ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/11/2026 - 14:44

ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ បំ​ផុស​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​ កសាង​វប្ប​ធម៌​និង​មនុស្ស​កឹង​ធើ​ អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ សក្តិ​សម​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​ 

(អន​ឡាញ​) លោក​ដោ​ថាញ​ប៊ិញ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ សង្កត់​ធ្ងន់​ថា​ តម្រូវ​ការ​ដាក់​ចេញ​នា​ពេល​នេះ​ គឺ​ត្រូវ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ពី​ផ្នត់គំ​និត​អភិវឌ្ឍ​វប្ប​ធម៌​ ទៅ​ជា​ការ​អភិវឌ្ឍ​តាម​រយៈ​វប្ប​ធម៌​ ដោយ​យក​តម្លៃ​វប្ប​ធម៌​និង​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ​របស់​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ធ្វើ​ជា​ធន​ធាន​សម្រាប់​អភិវឌ្ឍ​ទី​ក្រុង​។

នៅ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​សិល្បៈ​ទី​ក្រុង​ គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ បាន​ប្រារព្ធ​ពិ​ធី​ជួប​ជុំ​ខួប​អនុ​ស្សាវ​រី​យ៍ទិវា​វប្ប​ធម៌​វៀត​ណាម​ ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៦ យ៉ាង​ឱ​ឡា​រិក​។ 

កម្ម​វិធី​សម្តែង​សិល្បៈ​បើ​កកម្ម​វិធី​ជួប​ជុំ​។ រូប​ថត​៖ យ៉ីខូយ

អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​ជួប​ជុំ​នេះ​ មាន​លោក​ ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​នៃ​ទី​ក្រុង​កឹង​ធើ​ លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ លោក​ស្រី​ ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ លោក​ត្រឹង​វ៉ាំង​ហ្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ​ ព្រម​ទាំង​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ សមា​ជិក​គណៈ​ប្រតិ​បត្តិ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ និង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ ផ្នែក​នា​នា​របស់​ទី​ក្រុង​។

អញ្ជើញ​ចូល​រួម​ក្នុង​កម្ម​វិធី​នេះ​ នៅ​ទាំង​មាន​អតីត​ថ្នាក់​ដឹក​នាំ​គណៈ​ឃោស​នា​អប់​រំ​ និង​អតីត​ថ្នាក់​ដឹក​នាំ​ផ្នែក​វប្ប​ធម៌​នៃ​ខេត្ត​ហូវ​យ៉ាង​ ខេត្ត​សុក​ត្រាំង​ និង​ទី​ក្រុង​កឹង​ធើ​ក្នុង​អា​ណត្តិ​កាល​កន្លង​ ថ្នាក់​ដឹក​នាំ​សង្កាត់​ ឃុំ​ និង​ពិ​សេស​គឺ​សិល្ប​ករ​ សិប្ប​ករ​ កម្មា​ភិបាល​ បុគ្គលិក​ អ្នក​រដ្ឋ​ការ​ និង​កម្ម​ករ​និយោជិត​ផ្នែក​វប្ប​ធម៌​របស់​ទី​ក្រុង​ជា​ច្រើន​រូប​ទៀត​។ 

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​កម្ម​វិធី​ជួប​ជុំ​។ រូប​ថត​៖ យ៉ីខូយ

នៅ​ក្នុង​កម្ម​វិធី​នេះ​ អ្នក​តំ​ណាង​បាន​ទស្សនា​ភាព​យន្ត​ឯក​សារ​ស្តី​ពី​ "ប្រ​ភព​ដើម​នៃ​វប្ប​ធម៌​ - កម្លាំង​ចលករ​របស់​ទី​ក្រុង​កឹង​ធើ​" ដែល​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ រៀប​រៀង​។ 

លោក​ដោ​ថាញ​ប៊ិញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុងកឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​កម្ម​វិធី​ជួប​ជុំ​។ រូប​ថត​៖ យ៉ីខូយ

