13/11/2026 - 08:09

ជក់​ចិត្ត​នឹង​របរ​ចម្លាក់​ខ្មែរ​ 

មាន​និស្ស័យ​នឹង​ចម្លាក់​តាំង​ពី​នៅ​បួស​រៀន​ក្នុង​វត្ត​ បង​ឡឹម​ហ្វា​ថា​ នៅ​ភូមិ​តឹង​ក្វី​ B ឃុំ​តឹង​ថា​ញ់ ទី​ក្រុង​កឹង​ធើ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​ស្រាវ​ជ្រាវ​រៀន​សូ​ត្រ​និង​លត់​ដំ​ដោយ​ឥត​ឈប់​ឈរ​ ដើម្បី​បាន​ក្លាយ​ជា​សិប្ប​ករ​ជាង​ចម្លាក់​។ សម្រាប់​គាត់​ វណ្ណ​កម្ម​នីមួយៗ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ភាព​ប៉ិន​ប្រ​សប់​និង​ការ​ច្នៃ​ប្រ​តិដ្ឋ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បំ​ពាក់​នូវ​ចិត្ត​ស្រ​ឡាញ់​រប​រនិង​មោទ​នភាព​ក្នុង​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្មែរ​។

បង​ថា​ មាន​និស្ស័យ​នឹង​របរ​ចម្លាក់​តាំង​ពី​ឆ្នាំ​ ២០០៥ ពេល​នោះ​បង​បួស​រៀន​នៅ​វត្ត​សោ​ភណ​រង្សី​ បឹង​ក្រ​ចាប់​ថ្មី​។ នៅ​ក្នុង​បរិស្ថាន​វត្ត​អា​រាម​ គាត់​ចូល​ចិត្ត​ទៅ​មើល​សិប្ប​ករ​គូរ​គំនូរ​និង​ឆ្លាក់​ក្បាច់​លើ​សំ​ណង់​នា​នា​ក្នុង​វត្ត​។ ផ្តើម​ពី​ការ​ចាប់​អា​រម្មណ៍​មើល​ដំ​បូង​ ជា​ជំ​ហាន​ៗគាត់​ក៏​បាន​សិក្សា​ពី​បច្ចេក​ទេស​សិល្បៈ​សូន​រូប​និង​រៀន​ឆ្លាក់​ក្បាច់​តាម​បែប​ស្ថា​បត្យ​កម្ម​ខ្មែរ​។ បន្ទាប់​មក​ ពេល​ទៅ​សិក្សា​ថ្នាក់​ធម្ម​វិន័យ​នៅ​វត្ត​សិរី​តេជោ មហា​ទប់​ ឃើញ​ជាង​កំ​ពុង​ឆ្លាក់​ឈើ​ គាត់​ក៏​បាន​បន្ត​ស្វែង​យល់​និង​សុំ​រៀន​របរ​នេះ​"។

បង​ឡឹម​ហ្វា​ថា​ ឆ្លាក់​ភ្នែក​និង​រាង​ទូក​ ងវត្ត​សិរី​ប្រ​ជុំ​វង្ស​ ពាម​បួន​ថ្មី​សម្រេច​រួច​រាល់​។

