ញត្តិ​របស់​បក្ស​ និង​គោ​លន​យោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ស្តី​ពី​ការ​បង្ការ​ និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ អសកម្ម​ និង​ខ្ជះ​ខ្ជាយ​...

លោក​ យឿង​ ហូ វ៉ូ​វ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​បក្ស​ និង​ជា​នា​យក​រង​នៃ​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

ទន្ទឹម​នឹង​គុណ​សម្បត្តិ​ទាំង​នេះ​ គណៈ​កម្មា​ធិ​ការ​បក្ស​ និង​គណៈ​នា​យក​នៃ​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ក៏​បាន​ទទួល​ស្គាល់​ដោយ​ត្រង់​ៗនូវ​ចំ​ណុច​ខ្វះ​ខាត​មួយ​ចំ​នួន​ ដូច​ជា​ ល្បឿន​នៃ​ការ​ធ្វើ​សម​កាល​កម្ម​ ដំ​ណើរ​ការ​ផលិត​ខ្លឹម​សារ​ពហុវេទិកា​ និង​ការ​ទាញ​យក​ផល​ពី​ឧប​ករណ៍​កម្ម​វិធី​បញ្ញា​សិប្ប​និម្មិត (AI) និង​កម្ម​វិធី​គ្រប់​គ្រង​ ប្រើ​ប្រាស់​នៅ​មាន​ភាព​យឺត​យ៉ាវ​បើ​ធៀប​នឹង​តម្រូវ​ការ​; អត្រា​អ្នក​យក​ព័ត៌​មាន​ និង​ការី​និពន្ធ​ដែល​ជំ​នាញ​បច្ចេក​ទេស​បំ​ពេញ​ការ​ងារ​ចម្រុះ​ នៅ​មិន​ទាន់​មាន​ភាព​ស្មើ​គ្នា​; ការ​ចង្អុល​ការ​ ដឹក​នាំ​ មាន​ពេល​ខ្លះ​មិន​ទាន់​មាន​ភាព​ម៉ឺង​ម៉ាត់​; និង​ការ​ងារ​បង្កើត​ប្រ​ភព​បន្ត​វេន​ និង​ពង្រីក​បក្ខ​ជន​មាន​ពេល​ខ្លះ​មិន​ទាន់​មាន​ភាព​ម្ចាស់​ការ​ និង​ម៉ឺង​ម៉ាត់​នៅ​ឡើយ​។

លោក​ ផាម​ ថេវិញ​ អនុ​ប្រ​ធាន​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ ផាម​ ថេវិញ​ បាន​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​លទ្ធ​ផល​នៃ​ការ​ដឹក​នាំ​ គ្រប់​គ្រង​ និង​ចាត់​តាំង​អនុ​វត្ត​លើ​គ្រប់​វិស័យ​ការ​ងារ​ក្នុង​ឆ្នាំ​ ២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​នា​យក​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​។ លោក​បាន​ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​គណៈ​នា​យក​ បន្ត​ពង្រីក​គុណ​សម្បត្តិ​ ជម្នះ​ចំ​ណុច​ខ្វះ​ខាត​ ដើម្បី​លើក​កម្ពស់​គុណ​ភាព​លើ​គ្រប់​វិស័យ​ការ​ងារ​នៅ​ពេល​ខាង​មុខ​។ ព្រម​ទាំង​បន្ត​លើក​កម្ពស់​គុណ​ភាព​ការ​ងារ​នយោ​បាយ​ និង​សតិ​អា​រម្មណ៍​; យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តា​លមុខ​ជំ​នាញ​ និង​វិជ្ជា​ជី​វៈ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ស្ថាន​ភាព​ថ្មី​; ជំ​រុញ​ខ្លាំង​ក្លា​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ និង​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ ដើម្បី​បង្កើត​ផលិត​ផល​សារ​ព័ត៌​មាន​ដែល​មាន​គុណ​ភាព​ខ្ពស់​ជាង​ រក្សា​រឹង​មាំ​នូវ​តួ​នា​ទី​ក្នុង​ក្រុម​នាំ​មុខ​ក្នុង​ទូ​ទាំង​ប្រ​ទេស​...

