រសៀលថ្ងៃទី ១៤-វិច្ឆិកា-២០២៦ នៅវត្តបាត្រាច គណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ខេត្តវិញឡុង បានចាត់តាំងពិធីសម្ពោធនិងប្រគល់បន្ទប់រៀនចំនួន ៣បន្ទប់ ជូនជនរួមជាតិខ្មែរ។ សំណង់នេះមានថវិកាកសាងចំនួន ១,៥ ពាន់លានដុង ដែលឧបត្ថម្ភដោយអគ្គក្រុមហ៊ុនឧស្ម័នវៀតណាម។

តំណាងគណៈ ផ្នែក និងសប្បុរសជននានា កាត់ខ្សែបូសម្ពោធបន្ទប់រៀនទាំង ៣។

ជូនអំណោយដល់មាមីងខ្មែរ ក្នុងមួយចំណែកៗមានតម្លៃ ៩៥០.០០០ ដុង។
អញ្ជើញចូលរួមមានសមមិត្ត គឹមរឿង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត; លោក ង្វៀងខាញ់ហ្វា អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប; ព្រះឧបជ្ឈាយ៍ ថាច់កាង ព្រះចៅអធិការវត្តបាត្រាច; ព្រះតេជព្រះគុណ ធិតមិញភូ នាម ហ្វិញថាញសាង; ព្រមទាំងព្រះសង្ឃ តំណាងគណៈ ផ្នែក អង្គការមហាជន និងសប្បុរសជននានា។
សំណង់រួមមានបន្ទប់រៀនចំនួន ៣ បានសង់លើផ្ទៃដីសរុប ២១០ ម៉ែត្រការ៉េ ដោយព្រះតេជព្រះគុណធិតមិញភូ ចលនាឧបត្ថម្ភកសាង។ ការសម្ពោធ និងដាក់ឱ្យដំណើរការបន្ទប់រៀនទាំងនេះ គឺរួមចំណែកបំពេញបន្ថែមនូវមូលដ្ឋានសម្ភារៈ បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពបង្រៀន និងរៀននៅវត្ត ក៏ដូចជាបម្រើដល់តម្រូវការសិក្សារបស់កូនចៅជនរួមជាតិខ្មែរ។ សំណង់នេះក៏បានរួមចំណែកជួយវត្តរក្សាការបង្រៀនអក្សរខ្មែរ អភិរក្សភាសា អក្សរសាស្ត្រ និងអត្តសញ្ញាណវប្បធម៌ប្រពៃណីជាតិ។ ក្នុងឱកាសនេះ បណ្តាអ្នកឧបត្ថម្ភបានជូនអំណោយចំនួន ១០០ ចំណែកដល់មាមីងនៅលើភូមិភាគឃុំ អំណោយក្នុងមួយចំណែកមានតម្លៃ ៩៥០.០០០ ដុង និងតម្លៃសរុប ៩៥ លានដុង ដើម្បីរួមចំណែកចែករំលែកភាពលំបាកក្នុងជីវភាព។
ថ្លែងយោបល់ក្នុងពិធី លោក ង្វៀងខាញ់ហ្វា បានអំណរគុណចំពោះអគ្គក្រុមហ៊ុនឧស្ម័នវៀតណាម ព្រះតេជព្រះគុណ ធិតមិញភូ ព្រមទាំងបណ្តាអង្គភាព និងសប្បុរសជននានា ដែលបានយកចិត្តទុកដាក់ឧបត្ថម្ភដល់ភូមិភាគក្នុងការកសាងបន្ទប់រៀន និងជូនអំណោយដល់ប្រជាជន។ ការឧបត្ថម្ភនេះបានរួមចំណែកគិតគូរដល់វិស័យអប់រំ និងអនុវត្តការងារសុខុមាលភាពសង្គមនៅក្នុងភូមិភាគ។ លោកសង្ឃឹមថា នាពេលខាងមុខ បណ្តាអង្គភាព និងសប្បុរសជនបន្តរួមដំណើរជាមួយឃុំ យកចិត្តទុកដាក់ឧបត្ថម្ភដល់គ្រួសារជនរួមជាតិខ្មែរដែលមានការលំបាកច្រើន ជួយឱ្យមាមីងលំនឹងជីវភាព; ទន្ទឹមនឹងនោះក៏បង្កលក្ខណៈងាយស្រួលដល់ការសិក្សារបស់ព្រះសង្ឃ និងកូនចៅជនរួមជាតិខ្មែរនៅលើភូមិភាគផងដែរ៕
ទីទុយ - មេងលី