ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/11/2026 - 20:54

ភាព​អ៊ូ​រអរ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​គណៈប្រ​ជា​ជន​មណ្ឌល​ទី​ក្រុង​កឹង​ធើ​ 

នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ម្ចាស់​ឆ្នោត​តំ​ណាង​គ្រួ​សារ​នៅ​ឃុំ​ សង្កាត់​ទាំង​ ១០៣ លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ បាន​អញ្ជើញ​មក​ព្រម​ៗគ្នា​ដើម្បី​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​គណៈប្រ​ជា​ជន​មណ្ឌល​  អា​ណត្តិ​កាល​ ២០២៦​-២០៣១។ បរិយាកាស​ថ្ងៃ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ពុះ​ពោរ​ បង្ហាញ​ពី​ស្មារតី​ប្រ​ជា​ធិ​បតេយ្យ​ ការ​ទទួល​ខុស​ត្រូវ​និង​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន​ក្នុង​ការក​សាង​រដ្ឋ​អំ​ណាច​នៅ​មូល​ដ្ឋាន​។

 

ទិដ្ឋភាព​ម្ចាស់​ឆ្នោត​តំ​ណាង​គ្រួ​សារ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​គណៈប្រ​ជា​ជន​មណ្ឌល​ អា​ណត្តិ​កាល​ ២០២៦-២០៣១ នៅ​ទី​ក្រុង​កឹង​ធើ​។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ ម្ចាស់​ឆ្នោត​តំ​ណាង​គ្រួ​សារ​បាន​អញ្ជើញ​មក​យ៉ាង​ច្រើន​កុះ​ករ​ ដើម្បី​អនុ​វត្ត​សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​ពល​រដ្ឋ​។ សន្លឹក​ឆ្នោត​នីមួយៗ​បាន​ម្ចាស់​ឆ្នោត​ពិ​ចារ​ណា​ច្បាស់​លាស់​ មុន​នឹង​បោះ​ជ្រើស​ផ្ញើ​ក្តី​ទំនុក​ចិត្ត​ទៅ​លើ​អ្នក​ដែល​មាន​គុណ​សម្បត្តិ​ មាន​សមត្ថ​ភាព​ មាន​ប្រិយ​ភាព​និង​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​បម្រើ​សហ​គម​ន៍ប្រ​ជា​ជន​ដោយ​អស់​ពី​ចិត្ត​។ បរិយាកាស​ថ្ងៃ​បោះ​ឆ្នោត​បាន​ប្រ​ព្រឹត្ត​ទៅ​យ៉ាង​ឱ​ឡា​រិក​ រំភើប​រីក​រាយ​ ក្លាយ​ជា​យុទ្ធ​នា​ការ​ប្រ​ជុំ​ជីវ​ភា​ពន​យោ​បាយ​យ៉ាង​ទូ​លំ​ទូ​លាយ​នៅ​តាម​មណ្ឌល​ប្រ​ជា​ជន​តាំង​ទី​លំ​នៅ​។

