ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/10/2026 - 22:21

បំ​ផុស​ស្មារតី​បក្ស​ក្នុង​ទឹក​ចិត្ត​មា​មីង​ភូមិ​ស្រុក​ 

ផ្តើម​ពី​ទស្សនៈ​ចង្អុល​ការ​ឥត​ងាក​រេ​និង​យូរ​អង្វែង​របស់​បក្ខ​ភាគ​ទី​ក្រុង​ អំ​ពី​ការ​ងារ​ជន​ជាតិ​ សាសនា​៖ នៅ​ទី​ណា​មាន​ជន​រួម​ជាតិ​ នៅ​ទី​នោះ​មាន​អង្គ​ការ​បក្ស​គ្រប់​សមត្ថ​ភាព​ដឹក​នាំ​ នៅ​ទី​ណា​មាន​អង្គ​ការ​បក្ស​ នៅ​ទី​នោះ​ មាន​កង​ជួរ​កម្មា​ភិបាល​ បក្ខ​ជន​ មាន​ប្រិយ​ភាព​ សមត្ថ​ភាព​និង​ជិត​ដិត​ប្រ​ជា​ជន​។ ជា​មួយ​នឹង​បក្ខ​ជន​ខ្មែរ​ជាង​៩.៥០០នាក់​(ស្រូប​អត្រា​៦,៦២%នៃ​ទូ​ទាំង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ​) ព្រម​ទាំង​មាន​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​ចំ​នួន​៥នាក់​ក្នុង​ចំ​ណោម​៨៤នាក់​ ការងា​រក​សាង​បក្ស​នៅ​តាម​តំ​បន់​ភូមិ​ស្រុក​ បង្ក​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ពិត​ប្រាកដ​៖ ប្តូរ​ពី​ “មាន​បក្ខ​ជន​”ទៅ​ជា​ “បក្ខ​ជន​ពង្រីក​តួ​នា​ទី​ក្នុង​សហ​គម​ន៍”។ តាម​រយៈ​ប្រិយ​ភាព​និង​គំ​រូ​ក្នុង​ពល​កម្ម​ផលិត​ អភិ​រក្ស​វប្ប​ធម៌​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ បុគ្គល​គំ​រូ​ឆ្នើម​នៅ​មូល​ដ្ឋាន​ទាំង​នេះ​ កំ​ពុង​រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ អនុ​វត្ត​ជាក់​ស្តែង​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ កសាង​ជន​បទ​ថ្មី​និង​ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​។ កម្រង​អត្ថ​បទ​ឆ្លុះ​បញ្ចាំង​ពី​គំ​រូ​បក្ខ​ជន​លះ​បង់​អស់​ពី​ចិត្ត​នៅ​មូល​ដ្ឋាន​ ព្រម​ទាំង​ចក្ខុ​វិស័យ​យុទ្ធ​សាស្ត្រ​របស់​ទី​ក្រុង​ក្នុង​ការ​រៀប​ចំ​គម្រោង​ បំប៉ន​និង​“ចិញ្ចឹម​ប្រ​ភព​”កម្មា​ភិបាល​ខ្មែរ​ដែល​លះ​បង់​សម្រាប់​ស្រុក​កំ​ណើត​។

អត្ថ​បទ​ទី​១៖ បក្ខ​ជន​ទាញ​ខ្សែ​សង្វាក់​ចង​សម្ព័ន្ធ​មក​កាន់​ភូមិ​ស្រុក​

បង្កើត​អា​ជីព​ដី​ស្រែ​១០កុង​ ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ បន្ទាប់​ពី​ចេញ​នៅ​ដោយ​ឡែក​ លោក​ហាង​ខុម កសិ​ករ​ខ្មែរ​មិន​ត្រឹម​តែ​សាង​សង់​ផ្ទះ​បាន​សម​រម្យ​និង​មាន​ដី​ស្រែ​ជាង​៧០កុង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ឈាន​មុខ​នាំ​យក​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ គ្រឿង​យន្ត​និង​ខ្សែ​សង្វាក់​ធា​នា​ទិញ​កសិ​ផល​មក​កាន់​វាល​ស្រែ​ភូមិ​ព្រែក​អណ្តើក​(ឃុំ​ញ៉ូយ៉ា ទី​ក្រុង​កឹង​ធើ​)។ បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ស​នៅ​ឆ្នាំ​២០២៤ គាត់​បាន​បង្ហា​ញ់ពី​គោល​ជំ​ហរ​របស់​អ្នក​ដឹក​នាំ​សហ​ករណ៍​ បក្ខ​ជន​ត្រូវ​តែ​ធ្វើ​មាន​ឱ្យ​ភូមិ​ស្រុក​និង​ក្លាយ​ជា​ទី​បង្អែក​ដ៏​ទំនុក​ចិត្ត​ដើម្បី​ជន​រួម​ជាតិ​ស្ងប់​ចិត្ត​ច្បាម​ដី​ រួម​គ្នា​ផ្លាស់​ប្តូរ​ជីវ​ភាព​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។

