20/10/2026 - 06:10

ផ្តុំ​កម្លាំង​ដោះ​ស្រាយ​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​ក្នុង​រដូវ​ប្រាំង​ 

ដោយ​លក្ខ​ណៈពិ​សេស​មុខ​ទាំង​បី​ជាប់​សមុទ្រ មាន​ប្រ​ព័ន្ធ​ព្រែក​ទន្លេ​ខ្វាត់​ខ្វែង និង​រង​ឥទ្ធិ​ពល​ផ្ទាល់​ពី​ជំនោរ​ទឹក​សមុទ្រ​កា​ម៉ាវ​បាន​កំ​ណត់​ច្បាស់ ការ​ធា​នា​ទឹក​ស្អាត​ប្រើ​ប្រាស់​ជូន​ប្រ​ជា​ជន​គឺ​ជា​ភារ​កិច្ច​អាទិ​ភាព​។ តាម​រយៈ​ការ​ពិ​និត្យ​ឡើង​វិញ ទូ​ទាំង​ខេត្ត​មាន​ប្រ​ជា​ជន​ប្រ​មា​ណ ១៣​.៧៧០ គ្រួ​សារ ដែល​មាន​ហា​និភ័យ​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់ ប្រ​មូល​ផ្តុំ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ តំ​បន់​បង្ការ​ទឹក​ប្រៃ និង​កន្លែង​ប្រ​ភព​ទឹក​រង​ការ​ជ្រាប​ជាតិ​ជូរ​ប្រៃ។

តាមការគ្រោងទុកចាប់ពីថ្ងៃ ២៥ ខែតុលា ដល់ថ្ងៃ ១០ ខែវិច្ឆិកា ឆ្នាំ ២០២៦ អង្គភាពនានានឹងបិទទ្វារទឹក រក្សាទឹកសាប និងបែងចែកប្រកបដោយភាពបត់បែនបម្រើការផលិត។

ដើម្បី​ម្ចាស់​ការ​ទប់​ទល់​ក្នុង​រដូវ​ប្រាំង ខេត្ត​បាន​ផ្សព្វ​ផ្សាយ​ព្រមៗ​គ្នា​នូវ​ដំ​ណោះ​ស្រាយ​ ចាប់​ពី​ការ​ពិ​និត្យ​ឡើង​វិញ​ប្រ​ភព​ទឹក បង្កើន​កម្រិត​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ រហូត​ដល់​ការ​សម្រួល​ប្រ​ព័ន្ធ​ធា​រា​សាស្ត្រ។ តាម​ប្រ​សាសន៍​លោក​តូ​ហ្វាយ​ភឿង នា​យក​មន្ទីរ​កសិ​កម្ម​និង​បរិស្ថាន​ខេត្ត​កា​ម៉ាវ ដំ​ណាក់​កាល ២០២៦​- ២០៣០ ក្នុង​បរិការណ៍​ដែល​តំ​បន់​ជន​បទ​ជា​ច្រើន​នៅ​មាន​ការ​លំ​បាក​អំ​ពី​ប្រ​ភព​ទឹក ខេត្ត​កាម៉ាវ​មាន​គម្រោង​ត្រូវ​ការ​ថវិកា​ប្រ​មាណ ៨៥០ ពាន់​លាន​ដុង វិនិ​យោគ​លើ​សំ​ណង់​ផ្គត់​ផ្គង់​ទឹក។ បច្ចុប្បន្ន​ ភូមិ​ភាគ​នី​មួយៗ​កំ​ពុង​ប្រ​ញាប់​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​និង ផ្តុំ​កម្លាំង​ថែ​រក្សា ជួស​ជុល​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ដែល​មិន​សូវ​រឹង​មាំ ៤៦ កន្លែង; កែ​សម្រួល​សំ​ណង់​ដែល​មិន​ដំ​ណើរ​ការ ៩២ កន្លែង ក្នុង​ចំ​ណោម​សំ​ណង់​ផ្គត់​ផ្គង់​ទឹក​ប្រ​មូល​ផ្តុំ​សរុប ៣៧០ កន្លែង​។ល។ ដើម្បី​នាំ​ទឹក​ស្អាត​ជូន​ប្រ​ជា​ជន​មុន​រដូវ​ប្រាំង​ឆ្នាំ ២០២៧។

ទន្ទឹម​នឹង​វិនិ​យោគ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ភូមិ​ភាគ​នឹង​រៀប​ចំ​បា​សាំង​ស្តុក​ទឹក​ដឹក​ជញ្ជូន​ទឹក​បណ្តោះ​អា​សន្ន កៀរ​គរ​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម​និង​មូល​និធិ​បង្ការ ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ ដើម្បី​គាំ​ទ្រ​ប្រ​ជា​ជន​មុន​ពេល​រដូវ​ប្រាំង​ដែល​ខ្វះ​ទឹក។ ខេត្ត​បាន​បញ្ជ្រាប​ទិស​ស្លោក​ម្ចាស់​ការ​ជា​មុន ពី​ចម្ងាយ យក​ការ​បង្ការ​ជា​ចម្បង និង​អនុវត្ត “៤ នៅ​នឹង​កន្លែង”។ អ្នក​មីង ថាច់​ធី​ភឿង ឃុំ​ភឿក​ឡុង ចែក​រំលែក៖ “ឃើញ​រដ្ឋ អំ​ណាច​អូស​បំ​ពង់​ទឹក​ស្អាត​ ផ្ដល់​ជូន​បា​សាំង​ទឹក គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ រដូវ​ប្រាំង​នេះ​មិន​បា​រម្ភ​ពី​ទឹក​ប្រើ​ប្រាស់។ ចំ​ណែក​ការ​ផលិត​វិញ គឺ​គ្រួ​សារ​ចុះ​ពូជ​តាម​កាល​វិភាគ​ណែ​នាំ ដើម្បី​ធា​នា​ប្រ​ភព​ទឹក”។

