16/10/2026 - 16:41

បង្កើន​ការ​បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង​ 

ជំងឺ​ឆ្លង​តែង​បង្កប់​ហា​និភ័យ​ផ្ទុះ​ឡើង ពិ​សេស​គឺ​ក្នុង​រដូវ​វស្សា ខណៈ​ពេល​អា​កាស​ធាតុ​ផ្លាស់​ប្តូរ​មិន​ទៀង​ទាត់​និង​លក្ខណៈ​បរិស្ថាន​ធ្វើ​ឱ្យ​រោគ​ងាយ​រាល​ដាល។ ម្ចាស់​ការ​អនុ​វត្ត​គ្រប់​វិធាន​ការ​បង្ការ​ជំងឺ មិន​ត្រឹម​តែ​ជួយ​ការ​ពារ​សុខ​ភាព​ផ្ទាល់​ខ្លួន​និង​គ្រួ​សារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​កសាង​សហ​គមន៍​សុ​វត្ថិ​ភាព​និង​មាន​សុខ​ភាព​ល្អ​ទៀត​ផង។

 ចាក់​ថ្នាំ​បង្ការ​ដើម្បី​ទប់​ស្កាត់​រោគ​ឆ្លង​ដល់​កុ​មារ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ភូ​ឡុក បាន​កត់​សម្គាល់ មាន​ជំងឺ​គ្រុន​ឈាម​ចំ​នួន ០៤ ករ​ណី និង​ជំងឺ​ពង​ដៃ ជើង មាត់ ចំ​នួន ២២ ករ​ណី។ ដើម្បី​ម្ចាស់​ការ​ត្រួត ពិ​និត្យ​ជំងឺ​ឆ្លង​ដំ​ណាក់​សុខា​ភិ​បាល​បាន​ផ្សព្វ​ផ្សាយ អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​គ្រប់​វិធាន​ការ​ត្រួត​ពិ​និត្យ បង្ការ​ទប់​ស្កាត់​ជំងឺ​ឆ្លង ឃោស​នា​ផ្សព្វ​ផ្សាយ អនា​ម័យ​បរិ​ស្ថាន កម្ចាត់​ដង្កូវ​ទឹក វិនិច្ឆ័យ​ដាច់​ខាត​រោគ​ឆ្លង ជំ​រុញ​ខ្លាំង​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ និង​ផ្សព្វ​ផ្សាយ បង្កើន​ការ​យល់​ដឹង​អំ​ពី​ការ​បង្ការ​ជំងឺ​ជូន​ប្រ​ជា​ជន។ ទន្ទឹម​នឹង​នោះ ពង្រីក​គោល​លំ​នាំ “៤ នៅ​នឹង​កន្លែង” ត្រៀម​លក្ខណៈ​ទប់​ស្កាត់​គ្រប់​ស្ថាន​ភាព​ជំងឺ​ឆ្លង​កើត​មាន​ឡើង​នៅ​លើ​ភូមិ​ឋាន។ “ពេល​ជូន​កូន​ទៅ​ចាក់​វ៉ា​ក់សាំង​នៅ​ដំ​ណាក់ ក្រៅ​ពី​បាន​វេជ្ជ​បណ្ឌិត​ផ្តែ​ផ្តាំ​អំ​ពី​របៀប​តាម​ដាន​ប្រតិ​កម្ម​របស់​កូន ដើម្បី​ដោះ​ស្រាយ​ទាន់​ពេល ប្រ​សិន​បើ​មាន​អា​ការៈ​គ្រុន​ក្តៅ​ឡើង​កន្ទួល ខ្ញុំ​នៅ​ទាំង​បាន​កម្មា​ភិបាល​សុខា​ភិ​បាល ផ្សព្វ​ផ្សាយ​អំ​ពី​វិធាន​ការ​បង្ការ ទប់​ស្កាត់​ជំងឺ​ឆ្លង ជា​ពិ​សេស​គឺ​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​ពង​ដៃ ជើង មាត់” - បង​ស្រី តូ​ហុង​ភុក ប្រ​ជា​ជន​នៅ​ភូមិ​ភាគ បាន​ចែក​រំលែក​ដូច្នេះ។

