14/10/2026 - 21:46

ឃុំ​ឡុង​ភូ​ ខិត​ខំ​ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ជាង​ ៨.០០០ នាក់​ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ផែន​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ពិ​និត្យ​សុខ​ភាព​សម្រាំង​ដោយ​ឥត​គិត​ថ្លៃ​ និង​បង្កើត​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និកជូន​ប្រ​ជា​ជន​លើ​ភូមិ​ឋាន​ឃុំ​។ អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​ មាន​សម​មិត្ត​យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​  ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ សម​មិត្ត​ហ្វិញ​តឹង​ថាញ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ការិយា​ល័យ​ គណៈ​ ផ្នែក​និង​អង្គ​ការ​មហា​ជន​នា​នា​របស់​ឃុំ​ អង្គ​ភាព​ជំ​នាញ​និង​ប្រ​ធាន​គណៈ​ប្រ​ជា​ជន​របស់​ភូមិ​ទាំង​អស់​។

ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​ កំ​ពុង​ផ្សព្វ​ផ្សាយ​ផែន​ការ​។

យោង​តាម​ផែន​ការ​ ឃុំ​ឡុង​ភូ​នឹង​សហ​ការ​ចាត់​តាំង​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ និង​ពិ​និត្យ​សុខ​ភាព​សម្រាំង​ដោយ​ឥត​គិត​ថ្លៃ​ដល់​មុខ​សញ្ញា​ ដូច​ជា​៖ អ្នក​វ័យ​ចាស់​ អ្នក​មាន​សគុណ​ចំ​ពោះ​ប្រ​ទេស​ អ្នក​ពិ​ការ​ សមា​ជិក​គ្រួ​សារ​ក្រី​ក្រ​ និង​គ្រួ​សារ​ក្បែរ​ក្រ​; អ្នក​ដែល​មាន​ជំងឺ​រ៉ាំ​រ៉ៃ​;  អ្នក​ជំងឺ​លើស​ឈាម​ ទឹក​នោម​ផ្អែម​ និង​អ្នក​ជំងឺ​សួត​រ៉ាំ​រ៉ៃ​។ អ្នក​រស់​នៅ​តំ​បន់​ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ តំ​បន់​ដែល​មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ ស្ត្រី​ កុមារ​ កម្ម​ករ​និយោជិត​នៅ​តាម​ស្ថា​ប័ន​ អង្គ​ការ​និង​សហ​គ្រាស​ ព្រម​ទាំង​សិស្សា​នុសិស្ស​នៅ​តាម​គ្រឹះ​ស្ថាន​អប់​រំ​កុមារ​និង​សា​លាម​ត្តេយ្យ​។ មុខ​សញ្ញា​ទាំង​នេះ​ ក្រោយ​ពី​បាន​ពិ​និត្យ​សុខ​ភាព​ នឹង​បាន​ធ្វើ​សំណុំ​ឯក​សារ​សម្រាប់​តាម​ដាន​ស្ថាន​ភាព​សុខ​ភាព​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ចូល​ក្នុង​ប្រ​ព័ន្ធ​សំណុំ​ឯក​សារ​សុខ​ភាព​អេឡិច​ត្រូ​និក។ កម្ម​វិធី​នេះ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​លើ​ភូមិ​ឋាន​ឃុំ​ឡុង​ភូ​ ដោយ​មាន​អ្នក​ពិ​និត្យ​សុខ​ភាព​សរុប​ជាង​ ៨.០០០ នាក់​។

រយៈ​ពេល​និង​ទី​តាំង​ពិ​និត្យ​សុខ​ភាព​៖ ចាប់​ពី​ថ្ងៃ​ទី​ ១៥/​១០/​២០២៦ ដល់​ថ្ងៃ​ទី​ ៣០/១០/២០២៦ នៅ​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​តាម​លំ​ដាប់​លំ​ដោយ​ គឺ​ភូមិ​លេខ​១ លេខ​២ លេខ​៣ លេខ​៤ លេខ​៥ ភូមិ​ខ្វាន់​តាំង​ ភូមិ​តឹង​ឡឹប​ និង​ភូមិ​សុក​ម៉ើយ; ទី​តាំង​ពិ​និត្យ​លើក​ទី​២៖ នៅ​សាល​ប្រ​ជុំ​អគារ​វប្ប​ធម៌​ (ទី​ស្នាក់​ការ​នគរ​បាល​ឃុំ​ឡុង​ភូ​ចាស់​) ចាប់​ពី​ថ្ងៃ​ទី​ ២៦ ដល់​ថ្ងៃ​ទី​ ៣០/១០/២០២៦ ដោយ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​ជូន​ប្រ​ជា​ជន​តាម​លំ​ដាប់​លំ​ដោយ​ គឺ​ភូមិ​ភូ​ឌឹក ភូមិ​បឹង​ឡុង​ ភូមិ​បឹង​ធំ​ ភូមិ​ទឹក​ប្រៃ​១ ភូមិ​ទឹក​ប្រៃ​២ ភូមិ​កិញង៉ាង​ និង​ភូមិ​តឹង​ឡឹប​។ លើក​ទី​៣៖ ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​បន្ថែម​ជូន​ប្រ​ជា​ជន​ដែល​មិន​ទាន់​បាន​ចូល​រួម​ពិ​និត្យ​លើក​មុន​ៗ (ចាប់​ពី​ថ្ងៃ​ទី​ ២/​១១/​២០២៦)។

ការ​រៀប​ចំ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ ពិ​និត្យ​សុខ​ភាព​សម្រាំង​និង​ការ​បង្កើត​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក សំ​ដៅ​ជួយ​ឱ្យ​ប្រ​ជា​ជន​បាន​កៀក​ជិត​សេ​វា​កម្ម​សុខា​ភិបាល​ប្រ​កប​ដោយ​គុណ​ភាព​; ឆ្ពោះ​ដល់​ការ​ថែ​ទាំ​សុខ​ភាព​គ្រប់​ជ្រុង​ជ្រោយ​; ដោយ​ផ្តោត​សំ​ខាន់​លើ​ការ​បង្ការ​ជំងឺ​ និង​រក​ឃើញ​ជំងឺ​បាន​ទាន់​ពេល​វេលា​។​ ទិស​ដៅ​រួម​គឺ​ជួយ​ដល់​ប្រ​ជា​ជន​គ្រប់​រូ​បទ​ទួល​បាន​ការ​ពិ​និត្យ​សុខ​ភាព​តាម​កាល​កំ​ណត់​ និង​ពិ​និត្យ​សុខ​ភាព​សម្រាំង​ដោយ​ឥត​គិត​ថ្លៃ​យ៉ាង​តិច​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​។ ជា​មួយ​គ្នា​នេះ​ ព័ត៌​មាន​សុខ​ភាព​របស់​ប្រ​ជា​ជន​នឹង​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ក្នុង​សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក ដើម្បី​គ្រប់​គ្រង​និង​តាម​ដាន​សុខ​ភាព​តាម​វដ្ដ​ជីវិត​ រួម​ចំ​ណែក​បន្ថយ​ប្រាក់​ចំ​ណាយ​លើ​ការ​ថែ​ទាំ​សុខ​ភាព​។ ក្នុង​ឆ្នាំ​២០២៦ ឃុំ​ឡុង​ភូ​នឹង​ខិត​ខំ​ពិ​និត្យ​សុខ​ភាព​ដោយ​ឥត​គិត​ថ្លៃ​ជូន​ប្រ​ជា​ជន​ឱ្យ​បាន​ជាង​ ៨.០០០ នាក់​៕

សុក​កា​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