ក្នុងរយៈពេលកន្លង សាលាយោធាយោធភូមិភាគ៩ សហការជាមួយអង្គភាព ភូមិភាគនានាចាត់តាំងសកម្មភាពប្រជាចលនាជាក់ស្តែងជាច្រើន។
សាលាសហការជាមួយមន្ទីរពេទ្យយោធា១២១ (នាយកដ្ឋានភស្តុភារ-បច្ចេកទេស) មន្ទីរពេទ្យកងទ័ព-ប្រជាជនសុកត្រាំង និងគណៈបញ្ជាការយោធាទីក្រុងកឹងធើ ឃោសនាដល់ប្រជាជនអំពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ; មាគ៌ាយោធាការពារជាតិ និងប្រវេណីកងទ័ពប្រជាជនវៀតណាមនិងកម្លាំងប្រដាប់អាវុធយោធភូមិភាគ៩។

សកម្មភាពសួរសុខទុក្ខ ពិនិត្យជំងឺ ចែកជូនថ្នាំពេទ្យនៅឃុំហ្វាទូ។
ក្នុងចំណោមសកម្មភាពទាំងនោះ អង្គភាពនានាបានចាត់តាំងពិនិត្យជំងឺ ពិគ្រោះសុខភាពនិងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនជាង៣០០លើកនាក់នៅឃុំហ្វាទូនិងសង្កាត់វិញភឿក; ជួយឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គីចំនួន២ខ្នងជូនគ្រួសារមានស្ថានភាពលំបាកអំពីលំនៅឋាន នៅឃុំង៉ុកតូនិងសង្កាត់វិញភឿក ផ្ទះមួយខ្នងៗ មានតម្លៃ៦០លានដុង។ ព្រមទាំងជូនអំណោយចំនួន៤០ចំណែកដល់គ្រួសារគោលនយោបាយ គ្រួសារក្រ គ្រួសារក្បែរក្រនិងគ្រួសារមានស្ថានភាពលំបាក; ជូនកង់១០គ្រឿងនិងអំណោយ១០ចំណែកដល់សិស្សានុសិស្សមានស្ថានភាពលំបាកនៅសាលាបឋមសិក្សាវិញភឿក។
សកម្មភាពទាំងនេះឆ្ពោះដល់អបអរសាទរខួបអនុស្សាវរីយ៍៨០ ឆ្នាំទិវាទូទាំងប្រទេសក្រោកឡើងតស៊ូ (១៩/១២/១៩៤៦-១៩/១២/២០២៦) ៨២ឆ្នាំទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (២២/១២/១៩៤៤-២២/១២/២០២៦) និង៣៧ឆ្នាំទិវាការពារជាតិទូទាំងប្រជាជន (២២/១២/១៩៨៩-២២/១២/២០២៦)៕
ថាញតឹម-សុផន