ក្នុងរយៈពេល ២ ថ្ងៃ ថ្ងៃទី ១ និងទី ២ ខែតុលា គណៈប្រតិភូនៃគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែន ដឹកនាំដោយវរសេនីយ៍ឯក ប៊ូយវ៉ាំងវ៉ូ ស្នងការនយោបាយរងកងទ័ពការពារព្រំដែន ធ្វើជាប្រធានគណៈប្រតិភូ បានដំណើរការចុះត្រួតពិនិត្យ ក្តាប់ស្ថានភាពអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាននៃគណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។ អមដំណើរគណៈប្រតិភូ មានតំណាងបណ្តាការិយាល័យមុខងារចំណុះសេនាធិការដ្ឋាន និងនាយកដ្ឋាននយោបាយកងទ័ពការពារព្រំដែន។

វរសេនីយ៍ឯក ប៊ូយវ៉ាំងវ៉ូវ ស្នងការនយោបាយរងនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ថ្លែងក្នុងពិធីចុះត្រួតពិនិត្យ។
ក្នុងពេលចុះត្រួតពិនិត្យ លោក វរសេនីយ៍ឯក ប៊ុយវ៉ាំងវ៉ូវ បញ្ជ្រាបពីគោលបំណង តម្រូវការ និងខ្លឹមសារសំខាន់ៗដែលត្រូវផ្តុំកម្លាំងត្រួតពិនិត្យ ក្តាប់ស្ថានភាព។ ក្នុងនោះ ផ្តោតលើការងារបញ្ជ្រាប ផ្សព្វផ្សាយធ្វើឱ្យទៅជាភាពជាក់ស្តែងនូវខ្លឹមសារអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន; ពង្រីកប្រជាធិបតេយ្យក្នុងការដឹកនាំរបស់គណៈកម្មាធិការបក្ស គ្រប់គ្រង ដឹកនាំរបស់មេបញ្ជាការ; អនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់យោធិន កម្មករ និងបុគ្គលិកការពារប្រទេស តាមរយៈក្រុមប្រឹក្សាយោធិន និងអង្គការមហាជននានា; ការទទួលខុសត្រូវជាគំរូរបស់គណៈកម្មាធិការបក្ស មេបញ្ជាការ កម្មាភិបាល បក្ខជន ក្នុងការរៀនសូត្រ និងធ្វើតាមឧត្តមគតិ សីលធម៌ឥរិយាបថហូជីមិញ។
តាមរយៈការត្រួតពិនិត្យជាក់ស្តែងនៅតាមស្ថាប័នចំណុះគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង; ស្រាវជ្រាវឯកសារ សៀវភៅកំណត់ហេតុនៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ និងប៉ុស្តិ៍ការពារព្រំដែនវិញហាយ គណៈប្រតិភូបានវាយតម្លៃ រយៈពេលកន្លង គណៈកម្មាធិការបក្ស និងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានយកចិត្តទុកដាក់ដឹកនាំ ចង្អុលការ និងផ្សព្វផ្សាយអនុវត្តល្អប្រជាធិបតេយ្យនៅមូលដ្ឋានលើគ្រប់វិស័យ។
គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់ថ្នាក់ បានយកចិត្តទុកដាក់ដោះស្រាយទាន់ពេលនូវបញ្ហាពាក់ព័ន្ធនឹងសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មាភិបាល យុទ្ធជន; លើកកម្ពស់តួនាទី ការទទួលខុសត្រូវរបស់ប្រមុខដឹកនាំ ធានាបើកចំហ តម្លាភាពក្នុងការដឹកនាំ គ្រប់គ្រង ចាត់ចែង។ គណៈកម្មាធិការបក្សគ្រប់ថ្នាក់ និងអង្គការបក្ស រក្សាម៉ឺងម៉ាត់របៀបរៀបរយរបបប្រជុំ អនុវត្តត្រឹមត្រូវគោលការណ៍ប្រមូលផ្តុំប្រជាធិបតេយ្យ; គោលការណ៍ វិធានការដឹកនាំអនុវត្តភារកិច្ចនយោបាយ និងបញ្ហាសំខាន់ៗទាក់ទងនឹងការងារកម្មាភិបាល កងកម្លាំង ហិរញ្ញវត្ថុ របប នយោបាយ។ល។ បានសមូហភាពគណៈកម្មាធិការបក្ស អង្គការបក្សពិភាក្សា សម្រេចចិត្តស្របតាមលក្ខន្តិកៈ និងដែនសមត្ថកិច្ច។
ប្រជាធិបតេយ្យលើវិស័យយោធា ឯកទេស នយោបាយ សេដ្ឋកិច្ច និងជីវភាពបានផ្សព្វផ្សាយព្រមៗគ្នា ជាជំហានមានរបៀបរៀបរយ។ កម្មាភិបាល យុទ្ធជន សមាជិកសម្ព័ន្ធយុវជន និងសមាគម ១០០% បានផ្សព្វផ្សាយ បញ្ជ្រាប អប់រំពីគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ សេចក្តីសម្រេច បទបញ្ជា ផែនការ សេចក្តីណែនាំរបស់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ បញ្ជារបស់មេបញ្ជាការ របប គោលនយោបាយ និងភារកិច្ចនយោបាយរបស់អង្គភាព។

