ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2026 - 14:58

ឃុំ​ឡុង​ភូ​ ឧបត្ថម្ភ​ថវិកា​ ៤០លាន​ដុង​ ដល់​ក្រុម​កី​ឡា​ករ​ទូក​ ងវត្ត​កំ​ពង់​មាន​ជ័យ​ទឺកប្រៃ​ 

នា​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា លោក​ហ្វិញ​តឹង​ថាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួ​យស​មា​ជិក​ក្នុង​ក្រុម​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​កី​ឡា​ករ​ទូក​ ងវត្ត​កំ​ពង់​មាន​ជ័យ​ទឹក​ប្រៃ​ ដែល​ត្រៀម​ចូល​រួម​ប្រ​ណាំំងក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ​ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦។

ថ្នាក់​ដឹក​នាំ​បាន​ឧបត្ថម្ភ​ថវិកា​ ៤០ លាន​ដុង​ ដល់​ក្រុម​កី​ឡា​ករ​ទូ​កងវត្តកំពង់មានជ័យទឹកប្រៃ។

ក្នុង​ដំ​ណើរ​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​នេះ​ ថ្នាក់​ដឹក​នាំ​បាន​ស្ដាប់​របាយ​ការណ៍​របស់​គណៈ​កម្ម​ការ​វត្ត​អំ​ពី​ស្ថាន​ភាព​នៃ​ការ​ត្រៀម​បម្រុង​ ដំ​ណើរ​ការ​ហាត់​សម​របស់​កី​ឡាក​ កី​ឡា​ការ​នី​ និង​ការ​ងារ​ចលនា​ថវិកា​សម្រាប់​ផ្គត់​ផ្គង់​ម្ហូប​អា​ហារ​ ទឹក​ផឹក​ ការ​ប្រ​ជុំ​ជីវ​ភាព​ក្នុង​អំ​ឡុង​ពេល​ហាត់​សម​ និង​អុំ​ប្រ​ណាំង​។ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​បាន​កត់​សម្គាល់​ និង​ស្ងើច​សរសើរ​ចំ​ពោះ​ស្មារតី​សាមគ្គី​ ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណៈ​កម្ម​ការ​វត្ត​ គ្រូ​បង្វឹក​ កី​ឡាក​ កី​ឡា​ការ​នី​ ក៏​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ និង​ការ​ជួយ​ឧបត្ថម្ភ​ពី​សំ​ណាក់​សប្បុរស​ជន​នា​នា​។ ព្រម​ទាំង​សង្ឃឹម​ថា​ កី​ឡាក​ កី​ឡា​ការ​នី​នឹង​បន្ត​ពង្រីក​ស្មារតី​សាមគ្គី​ សកម្ម​ហ្វឹក​ហាត់​ ថែ​រក្សា​សុខ​ភាព​ អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​វិន័យ​ប្រ​កួត​ប្រ​ណាំង​ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដើម្បី​ទទួល​បាន​ស្នា​ដៃ​ខ្ពស់​ក្នុង​ពិ​ធី​បុណ្យ​ឆ្នាំ​នេះ​ នាំ​មក​នូវ​ មោទ​នភាព​ និង​កិត្តិ​យស​ជូន​ដល់​វត្ត​ និង​ភូមិ​ភាគ។

ទិដ្ឋភាព​ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​ អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ក្រុម​កី​ឡា​ករ​ទូក​ ង (បុរស​ - នា​រី​)
នៅ​វត្ត​កំ​ពង់​មាន​ជ័យ​ទឹក​ប្រៃ​។

ក្នុង​ឱ​កាស​នេះ​ ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​ឧបត្ថម្ភ​ថវិកា​ចំ​នួន​ ៤០លាន​ដុង​ ជូន​ដល់​ក្រុម​ទូក​ ងវត្ត​កំ​ពង់​មាន​ជ័យ​ទឹក​ប្រៃ​។ សប្បុរស​ជន​ទាំង​ឡាយ​ក៏​បាន​ព្រួត​ដៃ​គ្នា​រួម​ចំ​ណែក​ថវិកា​ ដើម្បី​ជំ​រុញ​ទឹក​ចិត្ត​ជួយ​ឱ្យ​កី​ឡា​ករ​ កី​ឡា​ការ​នី​មាន​ការ​ទំនុក​ចិត្ត​ក្នុង​ការ​ហាត់​សម​ ប្រ​កួត​ប្រ​ណាំង​ និង​ខិត​ខំ​ប្រឹង​ប្រែង​ដណ្ដើម​បាន​លទ្ធ​ផល​ល្អ​ក្នុង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​ ​ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦៕

សុក​កា-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