15/10/2026 - 08:32

សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III រួម​ចំ​ណែក​បើក​ឱ​កាស​រៀន​សូ​ត្រ​ដល់​សិស្សា​នុសិស្ស​ចំ​ណុះ​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ​ 

ចំ​ពោះ​សិស្សា​នុសិស្ស​ជា​ច្រើន​ដែល​មាន​ជីវ​ភា​ពលំ​បាក ការ​បាន​ទៅ​រៀន​មិន​ត្រឹម​តែ​ជា​ដំ​ណើរ​ស្វែង​រក​ចំ​ណេះ​ដឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឱ​កាស​ដើម្បី​ផ្លាស់ ប្តូរ​អនា​គត​ទៀត​ផង។ សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III ទី​ក្រុង​កឹង​ធើ បាន​ក​សាង​និង​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​ក្លាយ​ជា​ដំ​បូល​ផ្ទះ​រួម ជា​កន្លែង​ដែល​ប្អូន​ៗបាន​រៀន​សូត្រ ថែ​ទាំ ចិញ្ចឹម​បី​បាច់ និង​លត់​ដំ​ក្នុង​បរិយាកាស​សុវត្ថិ​ភាព មាន​វិន័យ ប៉ុន្តែ​ពោរ​ពេញ​ដោយ​ក្តី​ស្រ​ឡាញ់។ ផ្តើម​ពី​នេះ ក្តី​សុ​បិន​នៃ​វ័យ​កុមារ​កំ​ពុង​បាន​បង្ក​លក្ខណៈ ដើម្បី​ប្អូនៗ​មាន​ក្តី​ជឿ​ជាក់​លើ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​អនា​គត។

 សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III ទី​ក្រុង​កឹង​ធើ។

ប្អូន​យ័ញធី​មី​ដង​ត្រាង កើត​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ មួយ​ដែល​ជួប​ការ​លំ​បាក។ ការ​ងារ​របស់​ឪ​ពុក​ម្តាយ​ប្អូន​គឺ​ធ្វើ​កម្ម​ករ​សំ​ណង់ ប្រាក់​ចំ​ណូល​មិន​ទៀង​ទាត់ ហេតុ​នោះ​ត្រូវ​សន្សំ​សំ​ចៃ ខ្វល់​ខ្វាយ​ជា​និច្ច។ ចំ​ពោះ​ប្អូន​ត្រាង បាន​ជ្រើស​រើស​ចូល​រៀន​នៅ សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III គឺ​ជា​ឱ​កាស​មួយ​ដ៏​មាន​តម្លៃ​ដើម្បី​ប្អូន​បន្ត​ដំ​ណើរ​រៀន​សូត្រ ចិញ្ចឹម​ក្តី​ស្រ​មៃ និង​ឆ្ពោះ​ទៅ​រក​អនា​គត​ភ្លឺ​ស្វាង។ ប្អូន​យ័ញ​ធី​មី​ដង​ត្រាង សិស្ស​ថ្នាក់​ទី​៧ សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III ឱ្យ​ដឹង៖ “ប្អូន​នឹង​ខិត​ខំ​រៀន​សូត្រ ថ្ងៃ​ក្រោយ​ជួយ​សម្រាល​បន្ទុក​គ្រួ​សារ ដើម្បី​កុំ​ឱ្យ​ឪ​ពុក​ម្តាយ​ប្អូន​នឿយ​ហត់​ទៀត”។ មាន​ស្ថាន​ភាព​លំ​បាក​ដូច​គ្នា ប្អូន​ត្រឹង​ឡឹម​សាង​សិស្ស​ថ្នាក់​ទី​៨ សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III ក៏​មាន​ក្តី​រីក​រាយ ពេល​បាន​ជម្រើស​ចូល​រៀន​សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III ។ សម្រាប់​ប្អូន​សា​លា​រៀន​ថ្មី​មិន​ត្រឹម​តែ​ជា​កន្លែង​រៀន​សូត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បើក​ឱ​កាស​ដើម្បី​ប្អូន​មាន​ចំ​ណេះ​ដឹង​បន្ថែម មាន​មុខ​រប​រលំ​នឹង ហើយ​ថ្ងៃ​ក្រោយ​អាច​នឹង​គិត​គូរ​ដល់​គ្រួ​សារ​ទៀត​ផង។ ប្អូន​ត្រឹង​ឡឹម​សាង រៀប​រាប់៖ “ចាប់​តាំង​ពី​ថ្ងៃ​ចូល​រៀន​មក លោក​គ្រូ​អ្នក​គ្រូ​តែង​យក​ចិត្ត​ទុក​ដាក់​ជួយ​ទំ​នុក​បម្រុង។ អ្វី​ដែល​ប្អូន​មិន​ដឹង មិន​ច្បាស់ សុទ្ធ​តែ​បាន​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​យ៉ាង​ច្បាស់​លាស់ និង​អស់​ពី​ចិត្ត​ពី​ថ្លើម”។

សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន បាន​បង្កើត​ឡើង​ក្នុង​គោល​បំ​ណង​កសាង​ទម្រង់​អប់​រំ​ឯក​ទេស​ដោយ​ឡែក ថែ​ទាំ​ចិញ្ចឹម ប្រៀន​ប្រ​ដៅ និង​ធា​នា​សុ​វត្ថិ​ភាព​សម្រាប់​កុមារ​ដែល​ជា​កូន​គ្រួ​សារ​គោល​នយោ​បាយ កុមារ​ជន​ជាតិ​ភាគ​តិច​មាន​ជីវ​ភា​ពលំ​បាក និង​កុមារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​មុខ​សញ្ញា​ធា​នា​រ៉ាប់​រង​សង្គម​តាម​បទ​ប្បញ្ញត្តិ។ គោល​ដៅ​គឺ​ផ្តល់​ឱ​កាស ដើម្បី​ប្អូនៗ​បាន​រៀន​សូត្រ​អភិ​វឌ្ឍ​ដោយ​សម​ភាព; បាន​បំ​ប៉ន​ចំ​ណេះ​ដឹង បំ​ណិន និង​មូល​ដ្ឋាន​គ្រឹះ​ចាំ​បាច់​ដើម្បី​វិវឌ្ឍន៍​ខ្លួន។

លោក​វរ​សេនីយ៍​ឯក​បម្រុង ត្រឹង​វ៉ាំង​តៀង នា​យក​សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III ឱ្យ​ដឹង៖ “គោល​បំ​ណង​ធំ​បំ​ផុត​របស់​សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន III គឺ​ក្លាយ​ជា​ដំ​បូល​ផ្ទះ​រួម ផ្ដល់​ក្តី​ស្រ​ឡាញ់ ជា​កន្លែង​ដែល​ប្អូនៗ​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​បាន​ថែ​ទាំ​អប់រំ និង​លត់​ដំ​គ្រប់​ជ្រុង​ជ្រោយ; ជួយ​ប្អូនៗ​បំ​ពេញ​នូវ​ភាព​ខ្វះ​ខាត​សេច​ក្ដី​ស្រ​ឡាញ់ ចិញ្ចឹម​បំ​ប៉ន​ក្តី​ទំនុក​ចិត្ត ក្តី​ប្រាថ្នា និង​សម្ពាយ​ដើម្បី​ប្អូនៗ​មាន​ភាព​ជឿ​ជាក់​នា​ពេល​អនា​គត ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​ដល់​សង្គម​ជាតិ។ ចំ​ពោះ​ប្អូនៗ​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​វិញ នេះ​ជា​លើក​ដំ​បូង​ដែល​ប្អូនៗ​ឃ្លាត​ឆ្ងាយ ពី​ភូមិ​ស្រុក​ឆ្ងាយ​ពី​យាយ​តា ឆ្ងាយ​ពី​សាច់​ញាតិ​ដើម្បី​មក​រៀន​ក្នុង​បរិយា​កាស​ថ្មី។ ហេតុ​ដូច្នេះ អ្វី​ដំ​បូង​ដែល​យើង​ខ្ញុំ​ចង់​ផ្តល់​ជូន​ប្អូនៗ​គឺ​ក្តី​ស្រ​ឡាញ់ ភាព​ស្និទ្ធ​ស្នាល ឱ្យ​ប្អូនៗ​មាន​អា​រម្មណ៍​នឹង​នរ ដូច​ជា​កំ​ពុង​នៅ​ក្នុង​គ្រួ​សារ​ខ្លួន​ដែរ។ សា​លា​នឹង​យក​ចិត្ត​ទុក​ដាក់​ដល់​ប្អូនៗ​ម្នាក់ៗ ពិ​សេស​ក្នុង​អំ​ឡុង​ពេល​ដំ​បូង បង្ក​លក្ខ​ណៈឱ្យ​ប្អូន​រាប់​អាន​មិត្ត​ភក្តិ សម្រប​ខ្លួន​និង​ស្ងប់​អា​រម្មណ៍​រៀន​សូត្រ”។

ឆ្នាំ​សិក្សា​ដំ​បូង​នៃ​សា​លា​វប្ប​ធម៌​នគរ​បាល​ប្រ​ជា​ជន​ III បើក​ចេញ​ដំ​ណាក់​កាល​ថ្មី​មួយ។ ដំ​ណាក់​កាល​មួយ ដែល​សិស្សា​នុសិស្ស​មាន​ជីវ​ភា​ពលំ​បាក បាន​ផ្តល់​ឱ​កាស​រៀន​សូត្រ បាន​ចិញ្ចឹម​ក្តី​ស្រ​មៃ និង​ភាព​ជឿ​ជាក់​ទៅ​អនា​គត។ ផ្តើម​ចេញ​ពី​សា​លា​នេះ ក្តី​ស្រ​មៃ​ដ៏​តូច​នោះ​នឹង​បាន​បង្ក​លក្ខណៈ ដើម្បី​ថ្ងៃ​ក្រោយ​ប្អូនៗ​ជឿ​ជាក់​លើ​ខ្លួន​ឯង​កសាង​ជីវ​ភាព ក្លាយ​ជា​ពល​រដ្ឋ​មាន​ប្រ​យោជន៍​ដល់​គ្រួ​សារ​និង​សង្គម​ជាតិ៕

ដា​លី​ន - លី​សៀ​

ចែករំលែកអត្ថបទ