តាម​ផែន​ការ​ ពេល​វា​លា​បោះ​ឆ្នោត​ចាប់​ផ្តើម​ពី​ម៉ោង​ ៧ព្រឹក​ ដល់​ម៉ោង​១១ ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ ចំ​ពោះ​ភូមិ​ឋាន​ដែល​មាន​ប្រ​ជា​ជន​រស់​នៅ​កុះ​ករ​ ពេល​វេលា​បោះ​ឆ្នោត​អាច​អូស​បន្លាយ​រហូត​ដល់​ម៉ោង​ ១៧រសៀល​ នៅ​ថ្ងៃ​ដដែល​ បង្ក​លក្ខ​ណៈងាយ​ស្រួយ​ដើម្បី​ម្ចាស់​ឆ្នោត​បាន​ចូល​រួម​បោះ​ឆ្នោត​គ្រប់​គ្នា​។ ទូ​ទាំង​ទី​ក្រុង​ចាត់​តាំង​ការ​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​គណះប្រ​ជា​ជន​មណ្ឌល​ ចំ​នួន​១.២២៧នាក់​ នៅ​តាម​ឃុំ​ សង្កាត់​ទាំង​១០៣ អា​ណត្តិ​កាល​ ២០២៦-២០៣១។ ទន្ទឹម​នឹង​នោះ​ ឃុំ​ សង្កាត់​មួយ​ចំ​នួន​ក៏​បាន​ចាត់​តាំង​ការ​បោះ​ឆ្នោត​ជ្រើស​សមា​ជិក​គណៈ​អធិការ​កិច្ច​ប្រ​ជា​ជន​ អា​ណត្តិ​កាល​ថ្មី​។ ដើម្បី​ឱ្យ​ថ្ងៃ​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​លក្ខ​ណៈប្រ​ជា​ធិ​បតេយ្យ​ ត្រឹម​ត្រូវ​តាម​ការ​កំ​ណត់​ ការ​ងារ​ត្រៀម​បម្រុង​បាន​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​និង​ភូមិ​ភាគ​នា​នា​អនុ​វត្ត​ព្រម​ៗគ្នា​យ៉ាង​ហ្មត់​ចត់​។ ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ ការ​បិទ​ប្រ​កាស​បញ្ជី​ឈ្មោះ​ម្ចាស់​ឆ្នោត​ ចាត់​តាំង​កិច្ច​ប្រ​ជុំ​ពិ​គ្រោះ​យោបល់​ ឧទ្ទេស​នាម​បេក្ខ​ជន​ឈរ​ឆ្នោត​ ត្រៀម​បម្រុង​មូល​ដ្ឋាន​សម្ភារៈ​ គ្រឿង​បរិក្ខារ​និង​រៀប​ចំ​មណ្ឌល​បោះ​ឆ្នោត​បាន​អនុ​វត្ត​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​។ បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ជ្រើស​និង​ឧទ្ទេស​នាម​ សុទ្ធ​តែ​ធា​នា​សម្រេច​បទ​ដ្ឋាន​ គ្រប់​លក្ខ​ណៈ មាន​ប្រិយ​ភាព​និង​សមត្ថ​ភាព​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ការ​ងារ​នៅ​សហ​គម​ន៍ប្រ​ជា​ជន​ស្នាក់​នៅ​។ ការ​ងារ​ផ្សព្វ​ផ្សាយ​ក៏​បាន​ជំ​រុញ​ដោយ​ទម្រង់​រូប​ភាព​ជា​ច្រើន​សម​ស្រប​នឹង​ភូមិ​ភាគ​នីមួយៗ​ ជួយ​ប្រ​ជា​ជន​យល់​ច្បាស់​ពី​គោល​ការណ៍​ អត្ថ​ន័យ​ សិទ្ធិ​និង​កាតព្វ​កិច្ច​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​។ បណ្តា​វិធាន​ការ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បង្ការ​ពន្លត់​អគ្គិ​ភ័យ​និង​សុវត្ថិ​ភាព​ចរា​ចរណ៍​បា​នក​សាង​ជាក់​លាស់​។ កង​កម្លាំង​នគរ​បាល​រួម​ជា​មួយ​អង្គ​ភាព​សមត្ថ​កិច្ច​នា​នា​ សហ​ការ​ប្រ​ចាំ​ការ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ រួម​ចំ​ណែក​រក្សា​សុវត្ថិ​ភាព​ក្នុង​អំ​ឡុង​ពេល​ប្រ​ព្រឹត្តិ​ទៅ​នៃ​ការ​បោះ​ឆ្នោត​។

ម្ចាស់​ឆ្នោត​រីក​រាយ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​ អា​ណត្តិ​កាល​ ២០២៦-២០៣១។

សម្រប​នឹង​បរិយាកាស​រីក​រាយ​របស់​ទូ​ទាំង​ទី​ក្រុង​ នៅ​ឃុំ​ឡាយ​ហ្វា​ តាំង​ពី​ព្រឹក​ព្រលឹម​ ម្ចាស់​ឆ្នោត​តំ​ណាង​គ្រួ​សារ​នៅ​ភូមិ​ទាំង​៩បាន​អញ្ជើញ​មក​ជួប​ជុំ​គ្នា​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​។ ការ​ងារ​ចាត់​តាំង​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ដើម្បី​ប្រ​ជា​ជន​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​អ្នក​តំ​ណាង​សហ​គម​ន៍ប្រ​ជា​ជន​ក្នុង​អា​ណត្តិ​កាល​ថ្មី​។ លោក​ត្រឹង​គឹម​ហ្វី​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “ទូ​ទាំង​ឃុំ​មាន​ម្ចាស់​ឆ្នោត​ ៥.៩៨៨នាក់​ តំ​ណាង​គ្រួ​សារ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​៩នាក់​ អា​ណត្តិ​កាល​ ២០២៦-២០៣១។ មុន​ថ្ងៃ​បោះ​ឆ្នោត​ ភូមិ​ភាគ​បាន​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ទូ​លំ​ទូ​លាយ​អំ​ពី​ពេល​វេលា​បោះ​ឆ្នោត​ តាម​រយៈ​ប្រ​ព័ន្ធ​ផ្សាយ​សំឡេង​នៅ​មូល​ដ្ឋាន​ រួម​ជា​មួយ​បណ្តា​ញព័ត៌​មាន​សហ​គម​ន៍។ អា​ស្រ័យ​ហេ​តុ​នោះ​ ប្រ​ជា​ជន​ក្តាប់​ព័ត៌​មាន​ច្បាស់​លាស់​ ម្ចាស់​ការ​រៀប​ចំ​ពេល​វេលា​ចូល​រួម​ បង្ហាញ​ពី​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ការ​ងារ​រួម​របស់​ភូមិ​ភាគ​។

នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ បញ្ជី​ឈ្មោះ​ម្ចាស់​ឆ្នោត​ ជីវ​ប្រ​វត្តិ​សង្ខេប​របស់​បេក្ខ​ជន​ឈរ​ឆ្នោត​បាន​បិទ​ប្រ​កាស​ជា​សា​ធា​រណៈ​ រៀប​ចំ​បន្ទប់​មាន​ភាព​សម​រម្យ​ ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​។ សមា​ជិក​ក្រុម​បោះ​ឆ្នោត​បាន​ជួយ​ណែ​នាំ​ម្ចាស់​ឆ្នោត​អនុ​វត្ត​ពី​មួយ​ជំ​ហាន​ទៅ​មួយ​ជំ​ហាន​អំ​ពី​បែប​បទ​បោះ​ឆ្នោត​ ចាប់​ពី​ការ​ពិ​និត្យ​ព័ត៌​មាន​ ការ​ទទួល​ស្លឹក​ឆ្នោត​ រហូត​ដល់​ការ​ជ្រើស​និង​ការ​ដាក់​ស្លឹក​ឆ្នោត​ក្នុង​ហិប​ឆ្នោត​។ រាល់​សកម្ម​ភាព​បាន​ដំ​ណើរ​ការ​បើក​ចំ​ហ​ ធា​នា​បាន​នូវ​គោល​ការណ៍​ប្រ​ជា​ធិ​បតេយ្យ​ ត្រឹម​ត្រូវ​តាម​បែប​បទ​រដ្ឋ​បាល​។ កិច្ច​សហ​ការ​ជិត​ស្និទ្ធ​រវាង​កង​កម្លាំង​នា​នា​ រួម​ចំ​ណែក​ជួយ​ឱ្យ​សកម្ម​ភាព​បោះ​ឆ្នោត​ប្រ​ព្រឹត្ត​ទៅ​រលូន​និង​សុវត្ថិ​ភាព​។ មាន​វត្ត​មាន​តាំង​ពី​ព្រឹក​នៅ​មណ្ឌល​បោះ​ឆ្នោត​ អ្នក​មីង​តាំង​ធី​ឡែ ម្ចាស់​ឆ្នោត​នៅ​ភូមិ​ឈូង​ធំ​B ឃុំ​ឡាយ​ហ្វា​ រីក​រាយ​ពេល​បាន​បោះ​ឆ្នោត​ជ្រើស​អ្នក​តំ​ណាង​ដោយ​ផ្ទាល់​។អ្នក​មីង​រំ​ពឹង​ថា​ ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​អា​ណត្តិ​កាល​ថ្មី​នឹង​ពង្រីក​ស្មារតី​ទទួល​ខុស​ត្រូវ​ ជិត​ដិត​ប្រ​ជា​ជន​ ស្តាប់​ប្រ​ជា​ជន​និង​ឆ្លុះ​បញ្ចាំង​ទាន់​ពេល​ពី​មតិ​គោល​បំ​ណង​របស់​ប្រ​ជា​ជន​ ចលនា​មា​មីង​សាមគ្គី​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​និង​ស្រស់​បំព្រង​។

ជា​មួយ​នឹង​ការ​ត្រៀម​បម្រុង​យ៉ាង​ហ្មត់​ចត់​និង​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ម្ចាស់​ឆ្នោត​ ទិវា​បោះ​ឆ្នោត​ជ្រើស​ប្រ​ធាន​គណៈប្រ​ជា​ជន​ភូមិ​ ប្រ​ធាន​គណៈប្រ​ជា​ជន​មណ្ឌល​នៅ​ទី​ក្រុង​កឹង​ធើ​បាន​ប្រ​ព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ប្រ​ជា​ធិ​បតេយ្យ​ រីក​រាយ​និង​សុវត្ថិ​ភាព​។ អ្នក​ដែល​ទទួល​បាន​ការ​ទំនុក​ចិត្ត​ នឹង​រួម​ចំ​ណែក​ពង្រីក​កម្លាំង​សាមគ្គី​សហ​គម​ន៍ កសាង​ប្រ​ព័ន្ធ​នយោ​បាយ​នៅ​មូល​ដ្ឋាន​ឱ្យ​កាន់​តែ​រឹង​មាំ​៕

ហុង​ទើ-មុនី​

ចែករំលែកអត្ថបទ