ភាព​លោត​ផ្លោះ​ពី​គំ​និត​លើ​ដី​ចម្ការ​ស្រុក​កំ​ណើត​

ក្រោម​ កម្តៅ​ព្រះ​អាទិត្យ​នៃ​តំ​បន់​វាល​រាប​ញ៉ូយ៉ា ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​លើ​ដី​ចម្ការ​នៅ​ភូមិ​ព្រែក​អណ្តើក​បង្វិល​ជុំ​បាញ់​ទឹក​ផ្សែង​ក្រូច​ស្រោច​ស្រព​ដំ​ណាំ​ខៀវ​ស្រងាត់​។ សម្លឹង​មើល​រាល់​រង​ត្រ​សក់​ ស្ពៃ​ក្តោ​ប ស្ពៃ​ផ្កា​ ខ្ទឹម​ស្លឹក​ គូ​ឆាយ​ត្រង់​ជា​ជួរ​ៗគ្រប​ផ្ទាំង​គម្រប​កសិ​កម្ម​ គ្មាន​អ្នក​ណា​ដឹង​ថា​បង​ហាង​ខុម ធ្លាប់​ផ្តើម​អា​ជីព​ពី​បាទ​ដៃ​ទទេ​។ រៀប​ការ​ចេញ​នៅ​ដោយ​ឡែក​ ប្តី​ប្រ​ពន្ធ​គាត់​បាន​ឪ​ពុក​ម្តាយ​សង​ខាង​ចែក​ដី​ស្រែ​បាន​១០កុង​។តាំង​ពី​យូរ​យាមក​ មា​មីង​ក្នុង​ភូមិ​ស្រុក​ធ្លាប់​តែ​ធ្វើ​ស្រែ​តាម​បែប​ប្រ​ពៃ​ណី​ ឆ្នាំ​ណា​បាន​ផល​ច្រើន​ គឺ​តម្លៃ​ចុះ​ថោក​ ជីវ​ភាព​ខ្វះ​មុខ​ខ្វះ​ក្រោយ​។ ធ្វើ​ស្រែ​ពឹង​លើ​អា​កាស​ធា​តុ​ទាំង​ស្រុង​ បង​ហាង​ខុម ខ្វល់​ខ្វាយ​៖ “បើ​ចង់​ធ្វើ​មាន​ មុន​ដំ​បូង​ត្រូវ​តែ​ស៊ូ​ទ្រាំ​លំ​បាក​ខិត​ខំ​រៀន​សូ​ត្រ​ ហ៊ាន​ផ្លាស់​ប្តូរ​គំ​និត​ក្នុង​ការ​ផលិត​។ មាន​ដី​ប៉ុន្តែ​បើ​ផលិត​តាម​បែប​ប្រ​ពៃ​ណី​ មិន​ចង​សម្ព័ន្ធ​នឹង​ជួប​លំ​បាក​រក​ទី​ផ្សារ​លក់​ចេញ​។ បើ​ចង់​ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ គឺ​ត្រូវ​មាន​ផ្ទៃ​ដី​ធំ​ ដូច្នេះ​ ខ្ញុំ​ត្រូវ​តែ​នាំ​មុខ​”។