ក្រោយ​ពី​រយៈ​កាល​៣ឆ្នាំ​បួស​រៀន​ បង​ហ្វា​ថា​លា​ចាក​សិក្ខា​បទ​និង​សម្រេច​ចិត្ត​ទៅ​សិក្សា​របរ​ចម្លាក់​ឈើ​។ ដើម្បី​លើក​កម្ពស់​ថ្វី​ដៃ​ គាត់​បាន​ទៅ​វត្ត​កំ​ពង់​មាន​ជ័យ​ ទឹក​ប្រៃ​ ធ្វើ​ការ​និង​រៀន​សូ​ត្រ​បទ​ពិសោធន៍​ពី​សិប្ប​ករ​រៀម​ច្បង​។ បន្ទាប់​ពី​ខិត​ខំ​ប្រឺងប្រែង​លត់​ដំ​ជា​ច្រើន​ឆ្នាំ​ គាត់​ក៏​មាន​ចំ​ណេះ​ជំ​នាញ​ផ្នែក​ខាង​សិល្បៈ​ចម្លាក់​ មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទទួល​តុ​បតែង​ ឆ្លាក់​ទ្វារ​និង​សំ​ណង់​ផ្សេង​ៗធ្វើ​ពី​ឈើ​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​។ បង​ថា​ សំ​ណេះ​សំ​ណាល​៖ "ចាប់​ពី​ឆ្នាំ​ ២០០៩ មក​ដល់​ពេល​នេះ​ នៅ​ពេល​មាន​ចំ​ណេះ​ជំ​នាញ​ខាង​របរ​ឆ្លាក់​ឈើ​ ខ្ញុំ​ទទួល​ការ​ងារ​ធ្វើ​ជុំ​ឆ្នាំ​ ដូច្នេះ​ ខ្ញុំ​ធ្វើ​ការងា​រប​ណ្តើ​រ រៀន​សូ​ត្រប​ណ្តើ​រដើម្បី​ដក​បទ​ពិសោធន៍​។ កាន់​តែ​ធ្វើ​ ខ្ញុំ​រឹត​តែ​ស្រ​ឡាញ់​រប​រនិង​ចង់​បង្ក​បាន​ផលិត​ផល​ស្រស់​ស្អាត​និង​មាន​តម្លៃ​ជាង​ទៀត​"។

របរ​ឆ្លាក់​ក្បាច់​ខ្មែរ​ទាម​ទារ​ជាង​ត្រូវ​មាន​ភាព​អំ​ណត់​ព្យា​យាម​ ប្រិត​ប្រៀន​ យល់​ដឹង​ពី​ស្ថា​បត្យ​កម្ម​ សិល្បៈ​ប្រ​ពៃ​ណី​និង​សមត្ថ​ភាព​បង្ហាញ​ព្រលឹង​នៃ​វណ្ណ​កម្ម​នីមួយៗ​។ ទន្ទឹម​នឹង​ការ​រៀន​សូ​ត្រ​បទ​ពិសោធន៍​ពី​សិប្ប​ករ​រៀម​ច្បង​ បង​ថា​នៅ​ទាំង​ម្ចាស់​ការ​ស្វែង​យល់​ពី​ទម្រង់​ក្បាច់​និង​រូប​ចម្លាក់​សត្វ​តំ​ណាង​លើ​ប្រ​ព័ន្ធ​អ៊ីនធឺ​ណិត​ដើម្បី​ពង្រីក​ចំ​ណេះ​ដឹង​ ច្នៃ​ប្រ​តិដ្ឋ​បន្ថែម​ផលិត​ផល​ថ្មី​ៗប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​។ ចាប់​តាំង​ពី​ការ​ជ្រើស​រើស​គំ​រូ​ គូរ​គម្រោង​ រហូត​ដល់​ដាប់​ឆ្លាក់​និង​បង្ហើយ​ផលិត​ផល​ គាត់​តែង​ធ្វើ​ដោយ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ តាម​សម្តី​របស់​គាត់​ ដើម្បី​ឆ្លាក់​ក្បាច់​រស់​រវើក​ មាន​ព្រលឹង​ ជាង​ឆ្លាក់​មិន​ត្រឹម​តែ​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់​និង​ភ្នែក​ភ្លឺ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​យល់​ដឹង​ពី​អត្ថ​ន័យ​នៃ​ទម្រង់​ក្បាច់​និង​រូប​ចម្លាក់​នីមួយៗ​ក្នុង​វប្ប​ធម៌​ប្រ​ពៃ​ណី​ទៀត​ផង​។

បង​ឡឹម​ហ្វា​ថា​ កំ​ពុង​ព្រៀង​ក្បាច់​លើ​រាង​ទូក​ ងទី​២របស់​វត្ត​សិរី​ប្រ​ជុំ​វង្ស​ពាម​បួន​ថ្មី​។

