27/11/2026 - 09:03

ភាព​ចម្រុះ​ពណ៌​នៃ​ពិ​ធី​បុណ្យ​របស់​ជន​រួម​ជាតិ​ខ្មែរ បង្ក​ចំ​ណាប់​អា​រម្មណ៍​ចំ​ពោះ​ភ្ញៀវ​ទេស​ចរ​ 

ផ្តើម​ពី​ការ​អុំ​ប្រ​ណាំង​យ៉ាង​ស្វិត​ស្វាញ​របស់​ក្រុម​ទូក​-ង លើ​ដង​ព្រែក Maspero រហូត​ដល់​ពិ​ធី​សែន​ព្រះ​ខែ​ដ៏​ពិ​សិដ្ឋ​នៅ​តាម​វត្ត​ខ្មែរ ពិ​ធី​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង នាំ​មក​នូវ​ការ​ឆ្លង​បទ​ពិ​សោធន៍​វប្ប​ធម៌​ដ៏​ពិ​សេស រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ និង​បង្ក​ភាព​ទាក់​ទាញ​សម្រាប់​វិស័យ​ទេស​ចរណ៍​ភូមិ​ភាគ។

ក្រុម​កី​ឡា​ករ​ទូក​-ង ចូល​រួម​អុំ​ប្រ​ណាំង​លើ​ដង​ព្រែក Maspero។

ប៉ុន្មាន​ថ្ងៃ​ពិ​ធី​បុណ្យ ទី​ក្រុង​កឹង​ធើ មាន​ភាព​អ៊ូ​អរ​ជាង​ថ្ងៃ​ធម្ម​តា។ នៅ​សង​ខាង​ដង​ព្រែក  Maspero ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​ច្រើន​កុះ​ករ មក​ទស្សនា​ការ​ប្រ​ណាំង​ទូក​-ង ៨៤ទូក ដែល​មាន​ចម្ងាយ​ខ្សែ​ទឹក ១.២០០ ម៉ែត្រ​សម្រាប់​ទូក​បុរស និង​១.០០០ ម៉ែត្រ​សម្រាប់​ទូក​នា​រី។ ការ​អុំ​ប្រ​ណាំង​យ៉ាង​ស្វិត​ស្វាញ អម​ដោយ​សំ​ឡេង​ហ៊ោ​អប​អរ​សា​ទរ​យ៉ាង​កង​រំ​ពង បង្ក​ភាព​ទាក់​ទាញ​ដោយ​ឡែក​នៃ​កី​ឡា​ប្រ​ពៃ​ណី​ដែល​ផ្សារ​ភ្ជាប់​តាំង​ពី​យូរ​លង់​មក​របស់​ជន រួម​ជាតិ​ខ្មែរ​ណាម​បូ។ បង​ង្វៀង​ហាយ​ទ្រេវ ជា​ភ្ញៀវ​ទេស​ចរ​មក​ពី​ទី​ក្រុង​ហូ​ជី​មិញ ចែក​រំលែក៖ “ពី​ឆ្នាំ​មុន ខ្ញុំ​ក៏​បាន​មក​ទី​ក្រុង​កឹង​ធើ​ចំ​ថ្ងៃ​បុណ្យ​អក​អំ​បុក ប្រ​ណាំង​ទូក​-ង ដូច្នេះ​ខ្ញុំ​មាន​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ចំ​ពោះ​កី​ឡា​ប្រ​ណាំង​ទូក​-ង​នេះ។ ក្រុម​ប្រ​ណាំង សហ​ការ​អុំ​ស៊ី​ចង្វាក់ ខិត​ខំ​ប្រឹង​ប្រែង​អុំ​ទៅ​កាន់​គោល​ដៅ បង្ហាញ​ពី​ស្មារតី​សាម​គ្គី​ខ្ពស់។ មិន​ត្រឹម​តែ​ទស្សនា ការ​ប្រ​ណាំង​ទូក​-ង​ប៉ុណ្ណោះ​ទេ ខ្ញុំ​ក៏​បាន​ស្វែង​យល់​អំ​ពី​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ។ ពិ​ធី​បុណ្យ​អក​អំ​បុក បាន​បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍ មិន​អាច​បំ​ភ្លេច​បាន​សម្រាប់​ខ្ញុំ ដូច្នេះ ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​ថ្ងៃ​បុណ្យ​អុំ​ទូក​ខ្ញុំ​តែង​មក​ទស្សនា​ជា​និច្ច”។