បង​ហាង​ខុម កំ​ពុង​ប្រ​មូល​ផល​ម្ទេស​។

គិត​ធ្វើ​ភ្លាម​ គាត់​បាន​ពិភាក្សា​ជា​មួយ​ប្រ​ពន្ធ​ដើម្បី​លើក​ចម្ការ​៤កុង​សម្រាប់​ដាំ​ឆ្លាស់​ដំ​ណាំ​រយៈ​ពេល​ខ្លី​ដើម្បី​មាន​ប្រាក់​ចេញ​ចូល​ជុំ​ឆ្នាំ​ ប្រ​ពន្ធ​គាត់​នៅ​ផ្ទះ​ចិញ្ចឹម​ជ្រូក​ បិត​ស្រា​ សន្សំ​សំ​ចៃ​ទុន​បន្តិច​ម្តង​ៗ។ មិន​លាក់​បាំង​ពី​ចំ​ណេះ​ដឹង​នៅ​មាន​កម្រិត​ គាត់​ខ្នះ​ខ្នែង​ចូល​រួម​នៅ​រាល់​វគ្គ​ហ្វឹក​ហ្វឺន​ជំ​រុញ​កសិ​កម្ម​អំ​ពី​បច្ចេក​ទេស​ដាំ​ដំ​ណាំ​ ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​និង​បែប​បទ​ចិញ្ចឹម​សត្វ​សុវត្ថិ​ភាព​ជីវ​សាស្ត្រ​។ មាន​ចំ​ណេះ​ដឹង​ គាត់​វិនិយោគ​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ស្វ័យ​ប្រ​វត្តិ​ ប្រើ​ប្រាស់​ផ្ទាំង​គម្រប​កសិ​កម្ម​ ដើម្បី​សន្សំ​សំ​ចៃ​ទឹក​ស្រោច​ស្រព​និង​បន្ថយ​កម្លាំង​ពល​កម្ម​ ប៉ុន្តែ​នៅ​តែ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​។ ដី​ខ្សោះ​មិន​បោះ​បង់​អ្នក​ស៊ូ​ទ្រាំ​លំ​បាក​ នៅ​រាល់​រដូវ​គាត់​សន្សំ​សំ​ចៃ​បន្តិច​ម្តង​ៗ ទិញ​បាន​ដី​បន្ថែម​ដើម្បី​ពង្រីក​ទ្រង់​ទ្រាយ​ផលិត​។ មក​ដល់​បច្ចុប្បន្ន​ គ្រួ​សារ​គាត់​មាន​ដី​ស្រែ​ជាង​៧០កុង​ ក្នុង​នោះ​ មាន​១០កុង​សម្រាប់​ដាំ​ដំ​ណាំ​ដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​ ជំ​រុញ​សេដ្ឋ​កិច្ច​គ្រួ​សារ​ឈាន​ឡើង​មាន​ជីវ​ភាព​ធូរ​ធារ​នៅ​ភូមិ​ភាគ​។

ទី​បង្អែក​ចង​សម្ព័ន្ធ​របស់​កសិ​ករ​ភូមិ​ស្រុក​

ពេល​សេដ្ឋ​កិច្ច​គ្រួ​សារ​មា​នភា​ពលំ​នឹង​ បង​ហាង​ខុមបាន​រក្សា​វិធី​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​គាត់​។ ឆ្នាំ​២០២២ គាត់​សហ​ការ​ជា​មួ​យស​មា​គម​កសិ​ករ​ឃុំ​ញ៉ូយ៉ានិង​សាខា​សមា​គម​កសិ​ករ​ភូមិ​ព្រែក​អណ្តើក​ ដើម្បី​ចលនា​ប្រ​ជា​ជន​ចង​សម្ព័ន្ធ​បង្កើត​សហ​ករណ៍​សាមគ្គី​និង​អភិវឌ្ឍ​។ ដំ​បូង​ សហ​ករណ៍​មាន​សមា​ជិក​ត្រឹម​តែ​៣១នាក់​ ជា​មួយ​នឹង​ផ្ទៃ​ដី​ផលិត​ស្រូវ​និង​ដាំ​ដំ​ណាំ​ប្រ​មា​ណ​ជាង​៩០ហិក​តា​ គាត់​បាន​មា​មីង​មាន​ទំនុក​ចិត្ត​បោះ​ឆ្នោត​ជ្រើស​ធ្វើ​ជា​នា​យក​។ ដល់​ឆ្នាំ​២០២៤ ក្រោយ​ពី​ដំ​ណាក់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ​ បង​មាន​កិត្តិ​យស​បាន​បញ្ចូល​ក្នុង​កង​ជួរ​បក្ស​។ កាន់​សេច​ក្តី​សម្រេច​បញ្ចូល​បក្ខ​ជន​ កសិ​ករ​ខ្មែរ​រំភើប​ចិត្ត​ឱ្យ​ដឹង​៖ "បាន​ចូល​ក្នុង​កង​ជួរ​បក្ស​គឺ​ជា​កិត្តិ​យស​និង​ជា​ដំ​ណាក់​ការ​ខិត​ខំ​លត់​ដំ​គោល​ជំ​ហរ​របស់​កសិ​ករ​ខ្មែរ​ដូច​ជា​ខ្ញុំ​។ ហេ​តុ​នេះ​ ខ្ញុំ​ត្រូវ​ធ្វើ​ជា​គំ​រូ​ ត្រូវ​តែ​ធ្វើ​ការ​ងារ​អ្វី​ដែល​មាន​ប្រ​យោជន៍​សម្រាប់​សមា​ជិក​សហ​ករណ៍​ ដើម្បី​ពួក​គាត់​ស្ងប់​ចិត្ត​ក្នុង​ការ​ផលិត​"។

