ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/11/2026 - 22:07

សម​មិត្ត​ ឡឹម​វ៉ាំង​ម៉ឹង​ សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​សភា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ចូល​រួម​ក្នុង​ពិ​ធី​ប្រ​គល់​សំ​ណង់​ដង​ផ្លូវ​ជីវ​ភាព​ប្រ​ជា​ជន​ និង​ប្រ​ព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ឃុំ​ភូ​តឹម 

ថ្ងៃ​ ១៥ ខែ​វិច្ឆិកា ក្នុង​បរិយាកាស​រីក​រាយ​អំ​ណរ​ទិវា​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ផ្សារ​ភ្ជាប់​ជា​មួយ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​សប្តា​ហ៍វប្ប​ធម៌​ - មហា​សាមគ្គី​ ឆ្នាំ​២០២៦ នៅ​ភូមិ​ភូ​ហ៊ឺវ ឃុំ​ភូ​តឹម ទី​ក្រុង​កឹង​ធើ​ បាន​ប្រារព្ធ​ពិ​ធី​ប្រ​គល់​សំ​ណង់​ដង​ផ្លូវ​ជីវ​ភាព​ប្រ​ជា​ជន​ និង​ប្រ​ព័ន្ធ​លូ​បង្ហូរ​ទឹក​សម្រាប់​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​។

សម​មិត្ត​ ឡឹម​វ៉ាំង​ម៉ឹង​ សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​សភា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ រួមជាមួយនឹងតំណាងថ្នាក់ដឹកនាំ​ទីក្រុងកឹងធើចូលរួមពិធីនេះ។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​នេះ​ មាន​សម​មិត្ត​ ឡឹម​វ៉ាំង​ម៉ឹង​ សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​សភា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​; សម​មិត្ត​ លី​រដ្ឋា​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; ព្រម​ទាំង​តំ​ណាង​សមា​គម​អា​ជីវ​ករ​វ័យ​ក្មេង​សុក​ត្រាំង​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ខើយតៀង​ និង​ប្រ​ជា​ជន​ភូមិ​ភាគ​ច្រើន​កុះ​ករ​។

សម​មិត្ត​ ឡឹម​វ៉ាំង​ម៉ឹង​ សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​សភា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ ព្រម​ទាំង​តំ​ណាង​សមា​គម​អា​ជីវ​ករ​វ័យ​ក្មេង​សុក​ត្រាំង​ និងក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ខើយតៀង​ជូន​អំ​ណោយ​គ្រួ​សារ​ក្រី​ក្រ​។

សំ​ណង់​ដង​ផ្លូវ​ជីវ​ភាព​ប្រ​ជា​ជន​ និង​ប្រ​ព័ន្ធ​លូ​បង្ហូរ​ទឹក​នៅ​ភូមិ​ភូ​ហ៊ឺវ មាន​ទឹក​ប្រាក់​កសាង​សរុប​ជាង​ ២២០ លាន​ដុង​ ដែល​ឧបត្ថម្ភ​ដោយ​អា​ជីវ​កម្ម​ និង​សប្បុរស​ជន​នា​នា​ធ្វើ​ហិរញ្ញ​ប្បទាន​។ សំ​ណង់​បា​នក​សាង​សម្រេច​ជា​ស្ថាពរ​ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ មាន​អត្ថ​ន័យ​ជាក់​ស្តែង​ ជួយ​ដោះ​ស្រាយ​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ ការ​ដឹក​ជញ្ជូន​ទំនិញ​ផង​ កែ​លម្អ​អនា​ម័យបរិស្ថាន​ និង​លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ផង​។ នេះ​គឺ​ជា​ភ័ស្តុ​តាង​ដ៏​រស់​រវើក​នៃ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម​ និង​ការ​រួម​ដំ​ណើរ​របស់​កង​ជួ​រអា​ជីវ​ករ​ចំ​ពោះ​ការ​អភិវឌ្ឍ​របស់​ភូមិ​ភាគ​ផង​ដែរ​។

សម​មិត្ត​ លី​រដ្ឋា​ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ ជូន​អំ​ណោយ​គ្រួ​សារ​ក្រី​ក្រ​។

ថ្លែង​ក្នុង​ពិ​ធី​នេះ​ សម​មិត្ត​ ឡឹម​វ៉ាំង​ម៉ឹង​ សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​សភា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​  សម្តែង​ក្តី​រីក​រាយ​ដែល​បាន​ចូល​រួម​អប​អរ​សា​ទរ​ជា​មួយ​ប្រ​ជា​ជន​ក្នុង​ឱ​កាស​ពិ​ធី​បុណ្យ​ដ៏​មាន​អត្ថ​ន័យ​នេះ​ និង​បាន​ឃើញ​ផ្ទាល់​នូវ​សំ​ណង់​គមនាគមន៍​ជន​បទ​ស្អាត​បាត​បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​។ សម​មិត្ត​បាន​កត់​សម្គាល់​ និង​កោត​សរសើរ​ចំ​ពោះ​ការ​យល់​ស្រប​របស់​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ និង​ការ​ព្រួត​ដៃ​របស់​សមា​គម​អា​ជី​ករ​វ័យ​ក្មេង​សុក​ត្រាំង​ ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ខើយតៀង​ និង​អង្គ​ភាព​នា​នា​ ដែល​បាន​ជួយ​ឱ្យ​សំ​ណង់​នេះ​សម្រេច​បាន​ឆាប់​រហ័ស​ នាំ​មក​ផល​ប្រ​យោជន៍​ជាក់​ស្តែង​ជូន​សហ​គម​ន៍។ រយៈ​ពេល​ខាង​មុខ​ សម​មិត្ត​សង្ឃឹម​ថា​ សមា​គម​អា​ជីវ​ករ​វ័យ​ក្មេង​សុក​ត្រាំង​ និង​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ខើយតៀង​  បន្ត​ពង្រីក​ស្មារតី​ស្រ​ឡាញ់​រាប់​អាន​គ្នា​ រួម​ដំ​ណើរ​ជា​មួយ​ភូមិ​ភា​គក​សាង​សំ​ណង់​សុខុមាល​ភាព​សង្គម​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​; យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​ងារ​សុខុមាល​ភាព​សង្គម​ ជួយ​ឧបត្ថម្ភ​ទាន់​ពេល​ដល់​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ពិ​សេស​គឺ​ជន​ជាតិ​ភាគ​តិច​។ 

សម​មិត្ត​ ឡឹម​វ៉ាំង​ម៉ឹង​ សមា​ជិក​មជ្ឈិម​បក្ស​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រដ្ឋ​សភា​ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​ រួម​ជា​មួយ​គណៈ​ប្រតិ​ភូ​ជួប​សំ​ណេះ​សំ​ណាល​ និង​ជា​ភ័ស្តុ​តាង​ក្តី​រីក​រាយ​របស់​មា​មីង​ដែល​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​សំ​ណង់​។

ក្នុង​ឱ​កាស​នេះ​ សមា​គម​អា​ជីវ​ករ​វ័យ​ក្មេង​សុក​ត្រាំង​ បាន​ជូន​អំ​ណោយ​ចំ​នួន​ ២៥ ចំ​ណែក​ ដល់​គ្រួ​សារ​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​នៅ​ភូមិ​ភូ​ហ៊ឺវ រួម​ចំ​ណែក​លើក​ទឹក​ចិត្ត​មា​មីង​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​លំ​នឹង​ជីវ​ភាព​៕

យ្វី​អាញ​- លី​សៀ​

ចែករំលែកអត្ថបទ