ថ្លែង​ក្នុង​កម្ម​វិធី​ជួប​ជុំ​ លោក​ដោ​ថាញ​ប៊ិញ បាន​សង្កត់​ធ្ងន់​៖ ទិវា​វប្ប​ធម៌​វៀត​ណាម​ (ថ្ងៃ​ទី​២៤ ខែ​ វិច្ឆិកា) ប្រ​ចាំ​ឆ្នាំ​ មិន​ត្រឹម​តែ​ជា​ឱ​កាស​ដើម្បី​ដាស់​ស្មារតី​មោទ​នភាព​ជាតិ​ លើក​តម្កើង​អត្ត​សញ្ញា​ណ​និង​ព្រលឹង​ជាតិ​វៀត​ណាម​ ព្រម​ទាំង​សម្តែង​ការ​ដឹង​គុណ​ចំ​ពោះ​អ្នក​ដែល​បាន​ខិត​ខំ​ថែ​រក្សា​និង​កសាង​មូល​ដ្ឋាន​គ្រឹះ​វប្ប​ធម៌​ជាតិ​គ្រប់​ជំ​នាន់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​សម្រាប់​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​និង​ទូ​ទាំង​សង្គម​ ពិ​និត្យ​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​តួ​នា​ទី​និង​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ដ៏​ផូរផង់​ កសាង​មនុស្ស​វៀត​ណាម​ឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​ធ្វើ​សមា​ហរ​ណ​កម្ម​ និង​ការ​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ក្នុង​ដំ​ណាក់​កាល​ថ្មី​។

ដោយ​មាន​ការ​យល់​ដឹង​យ៉ាង​ស៊ី​ជម្រៅ​អំ​ពី​ឋានៈ​ និង​តួ​នា​ទី​របស់​វប្ប​ធម៌​ចំ​ពោះ​ការ​អភិវឌ្ឍ​ទី​ក្រុង​កឹង​ធើ​ បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ធ្វើ​ឱ្យ​ជាក់​ស្ដែង​គោល​ការណ៍​របស់​មជ្ឈិម​ ទៅ​ជា​សកម្ម​ភាព​ជាក់​ស្តែង​ ពិ​សេស​គឺ​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨០-NQ/TW របស់​ការិយា​ល័យ​នយោ​បាយ​ ស្តី​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌​វៀត​ណាម​ តាម​រយៈ​កម្ម​វិធី​ សេច​ក្តី​សម្រេច​ចិត្ត​ និង​គម្រោង​នា​នា​ ។ល។ ទី​ក្រុង​បន្ត​ពង្រីក​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ បំ​ផុស​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​ កសាង​វប្ប​ធម៌​និង​មនុស្ស​កឹង​ធើ​ ឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ សក្តិ​សម​ជា​មជ្ឈ​មណ្ឌល​នៃ​តំ​បន់​វាល​រាប​ទន្លេ​ គឺ​វឡុង​។

លោក​ដោ​ថាញ​ប៊ិញ បាន​សង្កត់​ធ្ងន់​៖ តម្រូវ​ការ​ដាក់​ចេញ​គឺ​ត្រូវ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ពី​ផ្នត់គំ​និត​អភិវឌ្ឍ​វប្ប​ធម៌​ ទៅ​ជា​ការ​អភិវឌ្ឍ​តាម​រយៈ​វប្ប​ធម៌​ដោយ​យក​តម្លៃ​វប្ប​ធម៌​ និង​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ​របស់​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ធ្វើ​ជា​ធន​ធាន​សម្រាប់​អភិវឌ្ឍ​ទី​ក្រុង​។ វប្ប​ធម៌​ត្រូវ​បញ្ជ្រាប​ចូល​ទៅ​ក្នុង​រាល់​សេច​ក្តី​សម្រេច​ចិត្ត​ វិធី​សាស្ត្រ​អនុ​វត្ត​ការ​ងារ​រដ្ឋ​បាល​ ការ​រៀប​ចំ​ផលិត​ ធ្វើ​អា​ជីវ​កម្ម​ និង​ការ​ប្រា​ស្រ័យ​ទំ​នាក់​ទំនង​ក្នុង​សហ​គម​ន៍។ ការវិ​និយោគ​លើ​វិស័យ​វប្ប​ធម៌​ គឺ​ជា​ការវិ​និយោគ​លើ​មនុស្ស​ លើ​សមត្ថ​ភាព​ច្នៃ​ប្រ​តិដ្ឋ​និង​អនាគត​របស់​ទី​ក្រុង​កឹង​ធើ​។

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ អញ្ជើញ​ទស្សនា​ល្វែង​តាំង​បង្ហាញ​ផលិត​ផល​ OCOP ឆ្នើម​ៗរបស់​ទី​ក្រុង​។ រូប​ថត​៖ យ៉ីខូយ

ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​នេះ​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ បាន​សំ​ណូម​ពរ​ឱ្យ​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ ភូមិ​ភាគ​ និង​កង​ជួ​រសី​ល្បក​រ​ - សី​ល្បការិនី​នៅ​ក្នុង​ទី​ក្រុង​ បន្ត​ពង្រឹង​ការ​ដឹក​នាំ​របស់​បក្ស​ និង​លើក​កម្ពស់​ការ​យល់​ដឹង​អំ​ពី​ឋានៈ​ និង​តួ​នា​ទី​របស់​វប្ប​ធម៌​។ ត្រូវ​បន្ត​កែ​លម្អ​យន្ត​ការ​ គោ​លន​យោ​បាយ​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​រដ្ឋ​លើ​វិស័យ​វប្ប​ធម៌​។ ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ក្នុង​ការ​គ្រប់​គ្រង​ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ និង​ការ​ផ្សព្វ​ផ្សាយ​រូប​ភាព​ភូមិ​ស្រុក​និង​មនុស្ស​កឹង​ធើ​។ ទន្ទឹម​នឹង​នោះ​ បើក​លំ​ហូរ​ប្រ​ភព​ធន​ធាន​ ជំ​រុញ​ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​វប្ប​ធម៌​ ក្នុង​នោះ​ ផ្តោត​លើ​ការ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង​អភិវឌ្ឍ​ឧស្សាហ​កម្ម​វប្ប​ធម៌​ និង​ការក​សាង​ម៉ាកយី​ហោ​វប្ប​ធម៌​កឹង​ធើ​នៅ​ក្នុង​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

ទី​ក្រុង​បាន​កំ​ណត់​ការ​អាទិ​ភាព​អភិវឌ្ឍ​លើ​វិស័យ​ដែល​មាន​ឧត្តម​ភាព​ ដូច​ជា​ ទេស​ចរណ៍​វប្ប​ធម៌​ សី​ល្បៈសម្តែង​ សិប្ប​កម្ម​ហត្ថ​កម្ម​ និង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​។

បន្ត​សិក្សា​ស្រាវ​ជ្រាវ​ និង​ធ្វើ​ឱ្យ​សុក្រឹត​យន្ត​ការ​ គោ​លន​យោ​បាយ​ជំនួយ​ ព្រម​ទាំង​របប​លើក​ទឹក​ចិត្ត​ឱ្យ​បាន​សម​ស្រប​ ដើម្បី​បង្ក​លក្ខ​ណៈអំ​ណោយ​ផល​ឱ្យ​ក្រុម​សី​ល្បក​រ - សិល្ប​ការិនី​ សិប្ប​ករ​ អ្នក​បំ​ពេញ​ការ​ងារ​ក្នុង​វិស័យ​វប្ប​ធម៌​និង​អា​ជីវ​កម្ម​ដែល​ប្រតិ​បត្តិ​ការ​ក្នុង​វិស័យ​នេះ​ អាច​បញ្ចេញ​នូវ​សមត្ថ​ភាព​និង​សក្តា​នុពល​ច្នៃ​ប្រ​តិដ្ឋ​។

 "បុព្វ​ហេ​តុ​នៃ​ការក​សាង​និង​អភិវឌ្ឍ​វប្ប​ធម៌​ មនុស្ស​កឹង​ធើ​ ទាម​ទារ​ឱ្យ​មាន​ការ​រួម​កម្លាំង​ ការ​ឯក​ភាព​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូ​ទាំង​ប្រ​ជា​ជន​។ ក្នុង​នោះ​ ប្រ​ជា​ជន​គឺ​ជា​តួ​អង្គ​នៃ​ការ​ប្រ​តិដ្ឋ​និង​ជា​អ្នក​ទទួល​ផល​វប្ប​ធម៌​; រី​ឯ​កង​ជួរ​អ្នក​បញ្ញវន្ត​ សី​ល្បក​រ-សី​ល្បការិនី​ កម្មា​ភិបាល​វប្ប​ធម៌​និង​អា​ជីវ​ករ​ គឺ​ជា​កង​កម្លាំង​ដ៏​សំ​ខាន់​បំ​ផុត​ក្នុង​ការ​ថែ​រក្សា​ ពង្រីក​តម្លៃ​វប្ប​ធម៌​ បំ​ផុស​សេច​ក្តី​ប្រាថ្នា​ រួម​ចំ​ណែក​និង​កសាង​មនុស្ស​ កឹង​ធើ​ ឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​" លេខា​គណៈ​កម្មា​ ធិ​ការ​បក្ស​ទី​ក្រុង​ បាន​បញ្ជាក់​ដូច្នេះ​។ 

ល្វែង​តាំង​ពិព័រណ៍​សៀវ​ភៅ​ បម្រើ​ជូន​អ្នក​តំ​ណាង​អញ្ជើញ​ចូល​រួម​កម្ម​វិធី​ជួប​ជុំ​។ រូប​ថត​៖ យ៉ីខូយ