ពាក្យ​សន្យា​របស់​បក្ខ​ជន​បាន​គាត់​ធ្វើ​ឱ្យ​ជាក់​ច្បាស់​តាម​រយៈ​ដំ​ណោះ​ស្រាយ​យ៉ាង​ប្រក​ដប្រ​ជា​។ សង្កេត​ឃើញ​សមា​ជិក​សហ​ករណ៍​ជួប​ការ​លំ​បាក​នៅ​ពេល​ឈាន​ចូល​រដូវ​កាល​ គាត់​វិនិយោគ​ទិញ​ម៉ាស៊ីន​ភ្ជួរ​រាស់​ ម៉ាស៊ីន​គាស់​ជ្រួយ​ដី​ ម៉ាស៊ីន​ច្រូត​បោក​ចម្រុះ​ ដើម្បី​ប្រើ​យន្តូប​នីយ​កម្ម​ព្រម​ៗគ្នា​។ គាត់​រួម​ជា​មួ​យស​មា​គម​កសិ​ករ​ចេញ​មុខ​ធា​នា​ឱ្យ​សមា​ជិក​១៧នាក់​ បុល​ទុន​៥០០លាន​ដុង​ ពី​ប្រ​ភព​មូល​នី​ធិ​ឧបត្ថម្ភ​កសិ​ករ​ ព្រម​ទាំង​តភ្ជាប់​ប្រ​ភព​ទុន​ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ដើម្បី​មា​មីង​មាន​ទុន​ទិញ​ជី​និង​សម្ភារៈ​កសិ​កម្ម​។ ការ​សម្រេច​ចិត្ត​ប្រ​កប​ដោយ​លក្ខ​ណៈរបត់​ គឺ​គាត់​ម្ចាស់​ការ​ចរចា​ជា​មួយ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​សមា​ជិក​មួយ​កសិ​កម្ម​ហ៊ឺវឌាំងចុះ​កិច្ច​សន្យា​ធា​នា​ទិញ​ស្រូវ​ទាំង​អស់​របស់​សមា​ជិក​ ផ្គត់​ផ្គង់​ដោយ​ផ្ទាល់​នូវ​ពូជ​ស្រូវ​ស្តង់​ដារ​ មាន​ដូច​៖ OM៥៧៦ ដាយ​ថើម ៨ OM១៨ និង​សម្ភារៈ​កសិ​កម្ម​ធា​នា​គុណ​ភាព​ក្នុង​តម្លៃ​ដើម​។ មក​ដល់​ពេល​នេះ​ សហ​ករណ៍​បាន​ពង្រីក​សមា​ជិក​ឡើង​ដល់​៤៦នាក់​ ដោយ​មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ ១៤០ ហិក​តា​ និង​ផ្ទៃ​ដី​ដាំ​ដំ​ណាំ​ ៦០ ហិក​តា​។