គណៈប្រតិភូពិនិត្យសំណុំលិខិត ឯកសារជំនាញផ្នែកការងារបក្ស ការងារនយោបាយនៅប៉ុស្តិ៍ការពារព្រំដែនវិញហាយ។
ទន្ទឹមនឹងនោះ ការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋានបានផ្សព្វផ្សាយទូលាយ ជាក់ស្តែង រួមចំណែកបង្កបរិយាកាសសាមគ្គី ឯកភាព; ពង្រីកភាពម្ចាស់ការ ការទទួលខុសត្រូវរបស់កម្មាភិបាល យុទ្ធជន; លើកកម្ពស់គុណភាពកសាងអង្គការបក្សស្អាតស្អំ រឹងមាំ កសាងអង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ “គំរូ ឆ្នើម” ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
តាមរយៈការស្រាវជ្រាវឯកសារ លិខិតបទដ្ឋាននៅប៉ុស្តិ៍ការពារព្រំដែនវិញចូវ និងប៉ុស្តិ៍ការពារព្រំដែនវិញហាយ បង្ហាញឱ្យឃើញថា គណៈកម្មាធិការបក្ស មេបញ្ជាការនៃអង្គភាពនានា បានបញ្ជ្រាប អនុវត្តម៉ឺងម៉ាត់នូវសេចក្តីសម្រេច បទបញ្ជា ផែនការ សេចក្តីណែនាំរបស់ថ្នាក់លើស្តីពីអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ ប្រព័ន្ធលិខិតបទដ្ឋានលក្ខន្តិកៈ បទប្បញ្ញត្តិលើគ្រប់វិស័យជាជំហានបានធ្វើឱ្យសុក្រឹត; ការបើកចំហ តម្លាភាពបានយកចិត្តទុកដាក់ ហើយសិទ្ធិប្រជាធិបតេយ្យរបស់កម្មាភិបាល យុទ្ធជនបានធានានិងពង្រីក។ អង្គភាពនានាបានរក្សារបៀបរៀបរយសកម្មភាពពិភាក្សាប្រជាធិបតេយ្យ “ថ្ងៃនយោបាយ និងវប្បធម៌នៃស្មារតី”, “ថ្ងៃច្បាប់”។ ចាត់តាំងពិភាក្សាផ្ទាល់រវាងគណៈកម្មាធិការបក្ស មេបញ្ជាការជាមួយកម្មាភិបាល យុទ្ធជន តាមរយៈនោះក្តាប់បានទាន់ពេលពីបំណងប្រាថ្នា ដោះស្រាយបញ្ហាដែលកម្មាភិបាល យុទ្ធជនយកចិត្តទុកដាក់ រួមចំណែកពង្រឹងសាមគ្គីផ្ទៃក្នុង។ល។
ថ្លែងសរុបសេចក្តី លោកវរសេនីយ៍ឯក ប៊ូយវ៉ាំងវ៉ូវ កត់សម្គាល់៖ ស្ងើចសរសើរចំពោះលទ្ធផលដែលគណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ សម្រេចបានក្នុងការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាននាពេលកន្លង។ ទន្ទឹមនឹងនោះស្នើឱ្យគណៈកម្មាធិការបក្ស គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើបន្តបញ្ជ្រាប អនុវត្តម៉ឺងម៉ាត់សេចក្តីសម្រេច បទបញ្ជា លក្ខន្តិកៈ បទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់មជ្ឈិម គណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស និងគណៈកម្មាធិការបក្សកងទ័ពការពារព្រំដែន ស្តីពីអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន។ ក្នុងនោះ ត្រូវផ្សារភ្ជាប់ការអនុវត្តប្រជាធិបតេយ្យជាមួយនឹងការងារអប់រំនយោបាយ ឧត្តមគតិ ឃោសនា ផ្សព្វផ្សាយ អប់រំច្បាប់; ម្ចាស់ការទប់ស្កាត់ប្រព្រឹត្តល្មើសច្បាប់រដ្ឋ វិន័យកងទ័ព។
ទន្ទឹមនឹងនោះ បង្កើនការដឹកនាំរបស់គណៈកម្មាធិការបក្សគ្រប់ថ្នាក់ចំពោះការអនុវត្តប្រជាធិបតេយ្យ; លើកកម្ពស់គុណភាពការងារត្រួតពិនិត្យ តាមដានអង្គការបក្ស និងបក្ខជន; ពង្រីកតួនាទីត្រួតពិនិត្យ តាមដានរបស់ក្រុមប្រឹក្សាយោធិន និងអង្គការមហាជន។ តាមរយៈនោះ បន្តកសាងបរិយាកាសប្រជាធិបតេយ្យ សាមគ្គី វិន័យ បង្កកម្លាំងចលករដើម្បីកម្មាភិបាល យុទ្ធជនពង្រីកស្មារតីទទួលខុសត្រូវ សម្រេចភារកិច្ចល្អដែលប្រគល់ជូន។
យ្វីអាញ - លីសៀ