ទន្ទឹម​នឹង​ការ​ប្រ​ណាំង​ទូក​-ង ភ្ញៀវ​ទេស​ចរ​នៅ​ទាំង​បាន​សម្រប​ខ្លួន​ជា​មួយ​ចង្វាក់​រាំ​វង់ ទស្សនា​សិល្បៈ​ល្ខោន​យូរ​កេរ ទស្សនា​ល្វែង​តាំង​ពិ​ព័រណ៍​វប្ប​ធម៌​ខ្មែរ ស្វែង​យល់​ពី​ផលិត​ផល​ពិ​សេស​របស់​ភូមិ​ភាគ​និង​ផលិត​ផល OCOP។ ពិ​សេស ពេល​រា​ត្រី​មាន​បណ្តែត​លយ​ប្រ​ទីប​រំ​លេច​ភ្លើង​ចម្រុះ​ពណ៌ ភ្លឺ​ចិញ្ចាច​លើ​ផ្ទៃ​ទឹក​នៃ​ដង​ព្រែក Maspero បង្ក​ជា​ទិដ្ឋ​ភាព​កាន់​តែ​ស្រស់​ស្អាត។ បង​ថាច់​រឹទ្ធិ ជា​ភ្ញៀវ​ទេស​ចរ​មក​ពី​ខេត្ត​អាង​យ៉ាង ឱ្យ​ដឹង៖ “ខ្ញុំ​ចូល​ចិត្ត​បំ​ផុត​គឺ​សកម្ម​ភាព​ពេល​យប់ ពិ​សេស​គឺ​បាន​គយ​គន់​ការ​បណ្តែត​លយ​ប្រ​ទីប រាំ​វង់​និង​ស្វែង​យល់​ពី​ទំ​នៀម​ទម្លាប់​ពិ​ធី​សែន​ព្រះ​ខែ។ សកម្ម​ភាព​នី​មួយៗ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក សុទ្ធ​តែ​មាន​លក្ខណៈ​ដោយ​ឡែកៗ បន្សល់​នូវ​ចំ​ណាប់​អា​រម្មណ៍​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ”។

ប្រ​សិន​បើ​ការ​ប្រ​ណាំង​ទូក​-ង​នាំ​មក​នូវ​បរិ​យា​កាស អ៊ូ​អរ ដូច្នេះ ពិ​ធី​សែន​ព្រះ​ខែ​នៅ​តាម​វត្ត​ខ្មែរ​ក៏​បង្ក​លក្ខណៈ​ដ៏​ពិ​សិដ្ឋ​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ។ ព្រះ​តេជ​ព្រះ​គុណ យឿង​ហ្វាង​សឺ ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​ប្រ​ជុំ​វង្ស ពាម​បួន​ថ្មី មាន​ថេរ​ដី​កា៖ “ជា​រៀង​រាល់​ឆ្នាំ វត្ត​តែង​ចាត់​តាំង​ពិ​ធី​សែន​ព្រះ​ខែ​ដើម្បី​បង្ហាញ ពី​ទឹក​ចិត្ត​ដឹង​គុណ​ធម្ម​ជាតិ​សូម​ឱ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ ដំ​ណាំ​ដាំ​ដុះ​ទទួល​បាន​ភោគ​ផល​ល្អ​ប្រ​សើរ ប្រ​ជា​ជន​មាន​ភាព​សុខ​ដុម​រម​នា​និង​សុភ​មង្គល។ ក្រៅ​ពី​នោះ វត្ត​ក៏​បាន​ចាត់​តាំង​សកម្ម​ភាព​សិល្បៈ​ច្រៀង រាំ​បម្រើ​មា​មីង​និង​ភ្ញៀវ​ទេស​ចរ​ដើម្បី​ឧទ្ទេស​នាម​ពី​លក្ខណៈ​វប្ប​ធម៌​ខ្មែរ ជួយ​ឱ្យ​យុវ​ជន​ជំ​នាន់​ក្រោយ​បាន​យល់​ដឹង​ចេះ​ស្រ​ឡាញ់​និង​ព្រួត​ដៃ​ថែ​រក្សា​ទំ​នៀម​ទំ​ម្លាប់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ”។

ក្នុង​បរិយា​កាស​ប្រ​កប​ដោយ​ភាព​អ៊ូ​អូរ​នៃ​ពិ​ធី​បុណ្យ​អក​អំ​បុក ដៃ​ច្រ​វា​បោះ​ពួយ​លឿន​លយ​ទៅ​មុខ និង​ប្រ​ទីប​ចម្រុះ​ពណ៌​ភ្លឺ​ផ្លេក​បណ្ដែត​លើ​ផ្ទៃ​ទឹក​កំ​ពុង​បង្ក ភាព​ទាក់​ទាញ​ដោយ​ឡែក​សម្រាប់​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ។ តាម​រយៈ​ការ​រួម​បញ្ចូល​សម​ស្រ​បរ​វាង​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​និង​ការ​អភិវឌ្ឍ​ទេស​ចរណ៍ ទី​ក្រុង​កឹង​ធើ​ជា​ជំ​ហានៗ​ជំ​រុញ​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​ក្លាយ​ជា​ប្រ​ភព​ធន​ធាន​របស់​ភូមិ​ភាគ ដើម្បី​ជំ​រុញ​វិស័យ​ទេស​ចរណ៍​ឱ្យ​មាន​ការ​អភិ​វឌ្ឍ៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