បង​ហាង​ខុម(ឈរ​ខាង​ស្តាំ) មក​ទស្សនា​ទម្រង់​ដាំ​ដំ​ណាំ​របស់​សមា​ជិក​សហ​ករណ៍​។

លោក​យឿង​យៀង សមា​ជិក​សហ​ករណ៍​ ចែក​រំលែក​ដោយ​រំភើប​ចិត្ត​៖ "អា​ស្រ័យ​បាន​បង​ខុមចលនា​បង្កើត​សហ​ករណ៍​ ទើប​ឥ​ឡូវ​នេះ​ មា​មីង​ស្ងប់​ចិត្ត​ក្នុង​ការ​ផលិត​ ពី​ព្រោះ​ មាន​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​ស្រូវ​ មាន​ច្រក​ចេញ​លំ​នឹង​។ ប្រ​ការ​ដែល​គួរ​ឱ្យ​គោរព​ចំ​ពោះ​បង​ខុមគឺ​មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ​ គាត់​នៅ​ទាំង​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​ផលិត​ ស្វែង​រក​ទិស​ដៅ​ច្រក​ចេញ​កសិ​កម្ម​ តភ្ជាប់​កសិ​ករ​ជា​មួយ​អា​ជីវ​កម្ម​ ជួ​យស​មា​ជិក​មិន​រា​រែក​វិនិយោគ​លើ​ការ​ផលិត​ដើម្បី​រួម​គ្នា​ធ្វើ​មាន​"។ នៅ​រាល់​ពេល​ប្រ​ជុំ​តាម​កាល​កំ​ណត់​ប្រ​ចាំ​ខែ​របស់​សហ​ករណ៍​ ឥ​ឡូវ​ បាន​ក្លាយ​ជា​ទិវា​ជួប​ជុំ​ដោះ​ដូរ​បច្ចេក​ទេស​ កន្លែង​បក្ខ​ជន​ខ្មែរ​ហាង​ខុមបន្ត​បំ​ផុស​ស្មារតី​ដើម្បី​មា​មីង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

BOX

​តាម​ភូមិ​ស្រុក​ ទឹក​ចិត្ត​ប្រ​ជា​ជន​បា​នក​សាង​ផ្តើម​ពី​ប្រ​ការ​ជាក់​ស្តែង​។ នោះ​គឺ​បក្ខ​ជន​និយាយ​អ្វី​ដែល​ប្រ​ជា​ជន​យល់​ ធ្វើ​អ្វី​ដែល​ប្រ​ជា​ជន​មើ​ឃើញ​និង​រស់​នៅ​យ៉ាង​ណា​ឱ្យ​ប្រ​ជា​ជន​មាន​ទំនុក​ចិត្ត​។ លើ​វិស័យ​សេដ្ឋ​កិច្ច​ មាន​បក្ខ​ជន​ខ្មែរ​ជា​ច្រើន​នាក់​ ពង្រីក​ល្អ​នូវ​តួ​នា​ទី​ឈាន​មុខ​ ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​។ សំ​ខាន់​គឺ​ពួក​គាត់​មិន​ត្រឹម​តែ​ធ្វើ​មាន​សម្រាប់​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចែក​រំលែក​បទ​ពិសោធន៍​ ឧបត្ថម្ភ​ទុន​ បច្ចេក​ទេស​ តភ្ជាប់​ច្រក​ចេញ​និង​ចលនា​មា​មីង​រួម​គ្នា​ផ្លាស់​ប្តូរ​បែប​ផែន​ផលិត​។ ផ្តើម​ពី​ទម្រង់​របស់​បក្ខ​ជន​ ពេល​បង្កើត​បាន​ទំនុក​ចិត្ត​មាន​ប្រ​សិទ្ធ​ភាព​ នឹង​បង្កើត​ជា​ចលនា​រីក​សាយ​ភាយ​ក្នុង​ទូ​ទាំង​សហ​គមន៍។

ចាក​ចេញ​ពី​វាល​ស្រែ​ញ៉ូយ៉ាមាន​ភាព​អ៊ូ​រអរ​ដោយ​សំឡេង​ម៉ាស៊ីន​ច្រូត​បោក​ចម្រុះ​លាយឡំ​នឹង​ក្លិន​ស្រូវ​ដែល​ទើប​ច្រូត​ថ្មី​ៗ យើង​ខ្ញុំ​ធ្វើ​ដំ​ណើរ​ទៅ​កាន់​ក្រុម​សិល្បៈ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​ ជា​កន្លែង​ដែល​មាន​បក្ខ​ជន​មួយ​រូប​កំ​ពុង​ស្ងៀម​ស្ងាត់​បំ​ភ្លឺ​គំ​និត​និង​បង្ហាត់​បង្រៀន​ពី​តម្លៃ​ស្មារតី​រាប់​ពាន់​ឆ្នាំ​របស់​ជន​រួម​ជាតិ​នៅ​រាល់​ចង្វាក់​ភ្លេង​ពិ​ណ​ពាទ្យ​...។

នៅ​មាន​បន្ត​អត្ថ​បទ​ទី​២៖ 

សំឡេង​ពិ​ណ​ពាទ្យ​និង​ឧត្តម​គតិ​របស់​កុមារ​កំ​ព្រា​នៅ​វត្ត​បុរាណ​

ថាញឡុង-លីធាង-មុនី

ចែករំលែកអត្ថបទ