ការពិនិត្យសុខភាពតាមកាលកំណត់និងពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ ជួយប្រជាជនមានឱកាសបន្ថែមក្នុងការពិនិត្យសុខភាព តាមដានសុខភាពនិងរកឃើញជំងឺបានទាន់ពេល។ នៅឃុំវិញហាយនិងឃុំធ្វឹងហាយ ទីក្រុងកឹងធើ កម្មវិធីបានអនុវត្តភ្ជាប់នឹងការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិក រួមចំណែកក្នុងការថែទាំនិងការពារសុខភាពប្រជាជនពីមូលដ្ឋាន។

កម្មាភិបាលសុខាភិបាលកំពុងពិនិត្យសុខភាពជូនប្រជាជននៅឃុំវិញហាយ។
ជាមួយតួនាទីជាផ្នែកសុខាភិបាលនៅជិតប្រជាជន ដំណាក់សុខាភិបាលឃុំវិញហាយ បានសហការជាមួយមន្ទីរពហុព្យាបាលហ្វាងត្វឹង ទីក្រុងកឹងធើ ចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃនិងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកដល់ប្រជាជននៅលើភូមិឋានក្នុង ឆ្នាំ២០២៦។សកម្មភាពនេះ ជួយនាំសេវាកម្មសុខាភិបាលមកជិតសហគមន៍ ជួយមាមីងកៀកជិតការពិនិត្យសុខភាព ជាជំហានៗក្លាយជាទម្លាប់បង្ការជំងឺ។ ចូលរួមកម្មវិធីនេះ ប្រជាជនបានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតពិនិត្យសុខភាពទូទៅ វាស់សម្ពាធឈាម ពិគ្រោះយោយល់អំពីការថែទាំសុខភាពនិងពិនិត្យរកជំងឺទូទៅមួយចំនួន។តាមរយៈការពិនិត្យ រោគសញ្ញាខុសប្រក្រតីនិងកត្តាហានិភ័យក៏បានរកឃើញ ធ្វើជាមូលដ្ឋានផ្តល់ប្រឹក្សាណែនាំព្យាបាល គ្រប់គ្រងសុខភាពបានទាន់ពេល។ ការរកឃើញជំងឺបានទាន់ពេល រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពព្យាបាល បន្ថយផលវិបាកនិងសម្រាលបន្ទុកដល់គ្រួសារ។ អ្នកមីងស៊ើងធីផេន ប្រជាជនមកពិនិត្យសុខភាព ចែករំលែក៖ "ពីមុន ទៅពិនិត្យសុខភាពម្តងៗបង់ប្រាក់ច្រើន ឥឡូវបានពិនិត្យសុខភាពឥតគិតថ្លៃ ដូច្នេះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ខ្ញុំទៅពិនិត្យមុនគេហើយសង្ឃឹមថាកម្មវិធីនេះ នឹងបន្តរក្សាជារៀងរាល់ឆ្នាំ ដើម្បីអ្នកវ័យចាស់ អ្នកដែលងាយរងគ្រោះមានឱកាសពិនិត្យសុខភាពបន្ថែម"។ ការរំពឹងរបស់អ្នកមីងផេន បង្ហាញឱ្យឃើញពីអត្ថន័យជាក់ស្តែងរបស់កម្មវិធីសម្រាប់ប្រជាជន ពិសេសគឺចំពោះអ្នកដែលនៅស្ទាក់ស្ទើរពីតម្លៃសេវាកម្មពិនិត្យជំងឺ។ បានពិនិត្យនិងផ្តល់ពិគ្រោះសុខភាព ក៏ជាឱកាសដើម្បីមាមីងយកចិត្តទុកដាក់ជាងទៀតក្នុងការបង្ការជំងឺ មិនចាំដល់ពេលសុខភាពមិនស្រួល ទើបទៅរកពេទ្យ"។

កម្មាភិបាលដំណាក់សុខាភិបាលឃុំធ្វឹងហ្វា កំពុងពិនិត្យសុខភាពនិងជួយបញ្ចូលមូលដ្ឋានទិន្នន័យធានារ៉ាប់រងសុខាភិបាលក្នុងកម្មវិធី VNeID កម្រិត២និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជន។
នៅឃុំធ្វឹងហ្វា ផែនការអនុវត្តបានដាក់ចេញទិសដៅធានាប្រជាជនដែលកំពុងរស់នៅលើភូមិឋាន១០០%បានពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃ ក្នុងមួយឆ្នាំតិចបំផុតម្តង។ ចំណែកកុមារអាយុក្រោម២ឆ្នាំ ភូមិភាគខិតខំចាត់តាំងពិនិត្យសុខភាពតាមកាលកំណត់២ដងក្នុងមួយឆ្នាំ។ ពិសេស អនុវត្តគោលការណ៍ពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃនិងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជន ក្នុងខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការប្រជាជនឃុំបានសហការជាមួយគណៈផ្នែកដែលពាក់ព័ន្ធដើម្បីចាត់តាំងការពិនិត្យសុខភាពតាមកាលកំណត់និងការពិនិត្យស្វែងរកជំងឺជូនប្រជាជនប្រមាណជាង ១.៥០០ លើកនាក់។
តាមប្រសាសន៍អ្នកស្រី ត្រឹងធីង្វៀតដាវ ប្រធានការិយាល័យវប្បធម៌-សង្គមឃុំធ្វឹងហ្វា ការពិនិត្យសុខភាពតាមកាលកំណត់និងការពិនិត្យស្វែងរកជំងឺដោយឥតគិតថ្លៃ នៅទាំងជាមូលដ្ឋានគ្រឹះកសាងមូលដ្ឋានទិន្នន័យសុខភាពប្រជាជនតាមអាយុ។ ព័ត៌មានបានធ្វើបច្ចុប្បន្នភាពពេញលេញ ត្រឹមត្រូវនឹងជួយដល់ការតាមដានសុខភាពប្រជាជន ព្យាករណ៍ហានិភ័យជំងឺរាតត្បាតនិងកសាងគោលនយោបាយសុខាភិបាលសមស្រប។ ការពិនិត្យសុខភាពភ្ជាប់នឹងសៀវភៅសុខភាពអេឡិចត្រូនិក រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង ឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាព។
ផ្តើមពីការពិនិត្យសុខភាព រហូតដល់ការផ្តល់ពិគ្រោះអំពីការធ្វើបច្ចុប្បន្នភាពព័ត៌មានសុខភាព កម្មវិធីនេះជាជំហានៗជំរុញគោលការណ៍ថែទាំសុខភាពប្រជាជនទៅក្នុងជីវភាព។ ពង្រីកតួនាទីសុខាភិបាលមូលដ្ឋាន រក្សាការពិនិត្យសុខភាពតាមកាលកំណត់និងការគ្រប់គ្រងសុខភាពជាប់ជាប្រចាំ ជួយប្រជាជនម្ចាស់ការបង្ការជំងឺ រួមចំណែកលើកកម្ពស់គុណភាពជីវភាព៕
ថាញវ៉ាង-មុនី