27/11/2026 - 09:03

សេច​ក្តី​កំ​ណត់​ថ្មី​បំ​ផុត​អំ​ពី​ពេល​វេលា​ត្រូវ​ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​ 

តាម​សេច​ក្តី​កំ​ណត់​ថ្មី​បំ​ផុត​ទាក់​ទង​ដល់​ការ​ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ ពល​រដ្ឋ​ត្រូវ​អនុ​វត្ត​បែប​បទ​មួយ​ចំ​នួន ធ្វើ​ឯក​សារ រួច​យក​ទៅ​ដាក់​ពាក្យ​នៅ​នគរ​បាល​ថ្នាក់​ឃុំ។

  ពល​រដ្ឋ​ត្រូវ​ធ្វើ​បែប​បទ​ពេល​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​ពេល​ដល់​កំ​ណត់​។

បែប​បទ​ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន នៅ​នគរ​បាល​ថ្នាក់​ឃុំ អនុ​វត្ត​តាម​សេច​ក្តី​សម្រេច​លេខ ៥៨៦០/​QĐ-​BCA​-C០៦ ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៦ របស់​រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល អំ​ពី​ការ​ប្រ​កាស​បែប​បទ​រដ្ឋ​បាល​ថ្មី បែប​បទ​រដ្ឋ​បាល បាន​ធ្វើ​វិសោ​ធន​កម្ម និង​បែប​បទ​រដ្ឋ​បាល​ដែល​និរា​ករណ៍​ក្នុង​វិស័យ​ចុះ​ឈ្មោះ និង​គ្រប់​គ្រង​ស្នាក់​នៅ​ចំ​ណុះ​វិសាល​ភាព​ដែន​សមត្ថ​កិច្ច​គ្រប់​គ្រង​រដ្ឋ​របស់​ក្រ​សួង​នគរ​បាល។

ក្នុង​នោះ មាន​សេច​ក្តី​កំ​ណត់​ទាក់​ទង​ដល់​ករណី ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ។

សំណុំ​ឯក​សារ​ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ រួម​មាន៖ លិ​ខិត​រាយ​ការណ៍​ផ្លាស់​ប្តូរ​ព័ត៌ មាន​ស្នាក់​នៅ (គំ​រូ CT០១ ដាក់​ឱ្យ​ប្រើ​អម​ជា​មួយ​សា​រា​ចរ​លេខ ១១៦​/២០២៦​/TT-BCA) ឬ​លិ​ខិត រាយ​ការណ៍​ផ្លាស់​ប្តូរ​ព័ត៌​មាន​ស្នាក់​នៅ​សម្រាប់​ជន​ជាតិ​វៀត​ណាម​តាំង​ទី​លំ​នៅ​បរ​ទេស​ដែល​ត្រ​ឡប់​មក​រស់​នៅ​វៀត​ណាម​វិញ (គំ​រូ CT០២ ដាក់​ឱ្យ​ប្រើ​អម​ជា​មួយ​សា​រា​ចរ​លេខ ១១៦​/២០២៦/​TT-BCA); ក្នុង​នោះ​កត់​ត្រា​ច្បាស់​នូវ​យោ​បល់​យល់​ព្រម​របស់​ម្ចាស់​កម្ម​សិទ្ធិ​លំ​នៅ​ឋាន​ស្រប​ច្បាប់ ចំ​ពោះ​អ្នក​ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​ដែល​មិន​ទាន់​ពេញ​វ័យ ក្នុង​លិ​ខិត​រាយ​ការណ៍​ត្រូវ​កត់​ត្រា​ច្បាស់​នូវ​យោ​បល់​យល់​ព្រម​របស់​ឪ​ពុក​ម្តាយ ឬ​អា​ណា​ព្យា​បាល លើក​លែង​តែ​ករណី​ដែល​មាន​យោ​បល់​យល់​ព្រម​ដោយ​លាយ​លក្ខណ៍​ជា​អក្សរ។

បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​នៅ​កន្លែង​អង្គ​ភាព​បោះ​ទ័ព​ក្នុង​នគរ​បាល​ប្រ​ជា​ជន​ កង​ទ័ព​ប្រ​ជា​ជន (កន្លែង​ដែល​អង្គ​ភាព​បោះ​ទ័ព ផ្ទះ​បេស​កកម្ម) ឯក​សារ​រួម​មាន៖

លិ​ខិត​រាយ​ការណ៍​ផ្លាស់​ប្តូរ​ព័ត៌​មាន​ស្នាក់​នៅ (គំរូ CT០១ ដាក់​ឱ្យ​ប្រើ​អម​ជា​មួយ​សា​រា​ចរ​លេខ ១១៦/​២០២៦/​TT-BCA)។

ចំ​ពោះ​នគរ​បាល​ប្រ​ជា​ជន៖ លិ​ខិត​ឧទ្ទេស​នាម​របស់​ប្រ​ធាន​អង្គ​ភាព​គ្រប់​គ្រង​ផ្ទាល់ កត់​ត្រា​ច្បាស់​នូវ​ខ្លឹម​សារ​ដើម្បី​ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ និង​អង្គ​ភាព​មាន​កន្លែង​ស្នាក់​នៅ​ជូន​កម្មា​ភិបាល យុទ្ធ​ជន (ចុះ​ហត្ថ​លេ​ខា បោះ​ត្រា)។