ចំ​ពោះ​មុខ​ស្ថាន​ភាព​រោគ​ឆ្លង​មាន​ការ​ប្រែ​ប្រួល​ស្មុគ​ស្មាញ ប៉ុន្តែ​ប្រ​ជា​ជន​នៅ​តែ​ធ្វែស​ប្រ​ហែស ពេល​មាន​ជំងឺ​គឺ​ទិញ​ថ្នាំ​មក​លេប​ដោយ​ខ្លួន​ឯង ដល់​ពេល​ជំងឺ​ធ្ងន់ ទើប​ទៅ​កាន់​មូល​ដ្ឋាន​សុខា​ភិបាល...។ល។ ចំ​ពោះ​មុខ​ការ​ពិត​នោះ ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ថើយ​អាង​ហូយ បាន​សកម្ម​សហ​ការ​ជា​មួយ​គណៈ​ ផ្នែក ពាក់​ព័ន្ធ ជំ​រុញ​ការ​ឃោស​នា ណែ​នាំ​ប្រ​ជា​ជន​អនុ​វត្ត​គ្រប់​វិធាន​ការ​បង្ការ​ជំងឺ​ រក្សា​អនា​ម័យ​ផ្ទាល់​ខ្លួន បរិ​ស្ថាន និង​ម្ចាស់​ការ​តាម​ដាន​សុខ​ភាព។ ជំ​រុញ​ខ្លាំង​ការ​ឃោស​នា​អប់​រំ​សុខ​ភាព លើក​កម្ពស់​គុណ​ភាព​ពិ​និត្យ ព្យា​បាល​ជំងឺ​ដំ​បូង​ជូន​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នោះ ចំ​នួន​ករ​ណី​ជំងឺ​ឆ្លង​នៅ​លើ​ភូមិ​ឋាន​ឃុំ មាន​ការ​ថយ​ចុះ​បើ​ប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នា​នៃ​ឆ្នាំ ២០២៥។ “ដើម្បី​ព្រួត​ដៃ​ការ​ពារ​សុខ​ភាព​សហ​គមន៍ ខ្ញុំ​និង​គ្រួ​សារ​តែង​អនុ​វត្ត​ត្រឹម​ត្រូវ​គ្រប់​វិធាន​ការ​បង្ការ​ជំងឺ ចលនា​សមា​ជិក​ក្នុង​គ្រួ​សារ​សម្អាត​ផ្ទះ​សម្បែង ហូប​ឆ្អិន ផឹក​ឆ្អិន និង​រាយ​ការណ៍​ទាន់​ពេល​នូវ​ករ​ណី ដែល​សង្ស័យ​ថា​កើត​ជំងឺ” - លោក​ស៊ើង​ហួន ប្រ​ជា​ជន​ម្នាក់​នៅ​ភូមិ​ភាគ បាន​ឱ្យ​ដឹង​ដូច្នេះ។

តាម​វេជ្ជ​បណ្ឌិត​ឯក​ទេស​កម្រិត​២ ត្រឹង​គឹម​ញៀង នា​យក​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ថើយ​អាង​ហូយ ដើម្បី​ទប់​ស្កាត់ និង​បង្ការ​រោគ​ឆ្លង​ឱ្យ​បាន​ទាន់​ពេល ជា​ពិ​សេស​គឺ​ជំងឺ​គ្រុន​ឈាម ជំងឺ​ពង​ដៃ ជើង មាត់... ។ល។ នា​ពេល​ខាង​មុខ ដំ​ណាក់​នឹង​បន្ត​ចាត់​តាំង​ឱ្យ​បាន​ល្អ​នូវ​ការ​ចាក់​ថ្នាំ​បង្ការ​បើក​ទូ​លាយ។ សហ​ការ​ហ្មត់​ចត់​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ បណ្តា​មូល​ដ្ឋាន​អប់​រំ គណៈ ផ្នែក អង្គ​ការ​មហា​ជន ចូល​រួម​ការ​ងារ​បង្ការ​និង​ទប់​ស្កាត់​រោគ​ឆ្លង រួម​ចំ​ណែក​កសាង​ភូមិ​ភាគ​សុ​វត្ថិ​ភាព”៕

ថាញ​វ៉ាង - មេង​លី​

ចែករំលែកអត្ថបទ