ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/11/2026 - 08:29

គប្បី​កំ​ណត់​នូវ​វិស័យ​ច្បាប់​អាទិ​ភាព​បើក​ផ្លូវ​មុន លំ​ហូរ​ប្រ​ភព​ធន​ធាន​ 

នោះ​គឺ​ជា​ប្រ​សាសន៍​ចង្អុល​ការ​របស់​លោក ឡេ​តៀង​ចូវ ឧប​នា​យក រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ត្រួត ពិ​និត្យ​ឡើង​វិញ​នូវ​ប្រ​ព័ន្ធ​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត (គណៈ​ចង្អុល​ការ) នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ផ្ទាល់​រួម​និង​តភ្ជាប់​អន​ឡាញ​ទូ​ទាំង​ប្រ​ទេស ស្ដី​ពី​ការ​ស្ដាប់​មតិ​យោ​បល់ កែ​លម្អ​សេច​ក្ដី​ព្រាង​របាយ​ការណ៍​របស់​រដ្ឋា​ភិបាល ស្ដី​ពី​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ និង​វិធាន​ការ​ដោះ​ស្រាយ​ជា​រួម​ប្រ​ព័ន្ធ​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត។

អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​កឹង​ធើ មាន​លោក​ លី​រដ្ឋា អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង និង​លោក​វឿង​ក្វឹក​ណាម អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

 លោក ឡេ​តៀង​ចូវ ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ត្រួត​ពិ​និត្យ​នូវ​ប្រ​ព័ន្ធ​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត ធ្វើ​ជា​អធិប​តី​កិច្ច​ប្រ​ជុំ​។

តាម​ផែន​ការ និង​ការ​ណែ​នាំ​របស់​គណៈ​ចង្អុល​ការស្ថា​ប័ន​ចំ​នួន ២៣ នៅ​មជ្ឈិម និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត ក្រុង​ចំ​នួន ៣៤ បាន​ចេញ​ផែន​ការ​អនុ​វត្ត​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​ប្រ​ព័ន្ធ​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត និង​មាន​របាយ​ការណ៍​អំ​ពី​លទ្ធ​ផល​នៃ​ការ​អនុ​វត្ត។ គណៈ​ចង្អុល​ការ​បាន​កំ​ណត់​មាន​៦ លក្ខណ​វិនិច្ឆ័យ ដើម្បី​អនុ​វត្ត​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ។

គិត​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​តុ​លា ឆ្នាំ​២០២៦ បណ្ដា​ស្ថា​ប័ន​នៅ​មជ្ឈិម​និង​ភូមិ​ភាគ បាន​កំ​ណត់​សរុប​ប្រ​មូល​ផ្ដុំ​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត ៤៣​.៧០២ ច្បាប់ ដែល​កំ​ពុង​មាន​សុពល​ភាព ឬ​មិន​ទាន់​មាន​សុពល​ភាព​ចំ​ពោះ​មុខ​សញ្ញា វិសាល​ភាព​នៃ​ការ​ត្រួត​ពិ​និត្យ​រួម​ឡើង​វិញ។ តាម​រយៈ​ការ​សរុប​ប្រ​មូល​ផ្ដុំ​ឱ្យ​ឃើញ​ថា បណ្ដា​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត​ដែល​បាន​លើក​ឡើង​ខាង​លើ ត្រូវ​បាន​កែ​តម្រូវ​បំ​ពេញ​បន្ថែម លុប​ចោល​មួយ​ផ្នែក​ដោយ​មាន​ឯក​សារ ៣.៦៥២ ច្បាប់។