ចំ​ពោះ​កង​ទ័ព​ប្រ​ជា​ជន៖ លិ​ខិត​ឧទ្ទេស​នាម​ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​របស់​អង្គ​ភាព​កម្រិត​កង​វរ​សេ​នា​ធំ និង​ប្រ​ហាក់​ប្រ​ហែល​ឡើង​ទៅ។

បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​តាម​បញ្ជី​ឈ្មោះ​ឯក​សារ​រួម​មាន៖ លិ​ខិត​រាយ​ការណ៍​ផ្លាស់​ប្តូរ​ព័ត៌​មាន​ស្នាក់​នៅ (របស់​មនុស្ស​ម្នាក់ៗ) ឬ​លិខិត​រាយ​ការណ៍​ផ្លាស់​ប្តូរ​ព័ត៌​មាន​ស្នាក់​នៅ​សម្រាប់​ជន​ជាតិ​វៀត​ណាម​តាំង​ទី​លំ​នៅ​បរ​ទេស​ដែល​ត្រ​ឡប់​មក​រស់​នៅ​វៀត​ណាម​វិញ។

ឯក​សារ​ស្នើ​សុំ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​ វិញ ក្នុង​នោះ​កត់​ត្រា​ច្បាស់​ព័ត៌​មាន​អំ​ពី​កន្លែង​ស្នាក់​នៅ​ស្រប​ច្បាប់ អម​ដោយ​បញ្ជី​ឈ្មោះ​អ្នក​សុំ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន។

បញ្ជី​ឈ្មោះ​រួម​មាន​ព័ត៌​មាន​មូល​ដ្ឋាន​របស់​មនុស្ស​ម្នាក់ៗ៖ នាម​ត្រ​កូល​ឈ្មោះ​កណ្តាល និង​ឈ្មោះ; ថ្ងៃ​ខែ ឆ្នាំ​កំ​ណើត; ភេទ; លេខ​អត្ត​សញ្ញា​ណ​បណ្ណ និង​រយៈ​ពេល​ស្នាក់​នៅ​បណ្តោះ​អា​សន្ន។

គួរ​ចំ​ណាំ​ក្នុង​ករ​ណី​ពល​រដ្ឋ​មិន​អាច​អនុ​វត្ត​បែប​បទ​អំ​ពី​ការ​ស្នាក់​នៅ​ដោយ​ខ្លួន​ឯង​បាន គឺ​អាច​ប្រ​គល់​សិទ្ធិ​ដល់​អ្នក​ដទៃ​អនុ​វត្ត​បែប​បទ​អំ​ពី​ការ​ស្នាក់​នៅ​លើក​លែង​តែ​ករ​ណី​អ្នក​អា​ណា​ព្យា​បាល​ អ្នក​តំ​ណាង ធ្វើ​បែប​បទ​អំ​ពី​ការ​ស្នាក់​នៅ​ដល់​អ្នក​អា​ណា​ព្យា​បាល ឬ​អ្នក​ជា​តំ​ណាង នោះ​មិន​ចាំ​បាច់​ប្រ​គល់​សិទ្ធិ​ទេ។

អំ​ពី​ថ្លៃ​ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​

ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ (បុគ្គល និង​គ្រួ​សារ)៖ ករណី​ពល​រដ្ឋ​ដាក់​ឯក​សារ​ដោយ​ផ្ទាល់ បង់​ថ្លៃ ១៥.​០០០ ដុង​ក្នុង​មួយ​លើក​ចុះ​ឈ្មោះ។

ករ​ណី​ពល​រដ្ឋ​ដាក់​ឯក​សារ​តាម​ច្រក​ទ្វារ​សេ​វា​កម្ម​ជាតិ បង់​ថ្លៃ ៧.០០០ ដុង​ក្នុង​មួយ​លើក​ចុះ​ឈ្មោះ។

ធ្វើ​បែប​បទ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ​តាម​បញ្ជី​ឈ្មោះ៖

ករណី​ពល​រដ្ឋ​ដាក់​ឯក​សារ​ដោយ​ផ្ទាល់ បង់​ថ្លៃ ១០​.០០០​ដុង​ក្នុង​ម្នាក់​មួយ​លើក​ចុះ​ឈ្មោះ។

ករ​ណី​ពល​រដ្ឋ​ដាក់​ឯក​សារ​តាម​ច្រក​ទ្វារ​សេ​វា​កម្ម​ជាតិ បង់​ថ្លៃ ៥.០០០ ដុង​ក្នុង​ម្នាក់​មួយ​លើក​ចុះ​ឈ្មោះ។

ពល​រដ្ឋ​ដាក់​ឯក​សារ​តាម​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញាណ​ជាតិ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេ​សា​ដល់​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ឆ្នាំ​២០២៦ គឺ​មិន​បង់​ថ្លៃ​សេ​វា​កម្ម។

សេច​ក្តី​សម្រេច​ក៏​បាន​លើក​ឡើង ក្នុង​រយៈ​ពេល ១៥​ថ្ងៃ មុន​ថ្ងៃ​ផុត​កំ​ណត់​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ដែល​បាន​ចុះ​ឈ្មោះ​រួច ពល​រដ្ឋ​ត្រូវ​ធ្វើ​បែប​បទ​សុំ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ឡើង​វិញ៕

យោង៖ laodong.vn - វិមាន​

ចែករំលែកអត្ថបទ