មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/09/2026 - 06:18

បង្កើន​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​ជន​រួម​ជាតិ សាស​នា​ 

គណៈ​កម្មា​ធិ​ការ​បក្ស ក្រុម​ប្រឹក្សា​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម ឃុំ​វី​ថាញ ១ ទើប​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បង្កើន​ដំ​ណោះ​ស្រាយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ក្នុង​ជន​រួម​ជាតិ សាស​នា។

ក្នុង​កិច្ច​ប្រ​ជុំ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​យក​ចិត្ត​ទុក​ដាក់​ចែក​រំលែក វាយ​តម្លៃ​ពី​ស្ថាន​ភាព​ជាក់​ស្តែង លើ​ផលិត​កម្ម អា​ជីវ​កម្ម ការ​ងារ​ប្រាក់​ចំ​ណូល និង​ជីវ​ភាព​របស់​ជន​រួម​ជាតិ សាសនា; ចែក​រំលែក​នូវ​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ដែល​មាន​ប្រ​សិទ្ធ​ភាព៖ ចិញ្ចឹម​កន្ធាយ​ពូជ ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ ដាំ​ទុរេន​គួប​ផ្សំ​នឹង​ចិញ្ចឹម​សត្វ​។ល។ ទន្ទឹម​នឹង​នោះ ស្នើ​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​ទុន បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ផ្ទេរ​វិទ្យា​សាស្រ្ត បច្ចេក​ទេស ចង​សម្ព័ន្ធ​ផលិត​កម្ម និង​ប្រើ​ប្រាស់​ផលិត​ផល ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម។ល។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ លោក​ង្វៀង​គ្វី​និញ អនុ​ប្រ​ធាន​សមា​គម​កសិ​ករ​ទី​ក្រុង​កឹង​ធើ បាន​ស្នើ​ឱ្យ​ភូមិ​ភាគ​សហ​ការ​ជា​មួយ​ផ្នែក អង្គ​ការ​មហា​ជន ពិ​និត្យ​ឡើង​វិញ​គ្រួ​សារ​នី​មួយៗ កំ​ណត់​ឱ្យ​បាន​ត្រឹម​ត្រូវ​តម្រូវ​ការ​ឧបត្ថម្ភ​ចំ​មុខ​សញ្ញា ចំ​ទិស​ដៅ; អាទិ​ភាព​ឧបត្ថម្ភ​ទុន បណ្តុះ​បណ្តាល​វិជ្ជា​ជី​វៈ ការ​ងារ និង​ចង​សម្ព័ន្ធ​ផលិត​កម្ម។ តាម​រយៈ​នោះ ជួយ​ជន​រួម​ជាតិ សាស​នា មាន​មុខ​របរ​ចិញ្ចឹម​ជីវិត​លំ​នឹង ជា​ជំ​ហានៗ​លើក​កម្ពស់​ប្រាក់​ចំ​ណូល​និង​ជីវ​ភាព៕

                                                         កាវ​ហ្វាន់​ - លី​សៀ​

ចែករំលែកអត្ថបទ