បណ្ដា​ស្ថា​ប័ន​នៅ​មជ្ឈិម​និង​ភូមិ​ភាគ បាន​ត្រួត​ពិ​និត្យ កំ​ណត់​និង​ស្នើ​ផែន​ការ​ដោះ​ស្រាយ​ចំ​ពោះ​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត​ចំ​នួន ៩.៧៩៤ ច្បាប់។ លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​របស់​បណ្ដា​ស្ថា​ប័ន​នៅ​មជ្ឈិម​និង​ភូមិ​ភាគ តាម​លក្ខណ​វិនិច្ឆ័យ​ចំ​នួន ៦ គ្រោង​នឹង​ស្នើ​កែ​ប្រែ បំ​ពេញ​បន្ថែម ជំ​នួស លុប​ចោល​មួយ​ផ្នែក ចែង​ថ្មី​លិ​ខិត​បទ​ដ្ឋាន​គតិ​យុត្ត ៦.២០៨ ច្បាប់ (ស្មើ​នឹង ១៤,២%) លុប​ចោល​ទាំង​ស្រុង ៣.៨០៩ ច្បាប់ (ស្មើ​នឹង ៨,៧%) បាន​ឆ្លុះ​បញ្ចាំង​ស្ទើរ​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​ស្ថាន​ភាព​ជាក់​ស្ដែង​នៃ​ប្រ​ព័ន្ធ​ច្បាប់​វៀត​ណាម​នា​ពេល​បច្ចុប្បន្ន។

  ប្រតិ​ភូ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​ទី​ក្រុង​កឹង​ធើ។

នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ បណ្ដា​ប្រតិ​ភូ​បាន​យល់​ឃើញ​ថា ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ​នូវ​ប្រ​ព័ន្ធ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត គឺ​ជា​កិច្ច​ការ​ចាំ​បាច់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កិច្ច​ការ​នេះ​លំ​បាក ស្មុគ​ស្មាញ ជា​លើក​ដំ​បូង​ដែល​ត្រូវ​បាន​អនុ​វត្ត ដូច្នេះ​ស្ថា​ប័ន ភូមិ​ភាគ​មួយ​ចំ​នួន មាន​ពេល​ខ្លះ​នៅ​មាន​ភាព​ទើស​ទាល់ រវាង​បណ្ដា​ស្ថា​ប័ន​នៅ​មាន​ខ្លឹម​សារ​មិន​ទាន់​ឯក​ភាព​គ្នា។ បញ្ហា​សេដ្ឋ​កិច្ច - សង្គម​ថ្មីៗ ស្មុគ​ស្មាញ​ជា​ច្រើន​បាន​កើត​ឡើង បណ្តាល​ដល់​ភាព​មិន​សម​ស្រប ពិ​បាក​កែ សម្រួល​នៃ​ប្រ​ព័ន្ធ​ច្បាប់​បច្ចុប្បន្ន…។

មតិ​យោបល់​មួយ​ចំ​នួន​បាន​លើក​ឡើង ត្រូវ​បែង​ប្រ​ភេទ​ឱ្យ​ច្បាស់​នូវ​បណ្ដា​លិ​ខិត​បទ​ដ្ឋាន​ដែល​មាន​សេច​ក្ដី​កំ​ណត់​ផ្ទុយ​គ្នា​ជាន់​គ្នា មិន​សម​ស្រប​នៅ​មាន​ការ​ចន្លោះ​គតិ​យុត្ត និង​ក្រុម​បណ្ដា​ចំ​ណុច​កក​ស្ទះ​ធំៗ​ដែល​មាន​លក្ខណៈ​ទំ​នាក់​ទំ​នង​ប្រ​ព័ន្ធ​អន្តរ​ផ្នែក ដើម្បី​ដាក់​ចេញ​ពេល​វេលា​និង​ទិស​ដៅ​ដោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប។

  ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ឡេ​តៀង​ចូវ ថ្លែង​ចង្អុល​ការ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ។

