ដើម្បីអបអរសាទរអនុស្សាវរីយ៍ ៧០ ឆ្នាំទិវាប្រវេណីសមាគមសហព័ន្ធយុវជនវៀតណាម (១៥/១០/១៩៥៦ – ១៥/១០/២០២៦) សម្ព័ន្ធយុវជនឃុំ – សមាគមសហព័ន្ធយុវជនវៀតណាមឃុំថាញ់ថើយអាង ទីក្រុងកឹងធើ បានចាត់តាំងសកម្មភាពជាស្តែងជាច្រើន រួមចំណែកអប់រំប្រវេណី ពូនផ្តុំឧត្តមគតិបដិវត្តន៍ និងពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្តរបស់យុវជនក្នុងការកសាងភូមិស្រុក។

ឃុំថាញ់ថើយអាង ទីក្រុងកឹងធើ ចាត់តាំងពិធីអបអរសាទរអនុស្សាវរីយ៍ ៧០ ឆ្នាំទិវាប្រពៃណីសមាគមសម្ព័ន្ធ យុវជនវៀតណាម។
សកម្មភាពមួយក្នុងចំណោមសកម្មភាពដ៏មានអត្ថន័យបានចាត់តាំងក្នុងឱកាសនេះ គឺពិធីអុជធូបនៅវិមានវីរយុទ្ធជនពលីឃុំថាញ់ថើយអាង។ ក្នុងបរិយាកាសស្ងប់ស្ងាត់ជាទីគោរព កម្មាភិបាលសម្ព័ន្ធយុវជន សមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន និងយុវជនស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធ និងអុជធូបរំលឹកគុណវីរយុទ្ធជនពលីដែលបានបូជាជីវិតដើម្បីឯករាជ្យ សេរីភាពរបស់ប្រជាជាតិ ដើម្បីសុភមង្គលរបស់ប្រជាជន។ សកម្មភាពនេះរួមចំណែកអប់រំប្រវេណីបដិវត្តន៍ ពូនផ្តុំស្មារតីដឹងគុណ មោទនភាពជាតិ និងស្មារតីទទួលខុសត្រូវរបស់យុវវ័យជំនាន់ក្រោយក្នុងការថែរក្សា និងពង្រីកនូវតម្លៃប្រវត្តិសាស្ត្ររបស់ភូមិស្រុក និងប្រទេសជាតិ។
ទន្ទឹមនឹងសកម្មភាពដឹងគុណ សមាគមសម្ព័ន្ធយុវជនវៀតណាមឃុំថាញ់ថើយអាង ក៏បានចាត់តាំងអនុស្សាវរីយ៍ ៧០ ឆ្នាំ ទិវាប្រពៃណីសមាគមសម្ព័ន្ធយុវជនវៀតណាម ដោយទាក់ទាញកម្មាភិបាលសម្ព័ន្ធយុវជន សមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន និងយុវជនចូលរួមយ៉ាងកុះករ។ នៅក្នុងពិធីនេះ អ្នកតំណាងបានរំលឹកឡើងវិញនូវដំណើរកាល ៧០ ឆ្នាំកសាង លះបង់ និងវិវឌ្ឍនាការរបស់សមាគមសម្ព័ន្ធយុវជនវៀតណាម; អំណះអំណាងតួនាទីរបស់អង្គការសមាគមក្នុងការប្រមូលផ្តុំ យុវជនសាមគ្គី ពង្រីកស្មារតីស្នេហាជាតិ ឆន្ទៈឈានឡើង និងបំណងប្រាថ្នាលះបង់របស់យុវជន។ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់កម្មាភិបាលសមាគម សមាជិកសមាគម សមាជិកសម្ព័ន្ធយុវជន និងយុវជនក្នុងការបន្តប្រវេណី ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច–សង្គមនៅភូមិភាគ។