ទី​ក្រុង​កឹង​ធើ​ បន្ទាប់​ពី​រួម​បញ្ចូល​បាន​ប្រ​មូល​ផ្តុំ​នូវ​តម្លៃ​វប្ប​ធម៌​ ប្រ​វត្តិ​សាស្ត្រ​និង​ប្រ​ពៃ​ណី​សហ​គម​ន៍ដែល​បាន​បង្កើត​ឡើង​ និង​ពូន​ជ្រំ​ជា​ច្រើន​ជំ​នាន់​។ ការ​ប្រ​មូល​ផ្តុំ​តម្លៃ​ទាំង​នេះ​ បាន​ធ្វើ​ឱ្យ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ កឹង​ធើ​កាន់​តែ​សម្បូរ​បែប​ ព្រម​ទាំង​បើក​ចេញ​នូវ​លទ្ធ​ភាព​នៃ​ការត​ភ្ជាប់​នូវ​តម្លៃ​វប្ប​ធម៌​ ឱ្យ​ក្លាយ​ជា​ធន​ធាន​ រួម​សម្រាប់​បម្រើ​ការ​អភិវឌ្ឍ​ទី​ក្រុង​។

ចំ​ពោះ​សកម្ម​ភាព​អក្សរ​សិល្ប៍​ សិល្បៈ​ បច្ចុប្បន្ន​ទី​ក្រុង​មាន​សមា​គម​អក្សរ​សិល្ប៍​និង​សិល្បៈ​ចំ​នួន​ ៩ និង​សាខា​សមា​គម​ឯក​ទេស​មួយ​ ដោយ​មាន​សមា​ជិក​សរុប​ ១.១៥៩ នាក់​។ ប្រ​ព័ន្ធ​ស្ថា​ប័ន​វប្ប​ធម៌​ចាប់​ពី​មូល​ដ្ឋាន​ដល់​ទី​ក្រុង​ កំ​ពុង​បាន​ពង្រឹង​និង​លើក​កម្ពស់​គុណ​ភាព​ជា​បណ្តើ​រៗ។ ការ​ចលនា​ "ទូ​ទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​" កាន់​តែ​មាន​ភាព​ស៊ី​ជម្រៅ​និង​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជមាន​ក្នុង​ជីវ​ភាព​វប្ប​ធម៌​នៅ​តាម​មូល​ដ្ឋាន​។

កម្ម​វិធី​ជួប​ជុំ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តា​មរ​លក​ធា​តុ​អា​កាស​កាសែត​និង​វិទ្យុ​
ទូរទស្សន៍កឹងធើ។ រូបថត៖ យ៉ីខូយ

បច្ចុប្បន្ន​ ទី​ក្រុង​មាន​បេតិក​ភណ្ឌ​ចំ​នួន​ ១០៩ បាន​ចាត់​ចំ​ណាត់​ថ្នាក់​ និង​មាន​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ចំ​នួន​ ១៦ ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូ​បី​ថ្នាក់​ជាតិ​។ ការ​ងារ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អភិវឌ្ឍ​ទេស​ចរណ៍​បាន​យក​ចិត្ត​ទុក​ដាក់​។ សកម្ម​ភាព​ពិ​ធី​បុណ្យ​ ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ និង​ការស​ម្តែង​សិល្បៈ​ កាន់​តែ​មាន​ភាព​សម្បូរ​បែប​ មាន​ភាព​ច្នៃ​ប្រ​តិដ្ឋ​ ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​។ 

សី​ល្បក​រ -សី​ល្បការិនី​ និង​សិប្ប​ករ​ឆ្នើម​ៗ ចូល​រួម​ដោះ​ដូរ​យោបល់​ក្នុង​កម្ម​វិធី​។ រូប​ថត​៖ យ៉ីខូយ

នៅ​ក្នុង​កម្ម​វិធី​នេះ​ មាន​សី​ល្បក​រ-សី​ល្បការិនី​ និង​សិប្ប​ករ​ឆ្នើម​ៗ បាន​ចែក​រំលែក​នូវ​មនោ​សញ្ចេតនា​ ការ​ប្តេជ្ញា​ចិត្ត​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ក្នុង​គោល​បំ​ណង​រួម​ចំ​ណែក​អភិវឌ្ឍ​វប្ប​ធម៌​ទី​ក្រុង​កឹង​ធើ​ នា​ពេល​ខាង​មុខ​៕

ដាំង​ហ្វិញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