មាន​ប្រ​សាសន៍​ចង្អុល​ការ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ឡេតៀង​ចូវ បាន​ស្នើ​ឱ្យ​ក្រ​សួង​យុត្តិ​ធម៌ ធ្វើ​ជា​អធិប​តី​សហ​ការ​ជា​មួយ​បណ្ដា​ក្រ​សួង ស្ថា​ប័ន ភូមិ​ភាគ ត្រួត​ពិ​និត្យ​ ផ្ទៀង​ផ្ទាត់ ឯក​ភាព​តួ​លេខ កែ​លម្អ​លទ្ធ​ផល​នៃ​ការ​ត្រួត ពិ​និត្យ​ឡើង​វិញ ក្នុង​នោះ​ត្រូវ​កំ​ណត់​បរិ​មាណ​បាន​នូវ​ចំ​នួន​លិ​ខិត​បទ​ដ្ឋាន​ដែល​បាន​ដោះ​ស្រាយ ត្រូវ​កែ​តម្រូវ ជំ​នួស លុប​ចោល និង​កម្រិត​នៃ​ការ​បង្រួម​លិ​ខិត​បទ​ដ្ឋាន​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់; ការ​ធ្វើ​ស្ថិតិ​ឱ្យ​បាន​ពេញ​លេញ​នូវ​ចំ​នួន​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត ដែល​កំ​ពុង​មាន​សុពល​ភាព បែង​ប្រ​ភេទ​ជាក់​លាក់​តាម​ទម្រង់​លិ​ខិត​បទ​ដ្ឋាន​នី​មួយៗ; ធ្វើ​ឱ្យ​ច្បាស់​រចនា​សម្ព័ន្ធ ស្ថាន​ភាព​សុពល​ភាព និង​ភាព​ខ្វះ​ចន្លោះ​អំ​ពី​រចនា​សម្ព័ន្ធ​នៃ​ប្រ​ព័ន្ធ​ច្បាប់ ផ្ដើម​ពី​នោះ ស្រាវ​ជ្រាវ​ដំ​ណោះ​ស្រាយ​បង្រួម​ប្រ​ព័ន្ធ​ច្បាប់។

ក្រៅ​ពី​នោះ ស្រាវ​ជ្រាវ​ធ្វើ​ឱ្យ​ទៅ​ជា​នី​ត្យានុកូល​កម្ម​នូវ​គោល​ការណ៍​ច្បាប់​មួយ អនុ​ក្រឹត្យ​សេច​ក្តី​កំ​ណត់​លម្អិត​មួយ លើក​លែង​តែ​ករ​ណី​ពិ​សេស ដើម្បី​ធា​នា​បន្ថយ​ជាក់​ស្ដែង​នូវ​ចំ​នួន​លិ​ខិត​បទ​ដ្ឋាន ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មុខ​សញ្ញា​អនុ​វត្ត​តាម​។

ឧប​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល បាន​សំ​ណូម​ពរ​លទ្ធ​ផល​នៃ​ការ​ត្រួត​ពិ​និត្យ​ឡើង​វិញ គប្បី​ដាក់​ជា​សំ​ណើ​បាន​នូវ​ទិស​ដៅ ដំ​ណោះ​ស្រាយ​ដែល​មាន​លក្ខណៈ​យុទ្ធ​សាស្ត្រ ស្ដី​ពី​ការ​កែ​លម្អ​រចនា​សម្ព័ន្ធ​ប្រ​ព័ន្ធ​ច្បាប់ ផ្លាស់​ប្ដូរ​ថ្មី​ផ្នត់​គំ​និត​ក្នុង​ការ​ក​សាង​និង​អនុ​វត្ត​ច្បាប់; ត្រូវ​កំ​ណត់​វិស័យ​ច្បាប់​ដែល​ត្រូវ​អាទិ​ភាព​ដើរ​មុន​បើក​ផ្លូវ​លំ​ហូរ​ប្រ​ភព​ធន​ធាន បង្ក​លំ​ហ​អភិវឌ្ឍន៍​ថ្មី​បម្រើ​ដល់​ការ​ផ្លាស់​ប្ដូរ​ថ្មី​ទម្រង់​កំ​ណើន​របស់​ប្រ​ទេស​ជាតិ៕

ស៊ើង​ហា - ថាច់​ធី​

ចែករំលែកអត្ថបទ