លោក​ ហ្វិញ​ ហ្វាង​ម៉េន សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​មតិ​ក្នុង​កិច្ច​ប្រ​ជុំ​។

លោក​ ហ្វិញ​ ហ្វាង​ម៉េន សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ នា​យក​កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ បាន​ទទួល​យក​នូវ​មតិ​យោបល់​របស់​ថ្នាក់​ដឹក​នាំ​គណៈ​ឃោស​នា​អប់​រំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក៏​ដូច​ជា​មតិ​រួម​យោបល់​នា​នា​ក្នុង​កិច្ច​ប្រ​ជុំ​។ ទន្ទឹម​នឹង​នោះ​ លោក​បាន​បញ្ជាក់​ថា​ កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ ប្តេជ្ញា​រក្សា​ឱ្យ​បាន​រឹង​មាំ​នូវ​តួ​នា​ទី​ជា​ស្ថា​ប័ន​សារ​ព័ត៌​មាន​ស្នូល​របស់​ទី​ក្រុង​ តាម​រយៈ​ដំ​ណោះ​ស្រាយ​ព្រម​ៗគ្នា​ដែល​បាន​និង​កំ​ពុង​ដាក់​ចេញ​អនុ​វត្ត​។ ដើម្បី​អនុ​វត្ត​សម្រេច​ជោគ​ជ័យ​នូវ​គោល​ដៅ​នេះ​ ឆ្នាំ​ ២០២៧ អង្គ​ភាព​នឹង​បន្ត​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល​សារ​ព័ត៌​មាន​លើ​គ្រប់​វេទិកា​ មាន​ដូច​៖ កាសែត​បោះ​ពុម្ព​ កាសែត​អេឡិច​ត្រូ​និក វិទ្យុ​ ទូរ​ទស្សន៍​ និង​ថ្នាល​ឌីជី​ថល​នា​នា​; សិក្សា​ស្រាវ​ជ្រាវ​ដំ​ណើរ​ការ​ទម្រង់​ "ការិយា​ល័យ​រៀប​រៀង​ប្រ​មូល​ផ្តុំ​" ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​; ជំ​រុញ​ការ​អនុ​វត្ត​វិទ្យា​សាស្ត្រ​ បច្ចេក​វិទ្យា​ ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ និង​បញ្ញា​សិប្ប​និម្មិត (AI) ចូល​ទៅ​ក្នុង​ការ​ងារ​; កសាង​សមូហ​ភាព​អង្គ​ភាព​ឱ្យ​មាន​សាមគ្គី​ភាព​ និង​ឯក​ភាព​...

តាម​ការ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ​ ២០២៦ កាសែត​និង​វិទ្យុ​ - ទូរ​ទស្សន៍​កឹង​ធើ​ បាន​បោះ​ពុម្ព​ផ្សាយ​ចំ​នួន​ ៥.០០០ ក្បាល​ ទស្សនាវ​ដ្តី​ពិ​សេស​និទា​ឃរដូវ​ ប៊ិញង៉ ឆ្នាំ​ ២០២៦; អនុ​វត្ត​ប្រ​មា​ណ​ ១០០ លើក​ការ​ផ្សាយ​ផ្ទាល់​ ថត​រូប​ភាព​វិទ្យុ​និង​ទូរ​ទស្សន៍​; ចាក់​ផ្សាយ​លើ​ទូរ​ទស្សន៍​ចំ​នួន​ ៦០.៩៤០ ព័ត៌​មាន​ និង​បទ​យក​ការណ៍​ចំ​នួន​ ១២.៧៨៨; ចាក់​ផ្សាយ​លើ​វិទ្យុ​ចំ​នួន​ ២៩.២០០ ព័ត៌​មាន​និង​កម្ម​វិធី​វិទ្យុ​ចំ​នួន​ ៧.៣០០; ចុះ​ផ្សាយ​លើ​កាសែត​បោះ​ពុម្ព​ចំ​នួន​ ៩.៨៥៥​ ព័ត៌​មាន​ និង​ ៥.៨៤០ អត្ថ​បទ​ ព្រម​ទាំង​ចុះ​ផ្សាយ​លើ​កាសែត​អេឡិច​ត្រូ​និកចំ​នួន​ ១៤.៦០០ ព័ត៌​មាន​ និង​ ៧.៣០០ អត្ថ​បទ​; និង​បង្ហោះ​ព័ត៌​មាន​ អត្ថ​បទ​ និង​កម្ម​វិធី​ប្រ​មា​ណ​ ៤២.០០០ នៅ​លើ​គេ​ហ​ទំ​ព័រ​ ព័ត៌​មាន​អេឡិច​ត្រូ​និក និង​បណ្តា​ញសង្គម​...៕

អាញ​យុង​-វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