ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/11/2026 - 22:08

ទី​ក្រុង​កឹង​ធើ​ រៀប​ចំ​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជា​ច្រើន​ ដើម្បី​អប​អរ​សា​ទរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ២០/១១ 

ដើម្បី​អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រី​យ៍ ៤៤ ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ (២០/១១/១៩៨២ – ២០/១១/២០២៦) ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​ល ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​សា​លា​រៀន​នា​នា​ បាន​ចាត់​តាំង​សកម្ម​ភាព​កី​ឡា​និង​ពិ​ធី​ជួប​ជុំ​ថ្លែង​អំ​ណរ​គុណ​ជាក់​ស្តែង​ រួម​ចំ​ណែក​លើក​តម្កើង​ប្រ​ពៃ​ណី​គោរព​គ្រូបាធ្យាយ​។

កម្មា​ភិបាល​ គ្រូ​បង្រៀន​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ ចូល​រួម​ការ​ប្រ​កួត​កី​ឡា​អប​អរ​សា​ទរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ២០វិច្ឆិកា។

សំ​ដៅ​អប​អរ​សា​ទរ​ខួប​ ៤៤ ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ (២០/១១/១៩៨២ – ២០/១១/២០២៦) ទូ​ទាំង​ផ្នែក​បាន​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​យ៉ាង​ផុលផុស​ និង​ចាត់​តាំង​ខ្សែ​សង្វាក់​សកម្ម​ភាព​ជាក់​ស្តែង​ ដើម្បី​លើក​តម្កើង​ប្រ​ពៃ​ណី​គោរព​គ្រូបាធ្យាយ​។ តាម​រយៈ​នោះ​ បាន​លើក​ទឹក​ចិត្ត​ទាន់​ពេល​ដល់​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ និង​បុគ្គលិក​ ឱ្យ​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​អស់​ពី​ចិត្ត​ជា​មួយ​អា​ជីព​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​។

សកម្ម​ភាព​លេច​ធ្លោ​មួយ​ក្នុង​ចំ​ណោម​នោះ​ គឺ​ការ​ប្រ​កួត​កី​ឡា​អប​អរ​សា​ទរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ២០ វិច្ឆិកា ដែល​រៀប​ចំ​ដោយ​មន្ទីរ​អប់​រំ​ និង​បណ្តុះ​បណ្តា​ល ទី​ក្រុង​កឹង​ធើ​។ ការ​ប្រ​កួត​បាន​បង្ក​ទី​លាន​កម្សាន្ត​ដ៏​ល្អ​និង​មាន​ប្រ​យោជន៍​ ជួយ​ដល់​កង​ជួរ​កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​ និង​បុគ្គលិក​នៅ​តាម​អង្គ​ភាព​នា​នា​មាន​ឱ​កាស​ជួប​ប្រា​ស្រ័យ​ រៀន​សូ​ត្រ​ រឹតប​ន្ដឹង​ចំ​ណង​សាមគ្គី​ភាព​ ព្រម​ទាំង​លត់​ដំ​សុខ​ភាព​ និង​លើក​កម្ពស់​ជីវ​ភាព​ស្មារតី​។ ព្រឹត្តិ​ការណ៍​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ក្លៀវ​ក្លា​ពី​សា​លា​រៀន​នា​នា​ ញ៉ាំង​ឱ្យ​សកម្ម​ភាព​កី​ឡា​ក្លាយ​ជា​ស្ពាន​តភ្ជាប់​ទំ​នាក់​ទំនង​រវាង​អ្នក​បម្រើ​ការ​ងារ​ក្នុង​វិស័យ​អប់​រំ​។

ចូល​រួម​អប​អរ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រ​កួត​នេះ​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ នៅ​ឃុំ​ញូយ៉ា បាន​បង្កើត​ក្រុម​បាល់​ទះ​បុរស​ និង​នា​រី​ ចំ​នួន​ ២ ក្រុម​ចូល​រួម​ប្រ​កួត​។ ដោយ​ស្មារតី​ជួប​ប្រា​ស្រ័យ​ សាមគ្គី​ភាព​ និង​ភាព​ស្វា​ហាប់​ កី​ឡា​ករ​-កី​ឡា​ការិនី​ បាន​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​នូវ​រូប​ភាព​គ្រូ​បង្រៀន​ដែល​រហ័ស​រហួន និង​យក​ចិត្ត​ទុក​ដាក់​ហាត់​ប្រា​ណ​ដើម្បី​សុខ​ភាព​។ លោក​គ្រូ​ លី​ថាញ​ឌឿក ចាង​ហ្វាង​រង​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ថា​ញ់ភូ​ បាន​ឱ្យ​ដឹង​៖ “ការ​ចូល​រួម​សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ២០វិច្ឆិកា​ គឺ​ជា​ឱ​កាស​ដើម្បី​កម្មា​ភិបាល​ គ្រូ​បង្រៀន​ និង​បុគ្គលិក​ជួប​ប្រា​ស្រ័យ​ រឹតប​ន្ដឹង​ចំ​ណង​សាមគ្គី​ភាព​ លើក​កម្ពស់​ជីវ​ភាព​ស្មារតី​ និង​ហាត់​ប្រា​ណ​ដើម្បី​សុខ​ភាព​។ តាម​រយៈ​នេះ​ ក៏​ជួយ​ជំ​រុញ​ទឹក​ចិត្ត​លោក​គ្រូ​ អ្នក​គ្រូ​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ និង​ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​ ខិត​ខំ​ជម្នះ​ការ​លំ​បាក​ សម្រេច​បាន​ល្អ​ភារ​កិច្ច​អប់​រំ​ ជា​ពិ​សេស​ក្នុង​ការ​ងារ​បង្រៀន​ គិត​គូរ​ដល់​សិស្សា​នុសិស្ស​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ និង​បណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​នៅ​ភូមិ​ភាគ​”។