ទន្ទឹម​នឹង​ធា​នា​ទឹក​ប្រើ​ប្រាស់ កា​ម៉ាវ​បង្កើន​នូវ​ដំ​ណោះ​ស្រាយ​ធា​រា​សាស្ត្រ បង្ការ ទប់​ស្កាត់​គ្រោះ​រាំង​ស្ងួត ជ្រាប​ជាតិ​ប្រៃ​បម្រើ​ការ​ផលិត។ ផ្នែក​ជំ​នាញ​បាន​ពិ​និត្យ​ឡើង​វិញ​ បែង​ចែក​តំ​បន់​ដែល​មាន​ហា​និ ភ័យ​ខ្វះ​ទឹក​ បង្កើត​ផែ​នទី​ និង​មូល​ដ្ឋាន​ទិន្ន​ន័យ​សម្រាប់​ បម្រើ​ការ​ចាត់​ចែង​; រក្សា​ការ​ស្ទង់​ទឹក​ភ្លៀង​ កម្រិត​ទឹក​ កម្រិត​ជាតិ​ប្រៃ​ ដើម្បី​រំលឹក​ប្រ​ជា​ជន​បាន​ទាន់​ ពេល​។ អង្គ​ភាព​នា​នា​នឹង​ម្ចាស់​ការ​បិទ​ទ្វារ​ទឹក​ រក្សា​ ទឹក​សាប​ បែង​ចែក​ប្រ​កប​ដោយ​ភាព​បត់​បែន​ និង​អាទិ​ភាព​យក​ទឹក​ពេល​កម្រិត​ជាតិ​ប្រៃ​នៅ​សម​ស្រប។ ចំ​ពោះ​វា​រី​វប្ប​កម្ម ប្រ​ជា​ជន​បាន​ផ្ដល់​អនុ​សាសន៍​សម្រួល​រដូវ​កាល សន្ទ​ភាព និង​វិធី​ចិញ្ចឹម; បន្ថយ​ការ​យក​ឬ​ផ្លាស់​ទឹក​នៅ​ពេល​ដែល​លក្ខណៈ​បរិ​ស្ថាន មិន​ទាន់​ធា​នា មិន​ត្រូវ​បើក​ទូ​លាយ​ផ្ទៃ​ដី ព្រ​លែង​ការ​ចិញ្ចឹម​ថ្មី​នៅ​ពេល​មិន​ទាន់​ម្ចាស់​ការ​បាន​ប្រ​ភព​ទឹក។ លោក​តូ​ហ្វាយ​ភឿង ឱ្យ​ដឹង​៖ ផ្នែក​ជំ​នាញ​នឹង​បង្កើនការ​ណែ​នាំ​ប្រ​ជា​ជន​គ្រប់​គ្រង​បរិ​ស្ថាន​ស្រះ​ចិញ្ចឹម​ក្នុង​លក្ខ​ណៈដែល​អា​កាស​ធា​តុ​ក្តៅ​អូស​បន្លាយ ព្រម​ទាំង​សហ​ការ​ជា​មួយ​ភូមិ​ភាគ​ដោះ​ស្រាយ​ឧបទ្ទវ​ហេតុ​បាន​ទាន់​ពេល​វេលា រួម​ចំ​ណែក​បន្ថយ​ការ​ខូច​ខាត។

ម្ចាស់​ការ​ប្រ​ភព​ទឹក ចាត់​ចែង​ធា​រា​សាស្ត្រ​ប្រ​កប​ដោយ​ភាព​បត់​បែន​និង​ជួយ​ឧបត្ថម្ភ​ប្រ​ជា​ជន​បាន​ទាន់​ពេល គឺ​ជា​ដំ​ណោះ​ស្រាយ​ដ៏​សំ​ខាន់ ជួយ​កា​ម៉ាវ​ទប់ ទល់​មាន​ប្រ​សិទ្ធ​ភាព​ជា​មួយ​គ្រោះ​រាំង​ស្ងួត ជ្រាប​ជាតិ​ប្រៃ ធា​នា​ទឹក​ប្រើ​ប្រាស់ និង​រក្សា​ការ​ផលិត​លំ​នឹង​ក្នុង​រដូវ​ប្រាំង​ឆ្នាំ ២០២៧៕

                                   យ្វី​អាញ - លី​សៀ​

ចែករំលែកអត្ថបទ