ដោយ​មាន​ការ​ឧស្សា​ហ៍ព្យា​យាម​និង​ស្មារតី​ចង់​រីក​ចម្រើន​ ថ្វី​ដៃ​របស់​គាត់​កាន់​តែ​ល្អ​ឡើង​ៗ បាន​ព្រះ​ចៅ​អធិការ​នា​នា​វត្ត​ទំនុក​ចិត្ត​ប្រ​គល់​ឱ្យ​ធ្វើ​ផ្នែក​ការ​ងារ​ចម្លាក់​។ បច្ចុប្បន្ន​ គាត់​កំ​ពុង​ទទួល​ឆ្លាក់​ភ្នែក​និង​ក្បាល​ទូក​ ងរបស់​វត្ត​សិរី​ប្រ​ជុំ​វង្ស​ ពាម​បួន​ថ្មី​ នៅ​សង្កាត់​ភូ​ឡើយ​។ នេះ​គឺ​ជា​ការ​ងារ​ទាម​ទារ​ត្រូវ​មាន​បច្ចេក​ទេស​ខ្ពស់​ ពី​ព្រោះ​ ទម្រង់​ក្បាច់​នីមួយៗ​ត្រូវ​គូរ​ឱ្យ​សម​ស្រប​នឹង​លក្ខ​ណៈសិល្បៈ​ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ទូក​ ងមាន​មហិទ្ធិឫទ្ធិ​និង​ស្រស់​ស្អាត​ ជា​និមិត្ត​រូប​វប្ប​ធម៌​ដ៏​ពិ​សេស​របស់​ជន​រួម​ជាតិ​ខ្មែរ​។ បង​ថា​ ចែក​រំលែក​៖"ឆ្លាក់​ភ្នែក​និង​រាង​ទូក​ ងទាម​ទារ​ត្រូវ​មាន​ភាព​ប៉ិន​ប្រ​សប់​ ដើម្បី​បង្ហាញ​ពី​ភាព​អស្ចារ្យ​នៃ​និមិត្ត​រូប​វប្ប​ធម៌​និង​ភាព​រស់​រវើក​ដូច​រូប​ពិត​។ពី​មុន​ ខ្ញុំ​ទទួល​ឆ្លាក់​ក្បាច់​ទូក​ ងរបស់​វត្ត​ដើម្បី​ដាក់​តាំង​បង្ហាញ​ ឆ្លាក់​សត្វ​តំ​ណាំង​ឆ្នាំ​ទាំង​ ១២ បង្អួច​ឈើ​។ល។ ក្រៅ​ពី​ឆ្លាក់​ភ្នែក​និង​ក្បាល​ទូក​ ង ខ្ញុំ​ក៏​កំ​ពុង​រៀន​គូរ​ក្បាច់​លើ​រាង​ទូក​ ងដើម្បី​ពង្រីក​ថ្វី​ដៃ​។ ខ្ញុំ​មាន​មោទ​នភាព​ខ្លាំង​ណាស់​ ពេល​វណ្ណ​កម្ម​នីមួយៗ​ធ្វើ​រួច​រាល់​ សុទ្ធ​តែ​បាន​វត្ត​និង​មា​មីង​ខ្មែរ​ស្ងើច​សរសើរ​"

ផ្តើម​ពី​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​ដុះ​គំ​និត​កាល​នៅ​បួស​រៀន​ក្នុង​វត្ត​ បង​ឡឹម​ហ្វា​ថា​បាន​សម្រេច​ចិត្ត​ជ្រើស​យក​របរ​ជាង​ចម្លាក់​។ ដំ​ណើរ​ការ​នេះ​គឺ​ជា​សក្ខី​ភាព​បញ្ជាក់​ពី​ស្មារតី​ចូល​ចិត្ត​រៀន​សូ​ត្រ​ ឆន្ទៈ​ឈាន​ឡើង​និង​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​ចំ​ពោះ​សិល្បៈ​ប្រ​ពៃ​ណី​។តាម​រយៈ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​សិប្ប​ករ​ឡឹម​ហ្វា​ថា​ ទម្រង់​ចម្លាក់​ក្បូរ​ក្បាច់​ប្រ​កប​ដោយ​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ខ្មែរ​ត្រូវ​បាន​ថែ​រក្សា​ជា​ហូរ​ហែ​រលើ​សំ​ណង់​នៅ​តាម​វត្ត​និង​ក្នុង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