សកម្ម​ភាព​ជួប​ជុំ​ ថ្លែង​អំ​ណរ​គុណ​ រួម​ចំ​ណែក​លើក​តម្កើង​ការ​រួម​ចំ​ណែក​របស់​ក្រុម​គ្រូ​បង្រៀន​ចំ​ពោះ​បុព្វ​ហេ​តុ​បណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​។

ក្រៅ​ពី​សកម្ម​ភាព​កី​ឡា​ សា​លា​រៀន​នា​នា​នៅ​ទូ​ទាំង​ទី​ក្រុង​ក៏​បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​ ដើម្បី​សម្តែង​ការ​ដឹង​គុណ​ចំ​ពោះ​លោក​គ្រូ​ អ្នក​គ្រូ​ ក្នុង​ឱ​កាស​ទិវា​ ២០ វិច្ឆិកា ផង​ដែរ​។ នៅ​សា​លា​បឋម​សិក្សា​ត្រឹង​ដេ ឃុំ​ត្រឹង​ដេ កម្ម​វិធី​ជួប​ជុំ​អប​អរ​ខួប​អនុ​ស្សាវ​រី​យ៍ ៤៤ ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឱ​ឡា​រិក​នៅ​ព្រឹក​ថ្ងៃ​ ២០/១១/២០២៦ ដោយ​មាន​ការ​ចូល​រួម​ពី​កម្មា​ភិបាល​ គ្រូ​បង្រៀន​ បុគ្គលិក​ សិស្សា​នុសិស្ស​ និង​ភ្ញៀវ​កិត្តិ​យស​ជា​ច្រើន​រូប​។ កម្ម​វិធី​មាន​ខ្លឹម​សារ​ប្រ​កប​ដោយ​អត្ថ​ន័យ​ជា​ច្រើន​ដូច​ជា​ សិល្បៈ​អប​អរ​សា​ទរ​ រំលឹក​ប្រ​ពៃ​ណី​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ អាន​លិខិត​ជូន​ពរ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ថ្លែង​ចំ​ណាប់​អា​រម្មណ៍​របស់​គ្រូ​បង្រៀន​ និង​សិស្សា​នុសិស្ស​ ពិ​ធី​សិស្ស​បំ​ពាក់​កម្រង​ផ្កា​ថ្លែង​អំ​ណរ​គុណ​គ្រូ​បង្រៀន​ រួម​ជា​មួ​យស​កម្ម​ភាព​ស្ងើច​សរសើរ​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ និង​សិស្សា​នុសិស្ស​ដែល​សម្រេច​បាន​សមិទ្ធ​ផល​លេច​ធ្លោ​។

រួម​ជា​មួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ផ្នែក​អប់​រំ​ ការ​រួម​ដំ​ណើរ​ពី​សំ​ណាក់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ បាន​បង្ក​នូវ​ជំនឿ​ចិត្ត​ និង​កម្លាំង​ចលករ​បន្ថែម​ទៀត​ជូន​ដល់​កង​ជួរ​គ្រូ​បង្រៀន​។ តាម​លោក​ស្រី​ ង្វៀង​ធី​យៀង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ត្រឹង​ដេ ក្នុង​ឱ​កាស​រំលឹក​ខួប​ ៤៤ ឆ្នាំ​ ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ ភូមិ​ភាគ​បាន​ចាត់​តាំង​ក្រុម​ប្រតិ​ភូ​ចុះ​សួរ​សុខ​ទុក្ខ​ ជូន​ពរ​ និង​ថ្លែង​អំ​ណរ​គុណ​ដល់​ក្រុម​គ្រូ​បង្រៀន​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​លើ​ភូមិ​ឋាន​។ សកម្ម​ភាព​ទាំង​នេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ចំ​ពោះ​បុព្វ​ហេ​តុ​អប់​រំ​ ទទួល​ស្គាល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ និង​ការ​រួម​ចំ​ណែក​របស់​គ្រូ​បង្រៀន​ក្នុង​ការ​ងារ​បង្រៀន​ គិត​គូរ​ដល់​សិស្សា​នុសិស្ស​។ ទន្ទឹម​នឹង​នោះ​ សង្ឃឹម​ថា​ ក្រុម​គ្រូ​បង្រៀន​បន្ត​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ ទឹក​ចិត្ត​ស្រ​ឡាញ់​អា​ជីព​ សាមគ្គី​ ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​អប់​រំ​នៅ​ភូមិ​ភាគ​ និង​អប់​រំ​ប្រ​ពៃ​ណី​គោរព​គ្រូបាធ្យាយ​ដល់​ជំ​នាន់​យុវ​ជន​។

សកម្ម​ភាព​អប​អរ​សា​ទរ​ទិវា​គ្រូ​បង្រៀន​វៀត​ណាម​ រួម​ចំ​ណែក​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​ក្រុម​គ្រូ​បង្រៀន​ ធ្វើ​ឱ្យ​រីក​សាយ​ភាយ​ប្រ​ពៃ​ណី​គោរព​គ្រូបាធ្យាយ​ បំ​ផុស​ស្មារតី​ស្រ​ឡាញ់​អា​ជីព​ ស្មារតី​ទទួល​ខុស​ត្រូវ​ បង្ក​កម្លាំង​ជំ​រុញ​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ កសាង​បរិយាកាស​សិក្សា​ស្និទ្ធ​ស្នាល​ វិជ្ជមាន​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​៕

ហុង​ទើ - ថា​ច់ធី​

ចែករំលែកអត្ថបទ