តាមប្រសាសន៍លោក ផាងវិញទុង លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំថាញ់ថើយអាង គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគតែងកត់សម្គាល់ ស្ងើចសរសើរនូវការរួមចំណែករបស់អង្គការសម្ព័ន្ធយុវជន – សមាគម និងកម្លាំងសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងយុវជនក្នុងចលនាប្រឡងប្រណាំង សកម្មភាពស្ម័គ្រចិត្ត រួមកម្លាំងកសាងភូមិស្រុក។ សង្ឃឹមថា យុវជនឃុំនឹងបន្តពង្រីកប្រវេណីស្នេហាជាតិ ស្មារតីសាមគ្គី ឈានមុខ ច្នៃប្រតិដ្ឋ; សកម្មរៀនសូត្រ ពលកម្ម លើកកម្ពស់កម្រិតវិជ្ជា និងចូលរួមសកម្មភាពសុខុមាលភាពសង្គម រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច–សង្គម និងកសាងឃុំថាញ់ថើយអាងឱ្យកាន់តែអភិវឌ្ឍជាងទៀត។
ក្នុងឱកាសនេះ សម្ព័ន្ធយុវជនឃុំថាញ់ថើយអាង បានជូនលិខិតសរសើររង្វាន់ស្ម័គ្រចិត្តដល់សមូហភាពចំនួន ២ និងបុគ្គលចំនួន ៣៧ នាក់ដែលមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦។ ការស្ងើចសរសើរ និងជូនរង្វាន់បានទាន់ពេលមិនត្រឹមតែកត់សម្គាល់ការរួមចំណែកយ៉ាងសកម្មរបស់សមូហភាព និងបុគ្គលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកទឹកចិត្តសមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងយុវជនបន្តពង្រីកស្មារតីទទួលខុសត្រូវ ប្តូរផ្តាច់ និងសកម្មចូលរួមក្នុងសកម្មភាពដើម្បីសហគមន៍ទៀតផង។

បុគ្គលដែលបានស្ងើចសរសើរ និងជូនរង្វាន់ដោយសារមានស្នាដៃឆ្នើមក្នុងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាលឆ្នាំ ២០២៦។
បង ង្វៀងយ្វីខឿង លេខាសម្ព័ន្ធយុវជនឃុំថាញ់ថើយអាង ឱ្យដឹង៖ “តាមរយៈសកម្មភាពអនុស្សាវរីយ៍ ៧០ ឆ្នាំទិវាប្រវេណីសមាគមសហព័ន្ធយុវជនវៀតណាម យើងខ្ញុំសង្ឃឹមថានឹងបន្តអប់រំប្រវេណី ដាស់ស្មារតីមោទនភាព និងស្មារតីទទួលខុសត្រូវរបស់សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងយុវជនម្នាក់ៗ។ ពេលខាងមុខ សម្ព័ន្ធយុវជនឃុំ – សមាគមសម្ព័ន្ធយុវជនវៀតណាមឃុំនឹងបន្តផ្លាស់ថ្មីខ្លឹមសារ វិធីសាស្ត្រសកម្មភាព និងចាត់តាំងនូវចលនាដោយជាក់ស្តែង បង្កបរិយាកាសដើម្បីយុវជនលត់ដំ លះបង់ និងវឌ្ឍនាការ; ពង្រីកតួនាទីឈានមុខ ស្ម័គ្រចិត្តដើម្បីសហគមន៍ រួមកម្លាំងកសាងឃុំថាញ់ថើយអាងឱ្យកាន់តែអភិវឌ្ឍជាងទៀត”។
តាមរយៈសកម្មភាពអបអរសាទរនេះ យុវជនថាញ់ថើយអាង បន្តអំណះអំណាងស្មារតីសាមគ្គី ការទទួលខុសត្រូវ និងបំណងប្រាថ្នាលះបង់ ពង្រីកប្រវេណី “ទីណាត្រូវការមានយុវជន ការងារណាលំបាកមានយុវជន”។ ជាមួយនឹងការប្តូរផ្តាច់ គំនិតច្នៃប្រតិដ្ឋ និងស្មារតីស្ម័គ្រចិត្ត សមាជិកសម្ព័ន្ធយុវជន សមាជិកសមាគម និងយុវជនភូមិភាគសកម្មចូលរួមក្នុងចលនាប្រឡងប្រណាំង សកម្មភាពសុខុមាលភាពសង្គម កសាងជនបទថ្មី រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែសម្បូររុងរឿង និងស៊ីវិល័យជាងទៀត៕
ហុងទើ - វិមាន